26/05/2017 00:01 GMT+7 Email Print Like 0

កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly)

កើត​និង​ធំឡើង​ដឹង​ក្តី​នៅ​ប្រទេស​បារាំង ប៉ុន្តែ​តាំងតែពីតូច​ កំពូលចុង​ភៅស្រី ហ្វ៊ីញ​ខាញ​លី (Huynh Khanh Ly) បាន​ចូលចិត្ត​ម្ហូបអាហារ​វៀតណាម ​​តាម​​រយៈបណ្តាមុខ​ម្ហូប​ដែល​ម្តាយគាត់បានធ្វើ នារី​ជនជាតិ​បារាំង​មាន​ដើម​កំណើត​វៀតណាម​ ហ្វ៊ីញ​ខាញ​លីបាន​ដណ្តើម​​លំដាប់លេខមួយ​ក្នុង​ការ​ប្រកួត​ប្រជែង​ Master Chef  ឆ្នាំ២០១៥ នៅ​ប្រទេស​បារាំង ដោយ​​មុខម្ហូប​ពិសេស​​ដែល​តភ្ជាប់​រវាង​ម្ហូប​បារាំង​និង​រស់​ជាតិ​វៀតណាម។

ទទួល​បរិញ្ញាប័ត្រច្បាប់​និង​ធ្លាប់​ធ្វើ​អាជីវកម្មដោយ​ការ​លក់ដូរ​​​នាឡិការ​មាន​គុណភាព​​​​ខ្ពស់​ក្នុង​រយៈ​​​ពេល ៤ ឆ្នាំ ប៉ុន្តែ​លោកស្រី ហ្វ៊ីញ​ខាញ​លី (Huynh Khanh Ly) មាន​ចំណូលចិត្ត​​ចំពោះ​ម្ហូបអាហារ ដូច្នេះ​លោកស្រី​បាន​​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រឡង​ Master Chef ឆ្នាំ២០១៥។

“ក្នុង​ការ​ប្រកួត​វគ្គៈជម្រុះ ខ្ញុំ​បាន​ស្លសំឡ​​ត្រី​មាន​រសជាតិ​វៀតណាម​ដូចសម្ល ដែល​អ្នក​ម្តាយ​ខ្ញុំ​តែងតែស្ល​ ហើយ​ខ្ញុំ​បាន​ជាប់បន្តទៅ​វគ្គៈក្រោយ។ ជាដំបូង​ ខ្ញុំ​គ្មាន​ក្តី​សង្ឃឹមច្រើន​នូវការ​ឈ្នះ​ក្នុង​​ការ​ប្រកួត​ប្រឡង​​នេះទេ។ ប៉ុន្តែ​​មានឱកាស​ចូលរួម​ក្នុង​បណ្តា​វគ្គ​ក្រោយៗ ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​បន្ត​ការ​ប្រកួត​ប្រឡង​នេះ​ដល់​វគ្គ​ចុង​ក្រោយ​បង្អស់។

នៅពេល​ខ្ញុំ​ទទួល​លំដាប់​លេខ​មួយក្នុង​ការ​ប្រកួត​ប្រឡង​នេះ ខ្ញុំ​ទើបចាប់​ផ្តើម​យកចិត្ត​ទុក​ដាក់​លើ​​ដើម​កំណើត​របស់​ខ្ញុំ​ ជាពិសេស​​ ខ្ញុំ​បាន​ដឹង​ថា​៖ មហាជន​វៀតណាម​​​សប្បាយរីករាយ​​ខ្លាំង​ណាស់​ចំពោះ​ការ​ដែល​​នារី​ជនជាតិ​វៀតណាម​ម្នាក់​បានទទួលកិត្តនាម​ Master Chef  នៅ​ប្រទេស​បារាំង។ រីឯ ខ្ញុំ​​គិត​ថា​ ភាព​ខុស​គ្នា​នូវ​​ដើមកំណើតនឹង​បណ្តា​បេក្ខជន​ផ្សេងៗ ទៀត ​ក្នុង​ការ​ប្រកួត​ប្រឡង​នេះ​ដែលបាន​រួម​ចំណែក​ក្នុង​ការ​ឈ្នះ​របស់​ខ្ញុំ” លោកស្រី ហ្វ៊ីញ​ខាញ​លី (Huynh Khanh Ly) បាន​ចែក​រំលែក​។

