11/11/2015 09:08 GMT+7 Email Print Like 0

កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី


កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី (Image: VNA)

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅកាន់ទីក្រុង​Vienna របស់​អូទ្រីស​ដើម្បីចូល​រួមវង់​ចរចារ​ថ្មីបំផុត​ ស្តីពីជំលោះនៅស៊ីរី នាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៥​ខាងមុខ។ ប៉ុន្តែ តំណាង​នៃរដ្ឋ​អំណាច​របស់​ប្រធានា​ធិបតី​ស៊ីរី លោក Bashar al Assad ក៏ដូចជាតំណាង នៃភាគីប្រឆាំងគ្រោងនឹងមិនចូលរួមវាង់ ចរចា​លើកនេះទេ។ គ្រាន់​តែមាន​រុស្សអ៊ីរ៉ង់អារ៉ាប់ប៊ីសាអ៊ូឌីត និងទួរគីនឹងចូលរួមវង់ចរចា​ពោលខាង​លើប៉ុណ្ណោះ។ ទាក់ទិន​ដល់​ព្រឹត្តិការណ៍​នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Sergei Lavrov បាន​សង្កត់ធ្ងន់​ថា៖ កិច្ច​ប្រជុំ​គប្បី​ប្រមូល​ផ្តុំទៅ​លើការ​រៀប​ចំបញ្ជី​ឈ្មោះរបស់ បណ្ដាអង្គការភេរវកម្មនិងភាគីប្រឆាំងជំនួសការទាមទារ​ឲ្យ លោក Bashar al Assad លាលែង​ពីដំណែង។ នេះក៏ជាទស្សនៈរបស់អ៊ីរ៉ង់​ក្នុងពេលចូលរួមវង់ចរចារលើកនេះដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