29/04/2015 21:06 GMT+7 Email Print Like 0

កេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់កងប្រដាប់អាវុធពិសេសសាយហ្គន

៤០ ឆ្នាំ​បាន​ឆ្លង​​ហើយ​ រូង​សម្ងាត់​​​ទុក​​អាវុធ​របស់​​កង​ប្រដាប់អាវុធពិសេស​សាយហ្គន​​​មាន​ទំ​ងន់​ជិត ៣ តោន​​ក្នុង​​ផ្ទះ​​​​អាស័យដ្ឋាន​២៨៧ /​ ៧០ (​វិថី​ង្វៀន​ឌីញ​ចៀវ សង្កាត់​ទី ៥ ខ័ណ្ឌទី ៣ ​ទីក្រុង​ហូជីមិញ) ធ្លាប់​​បំរើ​​គោលដៅ​វាយ​សម្រុក​វិមាន​ដុក​ឡឹបនាបុណ្យ​ចូលឆ្នាំប្រពៃណី​ជាតិ​​​វក ឆ្នាំ​ ១៩៦៨ ដែលបាន​ក្លាយ​ទៅ​ជា​​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ។ រូង​នេះ​គឺ​មួយ​ក្នុង​​បណ្តា​​សក្ខីភាព​ដ៏​អង់​អាច​ក្លា​ហាន​​របស់​កង​ទ័ព​និង​ប្រជាជន​​ ដើម្បី​​​ធ្វើ​ឡើង​ថ្ងៃ​​ជ័យ​ជំនះ ថ្ងៃទី ៣០ ​ខែ​មេសា ឆ្នាំ ១៩៧៥ បង្រួប​បង្រួម​ជាតិ។

ផ្ទះ​​អាស័យដ្ឋានលេខ ២៨៧/៧០​ ចំ​នៅ​​កណ្តាល​​​រវាង​​មុខ​ពីរ​​​​​នៃ​ច្រក​​​​​វិថី​ពី​រង្វៀន​ឌីញ​ចៀវ​និង​វ៉​វ៉ាន់តឹន មាន​ទំហំ​​ប្រហែល ៣៧ ម៉ែត្រ​ការេ (​វែង ១៤.៩ ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ)។ អ្នក​ម្ចាស់​ផ្ទះ​គឺ​លោក​ត្រឹន​វ៉ាន់​ឡាយ (ណាំ​ឡាយ​) ​ឈ្មោះ​ហៅ​ក្រៅ​គឺ​ម៉ាយ​ហុង​ក្វេ​បាន​ចំណាយរយៈ​ពេល ៣​ ឆ្នាំ ចាប់​ពី​ឆ្នាំ ១៩៦៦  – ១៩៦៨ ដើម្បី​ទិញ​ផ្ទះ​និង​ជីក​រូង​សម្ងាត់។ ​ក្នុង​រយៈពេល​នេះ លោក​​​ធ្វើ​ការ​​​នៅ​វិមាន​ដុក​ឡឹប​ក្នុង​នាម​​អ្នក​ម៉ៅការ​សាងសង់ណាំម U-SOM ផង ( ដោយ​លោក​តែងតែ​ចូល​​ក្នុង​ស្ថាប័ន U-SOM របស់​អាមេរិក​ដើម្បីដេញ​ថ្លៃ ) ​មាន​សកម្មភាព​សម្ងាត់​​​ក្នុង​អង្គការ​​ធានា​របស់​​កងប្រដាប់​អាវុធ​ពិសេស​សាយហ្គន​ផង។

 បណ្តាសមមិត្ត​​នាំសារ​ដឹក​ជញ្ជូន​អាវុធ​ឲ្យ​អង្គភាព​ធានាប្រយុទ្ធ​នៅ​ទីតាំង​ថាយ​មី (គូជី)​។ រូបថត៖ ឯកសារ

ភ្ញៀវទេសចរណ៍​បរទេស​មក​ទស្សនា​និង​ស្វែង​យល់​​​អំពី​កេរ្តិ៍​ដំណែល​​របស់​កងប្រដាប់​អាវុធពិសេស​សាយ​ហ្គន។ រូបថត៖ ឡេមិញ

