05/04/2017 08:57 GMT+7 Email Print Like 0

កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ថិរភាពក្នុងត្រីមាសទី១



ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋាភិបាលនារសៀលថ្ងៃទី៣មេសា
(រូបថតៈ Hong Van)

កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការស្ថិរភាពក្នុងត្រីមាសទី១។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួង​ផែនការនិងវិនិយោគ លោក Dao Quang Thu នៅកិច្ចប្រជុំរដ្ឋាភិបាលនារសៀលថ្ងៃទី៣មេសា។ យោងតាមលោកអនុរដ្ឋមន្ត្រីរូបនេះថា ទោះបីជាទិន្នន័យស្ថិតិកំណើនសេដ្ឋកិច្ចត្រីមាសទី១ទទួលបានត្រឹមតែ ៥,១% គឺទាបជាងរយៈពេលដូចគ្នានាឆ្នាំទៅមិញក៏ដោយ ប៉ុន្តែងាកទៅមើលលើសារជាតិ សេដ្ឋកិច្ចនៃកំណើនរបស់ត្រីមាសទី១ឆ្នាំ២០១៧គឺកំណើននេះស្ថិរភាពទាំងស្រុង។  លោក Dao Quang Thu ឲ្យដឹងថា៖        “ឆ្នាំទៅ​មិញ​វៀត​ណាមបានធ្វើអាជីវកម្មប្រេងជាង១៥លានតោន ប៉ុន្តែក្នុងឆ្នាំ២០១៧នេះ តាមផែនការគ្រាន់តែធ្វើអាជីវកម្មជាង ១២ លានតោន ដោយឡែកក្នុងត្រីមាសទី១ថយចុះ៦០ម៉ឺនតោន។​ យើងខ្ញុំគិតថា ប្រសិនបើធ្វើអាជីវកម្មប្រេងស្មើនឹងឆ្នាំមុនគឺកំណើនរបស់៣ខែដើមឆ្នាំនេះទទួលបាន ៥,៩៥% គឺខ្ពស់ជាងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។ ប្រការគួរឲ្យកត់សម្គាល់គឺក្នុងត្រីមាសទី ១ បរិយាកាសម៉ាក្រូសេដ្ឋកិច្ចនៅស្ថិរភាព តុល្យភាពរបស់​ខឿន​សេដ្ឋកិច្ចនានានៅតែបានធានា ជាពិសេសតុល្យភាពអំពីហិរញ្ញវត្ថុថវិការ”។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung ក៏បានឲ្យដឹងថា៖
“យើងត្រូវជម្រុញការអភិវឌ្ឍន៍របស់វិស័យដទៃដូចជាអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្ម ឧស្សាហកម្មឧបត្ថម្ភនិងជម្រុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។ រដ្ឋាភិបាលក៏បានប្តេជ្ញាដោះស្រាយបញ្ហាបំណុលអាក្រក់ និងធនាគាអន់ខ្សោយ។ ជាពិសស ផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនដោយសារ សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