យល់​ដឹង​អំពី​​ដើម​កំណើត​​របស់​ខ្លួន​និង​ភាព​សំខាន់​បំផុត​ចំពោះ​ចុង​ភៅ​​ម្នាក់​គឺ​ការ​ច្នៃប្រឌិត​បណ្តា​រូមមន្ត​ម្ហូប​អាហារ​ ដូច្នេះ​​ក្នុង​បណ្តា​កម្មវិធី​​អញ្ជើញ​លោក​ស្រី​ធ្វើ​ជា​មេចុង​ភៅ ឬពេល​ធ្វើ​​ម្ហូប​​អញ្ជើញ​មិត្តភ័ក្តិនៅ​ប្រទេស​បារាំង​ លោកស្រី ហ្វ៊ីញ​ខាញ​លី (Huynh Khanh Ly) បាន​បញ្ជូន​​របៀប​ធ្វើ​ម្ហូប​របស់ជនជាតិ​វៀតណាម​​ក្នុង​បណ្តាមុខ​​ម្ហូប​ ដើម្បី​ឧទ្ទេសនាម​​ដល់​អ្នក​ពិសា។ វៀតណាម​មានមុខ​ម្ហូបពិសេសមួយចំនួន​ ប៉ុន្តែ​មាន​រសជាតិ​​ប្លែកៗ ដោយ​ស្នាដៃ​របស់កំពូលចុង​ភៅស្រី ហ្វ៊ីញ​ខាញ​លី ( Huynh Khanh Ly)  បាន​​ច្នៃប្រឌិត​និង​ពន្យល់​​​អ្នក​ពិសា​​អំពី​​ប្រភពដើម ការ​ប្រើ​ប្រាស់​ ហេតុនេះអ្នកពិសាកាន់តែបង្កើន​​ការ​ចូលចិត្តរបស់​គេចំពោះ​​ម្ហូបអាហារ​វៀត​ណាម​ថែម​​ទៀត។​


កើតនិងធំឡើងដឹងក្តីនៅប្រទេសបារាំង ប៉ុន្តែតាំងតែពីតូច លោកស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានចូលចិត្តម្ហូបអាហារវៀតណាម នារីជនជាតិបារាំងនិងមានដើមកំណើតវៀតណាមរូបនេះ បានទទួលលំដាប់
លេខ​មួយក្នុងការប្រកួតប្រឡង Master Chef  ឆ្នាំ២០១៥ នៅប្រទេសបារាំង ដោយការធ្វើម្ហូបពិសេសដែល
តភ្ជាប់រវាងម្ហូបអាហារបារាំងនិងរសជាតិវៀតណាម។


ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពត្រូវបានរៀបចំក្នុងទិវាសហគមន៍នៃប្រទេសនិយាយភាសាបារាំង
( Francophonie) និងកម្មវិធីម្ហូបអាហារ "រសជាតិបារាំង" កំពូលចុងភៅស្រី ហ្វ៊ីញខាញលី
(Huynh Khanh Ly) បានមករដ្ឋធានីហាណូយ (Ha Noi) នាខែ៣ ឆ្នាំ២០១៧ តាមការអញ្ជើញរបស់
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសវៀតណាមនិងវិទ្យាស្ថានបារាំងវៀតណាម។
ក្នុង​​រូបថត៖ លោកស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានណែនាំរបៀបធ្វើនំប៉័ងបារាំងឲ្យនិស្សិតនៃ
ស្តង់លក់ម្ហូបអាហារនៃមហាវិទ្យាល័យជាតិហាណូយ (Ha Noi)។


ភ្ញៀវចាប់ចិត្តយ៉ាងខ្លាំងនៅពេលពិសេសមុខម្ហូបរបស់ចុងភៅស្រីឆ្នើម ហ្វ៊ីញខាញលី (Huynh Khanh Ly)។

កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) ផ្តល់ពានរង្វាន់ធ្វើម្ហូបឆ្ងាញ់ដល់និសិ្សតដែលរៀនសូត្រនៅមហាវិទ្យាល័យហាណូយ (Ha Noi)។

កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) ជួបសំណេះសំណាលជាមួយចុងភៅជនជាតិបារាំង
ដែលកំពុងធ្វើការនៅបណ្តាភោជនីយដ្ឋាននិងសណ្ឋាគារនៅប្រទេសវៀតណាម។


ក្នុងពិធីជប់លៀង នាយប់ថ្ងៃទី២១ ខែមិនា បានរៀបចំនៅស្ថានទូតបារាំង កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានបង្ហាញស្នាដៃដោយការធ្វើអាហារសម្រន់ពីស៊ុបនិងទំពាំងបារាំង...