ភ្ញៀវទេសចរណ៍​បរទេស​មក​ទស្សនា​និង​ស្វែង​យល់​​​អំពី​កេរ្តិ៍​ដំណែល​​របស់​កងប្រដាប់​អាវុធពិសេស​សាយ​ហ្គន។ រូបថត៖ ឡេមិញ
យក​មូលហេតុ​ជួសជុល​ផ្ទះ​ ជីក​​រូង​​បង្គន់​និង​ប្រព័ន្ធបំពង់​ទឹក​ ដើម្បី​បំបាំងភ្នែក​ខ្មាំង ​លោក​បាន​នាំ​ប្រពន្ធនិង​កូន​ទៅ​ខ័ណ្ឌហ្គោ​វ៉ឹប ​ម្នាក់​ឯង​ស្នាក់​នៅ​ផ្ទះ​នេះ ​នា​ពេល​ថ្ងៃ​​លោក​​ធ្វើ​ជា​អ្នក​ម៉ៅ​ការ នៅ​រាត្រី​ជីក​រូង។ ដី​​ដែល​លោក​ជីក​ទុក​ចោល​ក្នុង​ធុងក្រដាស ហើយលើក​​ដាក់​លើ​រថយន្ត​ យក​ចោល​​នៅ​ប៊ិញ​ចាញ់​ ដើម្បី​ចៀស​វាង​ខ្មាំង​រក​ឃើញ។ រូង​ជីកបាន​សម្រេច​ក្រោយរយៈពេល​ ៧​ ខែ​មាន​ទំហំ ​វែង​ ២ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ កម្ពស់ ២,៥​​ ម៉ែត្រ​ រួម​មាន​ច្រក​ទ្វារ​ចេញ​ចូល​ទាំង​ ៤ ជញ្ជាំង​និង​ខឿន​រូង​ធ្វើ​ពី​ស៊ីម៉ង​ក្រាស់ ដើម្បី​ប្រឆាំង​ការជ្រាប​ទឹក​។​ ក្នុងរូង​មាន​គ្រោង​រង្វង់ ៤ ​​តភ្ជាប់​នឹង​បំពង់​បណ្តោះទឹក​​មានទំហំ​​ល្មមសំរាប់មនុស្ស​ម្នាក់​អាច​ឆ្លង​បាន​។ កន្លែង​​​​​​មាត់​​រូង​បាន​ជ្រើស​រើស​​ជិត​​ជណ្តើរ​និង​គំរប​​​ធ្វើ​ពីឥដ្ឋ​ផ្កា​​តភ្ជាប់​គ្នាចំនួន ៦​ ដុំ ហើយ​មាន​គន្លឹះមួល។ ទំហំ​នៃ​​គំរប​​រូងគឺ​ ០,៤ ម៉ែត្រ គុណ ០,៦ ម៉ែត្រ។ តែ​​ត្រុវ​ប្រើ​ក្រវិល​​​តភ្ជាប់​និង​គន្លឹះ​​លើក​គំរប​ឡើង​ ​​​ហើយ​មនុស្ស​អាច​​ច្រមុល​ចុះ​បាន។

