13/10/2015 09:50 GMT+7 Email Print Like 0

កំណើន GPD របស់វៀតណាមក្នុងរយៈពេល៩ខែកន្លងទៅទទួលបាន៦,៥%


 ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិប្រារព្ធសម័យប្រជុំលើកទី៤២
(រូបថត៖TTXVN)

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានប្រារព្ធសម័យប្រជុំលើក​ទី​៤២ ដោយស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។របាយការណ៍របស់រដ្ឋាភិបាលបានវាយតំលៃ​ថា​ក្នុង​ឆ្នាំ២០១៥ សេដ្ឋកិច្ចវៀតណាមបន្តស្ដារឡើងវិញដោយកំណើន GDP ក្នុង រយៈពេល ៩ ខែកន្លងទៅទទួលបាន៦,៥% ដែលជាកំរិតកំណើនខ្ពស់បំផុតបើប្រៀបនឹងរយៈពេលដូចគ្នាមុននេះ៤ឆ្នាំ។អតិផរណាត្រូវបានត្រួតពិនិត្យនៅកំរិតទាប។ តំលៃនាំចេញរក្សាបាននូវសន្ទុះកំណើន។វិស័យសន្តិសុខសង្គមទាំងឡាយបន្តត្រូវបានកែលំអរ។ ដោយឈរលើមូលដ្ឋានស្ថានភាពក្នុងរយៈពេល៩ខែកន្លងទៅនិងយថាទស្សន៍នាពេលខាងមុខ រដ្ឋាភិបាលគ្រោងទទួលបាននិងហួសកំរិត ១៣/១៤ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៥៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