... និងម្ហូបបង្អែមរួមមាននំអាល់ម៉ុននិងការ៉ែមក្រូចឆ្មា

កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) ដើរលេងនៅបណ្តាវិថីក្នុងរដ្ឋធានីហាណូយ (Ha Noi)។

...និងចាប់ចិត្តនៅពេលពិសានំមូរដែលលក់ក្នុងវិថីបុរាណរដ្ឋធានីហាណូយ (Ha Noi)។ 

បន្ទាប់ពីពិសានំមូរ កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) បានសាកធ្វើនំមូរ...

...ហើយកំពូលចុងភៅស្រីរូបនេះពិតជាចាប់ចិត្តចំពោះការធ្វើម្ហូបនេះ។

កំពូលចុងភៅស្រី ហ្វ៊ីញខាញលី (Huynh Khanh Ly) ធ្វើម្ហូបក្នុងផ្ទះបាយនៃស្ថានទូតបារាំងប្រចាំនៅវៀតណាម។

“នាពេល​ថ្មីៗនេះ ខ្ញុំ​ត្រូវបាន​អញ្ជើញ​មក​ប្រទេស​សឹង្ហបុរី​ ដើម្បី​រៀបចំ​ពិធីជប់​លៀង​មួយ​ឲ្យ​មួយ​ក្រុម​​ភ្ញៀវ​។ ក្នុង​ពិធីជប់លៀង​នេះ ​ខ្ញុំ​បាន​ប្រើប្រាស់​បណ្តា​ប្រភេទ​បន្លែ​និង​ផ្លែ​ឈើ​ដែល​​​លក់​ជា​ច្រើន​នៅ​​ប្រទេស​វៀតណាម។ ចំពោះជនជាតិ​សឹង្ហបុរី​ មានរបៀប​ហូបចុក​ដូច​ប្រជាជន​រស់​ក្នុង​តំបន់អាស៊ី​បូព៌ា ក្នុង​ពេល​ពិសា​បាយ​មួយត្រូវ​មាន​សាច់ ឬ ត្រី រីឯ​ប្រជាជន​វៀតណាម​តែង​តែ​ពិសា​បន្លែ​ជា​ច្រើន ​មុន​ពេល​ពិសា​បាយរួចហើយ គេតែងតែ​ពិសា​សម្ល​បន្តិច។ ”

ជាអ្នក​យកចិត្តទុក​ដាក់​លើ​ម្ហូបអាហារ​វៀតណាម​និង​មាន​បំណង​​ប្រាថ្នា​រក្សា​បណ្តា​តំលៃនេះ​ក្នុង​មុខ​ម្ហូបនិមួយៗ​របស់​ខ្លួន​ ដូច្នេះក្នុង​ដំណើរមក​ទស្សនា​វៀតណាម​លើកនេះ កំពូលចុង​ភៅស្រី ហ៊្វីញ​ខាញ​លី (Huynh Khanh Ly) បាន​ចំណាយ​ពេល​វេលា​​ទេសចរណ៍​និង​ពិសា​បណ្តា​មុខ​ម្ហូប​វៀតណាម​ដូចជា៖ នំ​បញ្ចុក​ហ្វេ កាវឡូវ មី​ក្វាង …ចុង​ភៅ​ស្រី​រូបនេះ​បាន​ចាត់​ទុក​ថា ការ​ចាប់​ចិត្ត​នៃ​ម្ហូបអាហារ​វៀតណាម​ចំពោះ​មិត្តភ័ក្តិអន្តរជាតិ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​​ នៅពេលចុងភៅ​ស្រី​​រូប​នេះបាន​ចូលរួមថត​ក្នុង​ម្មវិធី​មួយចំនួន លោកស្រី​ទទួល​បាន​បណ្តា​ចំលើយថា គេចូលចិត្ត​ម្ហូបអាហារ​វៀតណាមបំផុត​ក្នុង​បណ្តា​ប្រទេស​ស្ថិត​ក្នុងតំបន់​អាស៊ីអាគ្នយ៍។ ហេតុ​នេះ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរណ៍​មក​វៀតណាម​​ជា​ច្រើន​ជាង​ក្នុងរយៈពេល​ខាង​មុខ​ឆាប់ៗនេះ ប្រទេសវៀតណាម​ត្រូវបាន​ផ្លាស់ប្តូរ​ថ្មី ​ធ្វើ​ឲ្យ​លេច​ធ្លោ​ថែមទៀត​​មុខម្ហូប​ពិសេស​របស់​វៀតណាម​​លើ​បណ្តាមធ្យោបាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដើម្បី​ពិភពលោក​​​ដឹងថាតំបន់​និមួយៗ​ ក្នុងប្រទេស​ដែល​មាន​រូបរាង​ដូចអក្សរ​ S នេះ​និង​មានរសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​ឡែក។

