01/08/2016 10:25 GMT+7 Email Print Like 0

ក្បាច់គុនពាងលើទឹកដីធូយុវម៉ោក (Thu Dau Mot)

ស្ថិតនៅ​សង្កាត់​តឿងប៊ិញ​ហេប ( Tuong Binh Hiep) ទីក្រុង​ធូយុវ​ម៉ោក (Thu Dau Mot) ខេត្ត​ប៊ិញ​យឿង (Binh Duong) មានឡ​សេរាមិច​ជាច្រើន​ផលិត​ពាង​គ្រប់​ប្រភេទ បាន​ល្បី​ឈ្មោះ​រាប់​រយ​ឆ្នាំ​មក​ហើយ​។ ក្នុង​ដំណើរ​ពល​កម្ម​ផលិត សិប្បករ​នៅភូមិ​របរ បាន​ច្នៃ​បង្កើត​ក្បាច់​គុន​ពិសេស​ជាមួយ​ពាង ហើយ​ខណៈ​នោះក្បាច់​គុន​ពាង​ដ៏អស្ចារ្យ​ពិសេស​នេះ​បាន​កើត​ឡើង​។

បទដ្ឋាន​បង្កើត​ពាង​ទាំង​នេះ សុទ្ធតែ​បាន​សិប្បករ​សេរាមិច ធ្វើតាម​របៀប​សិប្បកម្ម​ទាំង​អស់។ ដៃ​ជើង​ទាំង​គូ​ដ៏រឹង​មាំរួម​ជាមួ​យ​កាយ​វិការ​ច្របល់​ដី ច្របាច់​ដី​ ធ្វើ​ពុម្ព បង្កើត​រូប​រាង លី​សែង​។ល។ បាន​ក្លាយ​ជា​ទម្លាប់​ជំនាញ ចំពោះ​សិប្បករ​ដែល​មាន​ថ្វីដៃនេះ​។ តាំង​ពីនោះ​មក ពួកគេ​បានស្រាវ​ជ្រាវ​ដក​ស្រង​ចេញ ក្បាច់​គុន​ហាត់​ជា​មួយ​ពាង ហើយ​បង្ហាញ​ណែនាំ​គ្នាហាត់​ទៅវិញ​ទៅម​ក ទុកដូចជារបៀបហាត់បំប៉ន់​សុខ​ភាព ព្រម​ទាំង​មាន​លក្ខណៈ​កំសាន្ត​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ។​

ក្រោយ​មក អនុបណ្ឌិត-គ្រូគុន ត្រឹន​ឌិញ​យឿង (Tran Dinh Duong) ប្រធាន​សហគម​ក្បាច់​គុន​បូរាណ​ប្រពៃណី​នៅខេត្ត​ប៊ិញ​យឿង (Binh Duong) បានប្រ​មូលផ្តុំនិង​ស្ថាបនា​បង្កើត​ឡើង គឺមាន​១៨​ក្បាច់  ចាប់ពី​មូលដ្ឋាន​ដល់ជាន់​ខ្ពស់ ហើយ​លោក​បង្រៀន​ជូន​សិប្បករ​ ដែល​មាន​ថ្វីដៃ សិស្ស​គណ​រៀន​ក្បាច់​គុន​បូរាណ​ប្រពៃណី ដើម្បី​ហាត់​រួម​គ្នា​។

ស្នៀត​ទាំងឡាយ​ក្នុងក្បាច់​គុន​ពាង មាន​ការងាយ​ស្រួល​ហាត់ មិន​ស្មុគ​ស្មាញ ភាគ​ច្រើន​គឺស្នៀត​ធម្មតា​សាមញ្ញ ដែល​បានដកស្រង់​ចេញពីភាព​ជាក់ស្តែង នៃការ​ពលកម្ម​ផលិត ហើយ​ក្លែង​ក្បាច់​ឲ្យមាន​ភាព​សម​ស្រប​ជាមួយ​បទដ្ឋាន​ហាត់។ ក្បាច់គុន​ពាងមាន​១៨ក្បាច់ បានបែងចែក​ជាជាន់​ថ្នាក់ ពី​មូលដ្ឋាន មជ្ឈិម ដល់​ជាន់​ខ្ពស់ ក្នុង​នោះមានក្បាច់​ធ្លាប់ប្រើ និងក្បាច់គំរូបំផុត​ដូច​ជា៖ ក្បាច់ទ្វារប្រាំ ក្បាច់ទ្វារប្រាំបី ក្បាច់ទ្វារប្រាំបួន ក្បាច់តារាទាំង​ដប់ និងក្បាច់​ច្រក​ទាំង​ប្រាំ​។ល។

 


ហាត់ជាមួយពាងនៅក្នុងឡសេរាមិច។

ក្បាច់គុនហាត់ជាមួយពាង ជំនួយឲ្យសិប្បករហាត់បំប៉ន់សុខភាពផង និងមានលក្ខណៈកំសាន្តក្នុងការងារប្រចាំថ្ងៃផងដែរ។

