28/06/2016 10:12 GMT+7 Email Print Like 0

ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ


ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់​ពាណិជ្ជកម្ម នាំចេញ​កសិផល រុក្ខផល និង​ជលផល​របស់វៀតណាម ក្នុងឆមាសទី១ឆ្នាំ​២០១៦ ទទួលបាន២,៥ពាន់​លាន​ដុល្លារ​អាមេរិក នាំ​តម្លៃ​ប្រាក់​នាំចេញ​សរុបទទួ​ល​បាន ១៥,៥០ពាន់លានដុល្លារ​អាមេរិក មាន​ការកើន​ឡើង​បើប្រៀប​នឹងរយៈ​ពេលដូច​គ្នានា​ឆ្នាំ​ទៅ​មិញ។ ក្នុងពេលជាមួយគ្នានោះ តម្លៃនាំចេញកសិផលទទួលបាន៧,៣២​ពាន់លាន​ដុល្លារ​អាមេរិក​ខ្ពស់​ជាង​បើប្រៀប​ នឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។ មុខទំនិញដូចជា​កា​ហ្វេ ម្រេច ស្វាយចន្ទី ជលផល​បន្តរក្សាកំ​ណើន​ទាំងបរិមា​ណ និងតម្លៃ។ កើនខ្ពស់​បំផុត គឺ​កាហ្វេនិងបន្តទៀតគឺគ្រាប់ស្វាយចន្ទី។

​ក្នុងពេលជាមួយគ្នានោះ តម្លៃជលផលនាំចេញក្នុងខែមិថុនាបានកើនតិចតួច ដោយទទួលបាន​៥៥៣លាន​ដុល្លារ​អាមេរិក នាំតម្លៃប្រាក់នាំចេញ​ជលផល​ឆមាសទី១​ឆ្នាំ២០១៦ ទទួលបាន​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក កើន៣,៨%​បើប្រៀបនឹងរយៈ​ពេលដូចគ្នានាឆ្នាំ២០១៥។ អាមេរិក ជប៉ុន ចិន​និងកូរ៉េ​ខាង​ត្បូង​ជា​ទីផ្សារ​ នាំចេញជួរមុខ​សម្រាប់ផ្នែកជលផល​វៀត​ណាម ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