​មក​ប្រទេស​វៀតណាម​លើកដំបូង​នា​ឆ្នាំ២០១៤ លើកទីពីរ​​ត្រឡប់ មកប្រទេសវៀតណាម​វិញ កំពូលចុង​ភៅ​ ហ៊្វីញ​ខាញ​លី (Huynh Khanh Ly) បាន​អញ្ជើញ​ចូលរួម​ក្នុង​សកម្មភាព​មួយចំនួន​ដូចជា៖ ជួបប្រាស្រ័យ​​និងធ្វើម្ហូប​
បារាំង​មួយ​ចំនួនជាមួយ​និស្សិត​មហាវិទ្យាល័យ​ជាតិ​ហាណូយ (Ha Noi) ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​និសិ្សត​មួយ​ចំនួន​ដែល​មាន​បំណង​ប្រាថ្នា​រៀនសូត្រ​នៅប្រទេស​បារាំង​អំពី​ផ្នែក​កែច្នៃម្ហូបអាហារ។ ជាពិសេស កំពូលចុង​ភៅស្រី​រូបនេះក្លាយទៅ​ជា​មេចុង​ភៅ​ក្នុង​កម្មវិធី​ “រសជាតិ​បារាំង” បាន​រៀបចំ​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​​នៅ​ប្រទេស​វៀតណាម។


“លោកស្រី ហ៊្វីញ​ខាញ​លី (Huynh Khanh Ly) មិនត្រឹម​តែ​ជា​ចុង​ភៅ​ឆ្នើម​តែប៉ុណ្ណោះទេ ព្រមទាំង​គឺជា​បេសកជន​​ដ៏​អស្ចារ្យ​បានតភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​បារាំង​និង​ប្រទេស​វៀតណាម” លោកឯកអគ្គរដ្ឋទូតបារាំង​ប្រចាំ​នៅ​ប្រទេស​វៀតណាម Bertrand Lortholary និយាយឲ្យដឹង​ថា./.



ការ​លើកតំកើង​​កំពូលចុង​ភៅ Master Chef  ឆ្នាំ២០១៥ បាន​ជួយ​ចុង​ភៅស្រី ហ៊្វីញ​ខាញ​លី (Huynh Khanh Ly) ​បាន​រៀន​ក្នុង​វគ្គៈបណ្តុះបណ្តាល​​ខាង​បង្កើត គ្រប់គ្រង​បណ្តា​ភោជ្ជនីយដ្ឋាន នៅ​វិទ្យាស្ថាន​ Paul Bocuse ដ៏ល្បីឈ្មោះ​នៅ​ទីក្រុង​ Lyon (នៃប្រទេស​បារាំង)។ នា​បច្ចុប្បន្ននេះ ចុងភៅស្រី​រូបនេះ​បាន​ទទួល​ការអញ្ជើញ​ជា​ច្រើន​ ក្នុង​នាម​គឺ​ចុងភៅឯកជននិង​ទីប្រឹក្សា​អំពី​ម្ហូប បង្រៀន​​ការ​ធ្វើ​ម្ហូប​និង​ច្នៃប្រឌិត​រូបមន្តម្ហូបថ្មី។ ឆ្នាំ២០១៦ ចុង​ភៅ​ស្រី ហ៊្វីញ​ខាញ​លី (Huynh Khanh Ly) ​បាន​បោះពុម្ភ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង «ខ្ញុំ​ធ្វើ​ជា​មេ​ចុង​ភៅ» រួមមាន​រូបមន្តម្ហូបអាហារ​ចំនួន ៤៥ មុខ។

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត

បណ្តាអត្ថបទបានផ្សាយ