17/10/2015 10:27 GMT+7 Email Print Like 0

កំលាំង​ប្រដាប់​អាវុធយោធ​ភូមិភាគទី១​គោរពកសាង​សមរភូមិ​ប្រជាជន​ការពារ​ដ៏រឹង​មាំ​អធិបតេយ្យភាព​បូរណភាព​ដែន​ដី​


កំលាំងប្រដាប់អាវុធយោធភូមិភាគទី១គោរពកសាងសមរភូមិប្រជាជនការពារដ៏រឹងមាំអធិបតេយ្យភាពបូរណភាពដែនដី

នាព្រឹកថ្ងៃទី១៦​ខែតុលាឆ្នាំ២០១៥ នៅខេត្ត Thai Nguyen បានប្រព្រឹត្តទៅពិធី​រំលឹក​ខួបលើក​ទី៧០ទិវា​ប្រពៃណី​នៃកំលាំង​ប្រដាប់អាវុធ​យោធភូមិភាគ​ទី១ (ទី១៦តុលា)។ ចូលរួមនិង​ថ្លែងមតិ​នៅពិធី​នេះ ប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang បាន​លើក​ដម្កើង​ និងជូនពរ​ស្នាដៃដែលកំលាំង​ប្រដាប់​អាវុធ​យោធភូមិ​ភាគី​ទី១ ​ដណ្ដើម​បាន​ក្នុង​អំឡុង​៧០ឆ្នាំកន្លង​ទៅ។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរថា៖

“ត្រូវកសាង​កំលាំងប្រដាប់​អាវុធយោធភូមិបដិវត្តន៍​ ចំណានទំនើបជាជំហានៗមាន​គុណភាព​ចំរុះ​និងកំលាំង​ប្រយុទ្ធ​ខ្ពស់​។ លើកកំពស់គុណភាព​ហ្វឹកហាត់​ ហាត់ពត់លូត​តំកង​ទ័ព​ជិត​ស្និត​នឹង​ស្ថានភាព​ប្រយុទ្ធជា​មួយ​វិធាន​ការ​ប្រយុទ្ធ​ក្នុងសង្គ្រាម​ទំនើប​ការពារ​មាតុ​ប្រទេស​។ កំលាំង​ប្រដាប់​អាវុធ​យោធ​ភូមិភាគ​ត្រូវជា​កំលាំង​ស្នូល​រួមជា​មួយ​រដ្ឋអំណាច​ដំបន់​កសាង​ខឿនការ​ពារជាតិ​ប្រជាជន​ទាំងមូល​រឹងមាំផ្សាភ្ជាប់ជិត​ស្និទ្ធ រវាងការពារជាតិ​ប្រជា​ជន​ទាំង​មូល​ជាមួយសន្តិសុខ​ប្រជាជន ការបាររឹងមាំអធិបតេយ្យភាព​ព្រំដែនបូរណ​ភាព​ដែនដី ការពារ​បក្ស​រដ្ឋប្រ​ជាជន​និង​របបសង្គម​និយមក្នុងគ្រប់ករណី៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