ស្នៀតវាយតបមួយដោយប្រើពាងតូច។

ក្បាច់សំកាំងកណ្តាលព្រមទាំងឱបពាងដោយប្រើកដៃ សម្រាប់ហាត់សាច់ដុំតាមរបៀបក្បាច់សំកាំង។

ពាងមានបីប្រភេទសម្រាប់ការហាត់គឺ ពាងធំ ពាងកណ្តាល និងពាងតូចជាមួយគោលដៅហាត់ខុសពីគ្នា។

ក្បាច់គុនពាងជំនួយឲ្យខ្លួនមានសាច់ដុំស្វិតមាំមួន បង្កើនសុខភាព និងបម្រើការងារបានល្អជាង។

សិស្សគណនៃក្បាច់គុនបូរាណប្រពៃណី ត្រឹនថាញហូ (Tran Thanh Ho) សម្តែងស្នៀតវាយបត
ដោយប្រើពាងកណ្តាល។


ពេលចាំបាច់ ពាងនៅក្នុងដៃក៏អាចក្លាយជាអាវុធការពារមួយ ប្រើសម្រាប់ប្រឆាំងតទល់ជាមួយអាវុធផ្សេងៗ យ៉ាងមានប្រសិទ្ធភាព។

ពាងមានបីប្រភេទ​សម្រាប់​ប្រើក្នុងការ​ហាត់ក្បាច់​គុន​ដូច​ជា៖ ពាងធំ ពាងកណ្តាល និង​ពាង​តូច​។ ប្រភេទ​ពាង​នីមួយៗ​មាន​ក្បាច់​ហាត់​ដោយ​ឡែក និង​មានគោល​ដៅប្រាកដ​ដោយ​ឡែក​។ តាមនោះ ក្បាច់​ហាត់​ជាមួយ​ពាង​ធំ តែង​លំអៀង​ទៅខាង​ក្បាច់​សំកាំង របៀប​សំកាំង និង​សាច់ដុំ​ដើម្បី​បង្កើន​សុខ​ភាព​។ ក្បាច់​ហាត់​ជាមួយ​ពាង​កណ្តាល គឺជាការ​គួបផ្សំ​រវាង​កម្លាំង ល្បឿន និងក្បាច់​រងការពារ​ទៀត​ផង។ ក្បាច់​ហាត់​ជាមួយ​ពាង​តូច ជួយ​ឲ្យ​អ្នក​ហាត់​មាន​ល្បឿន ក្បាច់​រស់រ​វើក រហ័ស និង​ដាក់ស្រេច​។

ជាមួយ​ពាង​នៅក្នុងដៃ អ្នកហាត់អាចប្រែក្លាយ​វាជាឧបករណ៍​មួយ​ជំនួយ​ការហ្វឹក​ហាត់​ឲ្យមាន​ភាព​ស្វិត ភាព​រឹង​មាំ និង​ភាព​រស់រវើក របស់​ក្បាច់​សំកាំង។ ក្បាច់​របស់ក្បាច់​គុន​ពាង ជំនួយ​ដល់ការ​ហាត់ បង្កើន​សុខ​ភាព ព្រម​ទាំង​ជំនួយ​សិប្បករ​ជំនាញ​ក្នុងផលិត​បាន​ល្អជាង​។ ក្រៅពី​នោះ ក្បាច់គុន​ពាង​នៅជួយ​ព្យាបាល​ជម្ងឺ ដែល​ពាក់​ព័ន្ធ​ដល់​ការងារ​មុខ​របរធ្វើពាង​ ដូច​ជា​៖ ជម្ងឺគន្លាស់ឆ្អឹង ឆ្អឹង​ខ្នង​។

ជាមួយ​ពាងនៅក្នុង​ដៃអាចចាត់​ទុកជា​អាវុធខ្លី​មួយ សម្រាប់​ការពារ វាយ​ប្រហារ ចូល​ទៅជិត​ដៃគូ ប៉ុន្តែ​ពេល​ពាង​បែក​អាច​ក្លាយ​ជាអាវុធ​សម្ងាត់​មួយ អាច​ប្រឆាំង​ជាមួយ​អាវុធ​ធុន​វែង ទៅ​តាម​ភាព​រស់​រវើក​និង​វិធី​អនុវត្ត​របស់​អ្នក​ប្រើ​ប្រាស់៕​



វិធីសាស្រ្តហាត់រក្សាពាងឲ្យលំនឹងដោយឈរជើងម្ខាង។

ពេលចាំបាច់ពាងអាចក្លាយជាអាវុធខ្លីមួយ សម្រាប់ការពារយ៉ាងមានប្រសិទ្ធភាព។

ក្បាច់គុនពាងប្រឆាំងជាមួយកំបិតធំយ៉ាងពិសេស។

ក្បាច់គុនពាងប្រឆាំងនឹងដំបងវែង។

ជាមួយពាងនៅក្នុងដៃ អ្នកហាត់អាចប្រើវាដូចជាអាវុធខ្លី សម្រាប់ការពារនិងវាយតបយ៉ាងមានប្រសិទ្ធភាព។

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

 

បណ្តាអត្ថបទបានផ្សាយ