រូងធ្វើ​សម្រេច​ចំពេល​វេលា​អង្គភាពធានា​​រក​វិធីដឹក​ជញ្ជូន​អាវុធ​មក​ទីនេះ។ ​បន្ទះ​​​ទទេ​មួយ​ឈុត ដែល​លោក​ត្រឹន​ភូ​កឿង​មាន​ឈ្មោះ​​ហៅ​ក្រៅ​ណាំ​ម៉ុក  -  យុទ្ធជន​​នៃ​កង​ប្រដាប់​អាវុធ​ពិសេស​​ក្នុង​ផ្ទៃ​ទីក្រុងជាអ្នកធ្វើ​​​​បាន​យក​​មក​ពីឃុំ​​ភឿគ​ហៀប ស្រុក​គូ​ជី។ នៅ​ទី​នេះ អាវុធ​បាន​​រក្សា​ទុក​យ៉ាង​ប៉ិន​ប្រសប់​ក្នុង​ឈុត​បន្ទះ​ ហើយ​ប្រើ​​រទេះ​គោ​ដឹក​​មក​ទីកន្លែង​កំណត់ ​ធ្វើ​ដូចជា​​ការ​លក់​ដូរ​មួយ។ ឈុត​បន្ទះ​ទុក​អាវុធ​​ខាង​ក្នុង​បន្ត​​​​​យក​ឡើង​​រថយន្ត​​មាន​ផ្លាក​លេខ EC 6045 បើក​បរ​មក​ដល់​ទីកន្លែង​ប្រមូលទុក​​ក្នុង​រូង​សម្ងាត់​របស់​ផ្ទះ​លោក​ណាំ​ឡាយ​ដោយ​​លោក​​បាបាវ ( ង្វៀន​វ៉ាន់​បាវ )

ក្រៅពី​នេះ អាវុធ​ក៏​​ត្រូវបាន​លាក់​ក្នុ​ង​កា​តាំង ( បន្ទះឫស្សី​​​ធ្វើ​ជា​ជញ្ជាំង ) ​មូរ​ជារង្វង់។ រាល់ពេល​រថយន្ត​ដឹក​ជញ្ជូន​​អាវុធ​មក​ដល់​ផ្ទះ បណ្តាយុទ្ធជន​បាន​ជ្រើ​ស​រើស​​ពេល​វេលា​​​ពេលជិត​យប់ ​ថយ​រថយន្ត​ចូលក្នុង​ផ្ទះ​ ដើម្បី​​ចៀស​វាង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាជន​ជុំ​វិញ។ ​អាវុធ​ជា​ច្រើន​​ប្រភេទ​រួម​មានកាំភ្លើង​ខ្លី AK គ្រាប់​គ្រប់​​មុខ B40 គ្រាប់​បែក…ក៏​បាន​ដឹក​ជញ្ជូន​មក​រូង​សម្ងាត់ ចាំ​ថ្ងៃដែល​ចេញ​សមរភូមិ។

​រាត្រី​ថ្ងៃទី ១ ​ព្រលឹម​ថ្ងៃទី ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិវក​ ( ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ ១៩៦៨) យុទ្ធជន​នៃ​​ក្រុម​​ទី ​៥​ នៃ​កងប្រដាប់​អាវុធពិសេស​សាយ​ហ្គនចំនួន ១៥ នាក់ បាន​ប្រមូល​ផ្តុំ​គ្នានៅ​ផ្ទះ​អាស័យដ្ឋាន​លេខ ២៨៧/៧០​ យក​អាវុធ។ ​​ចាប់​​ពី​ចេញដំណើរ​លើ​រថយន្ត ៣ គ្រឿង និង​​ម៉ូតូ​ មួយ​គ្រៀង​ឆ្ពោះ​ទៅ​កាន់​វិមាន​ដុក​ឡឹប​ ក្រុម​ទី ​៥ បាន​អនុវត្តន៍​​ការ​ប្រយុទ្ធ​យ៉ាងរហ័ស​និង ល្បីល្បាញ​ក្រោម​​ការបញ្ជា​ការ​របស់​លោក​ទ្រឿង​ហ្វាង​​ថាញ់ (បា​ថាញ់)។ ទោះ​​បី​​ផ្ទះ​​នេះ​​​ធ្លាក់ទៅ​​ក្នុង​កណ្តាប់​ដៃ​សត្រូវក៏​ដោយ ប៉ុន្តែ​រូង​ទុក​អាវុធ​នៅ​តែ​ជា​​រឿង​សម្ងាត់​​ចំពោះ​ពួក​គេ។


 ជ្រុង​មួយ​នៃ​រូង​សម្ងាត់​ទុកអាវុធ​របស់​កងទ័ព​ពិសេស​សាយហ្គន​នៅ​ផ្ទះ​អាស័យដ្ឋាន ២៨៧ /៧៩​វិថី ង្វៀន​ឌឹញ​ចៀវ (សង្កាត់​ទី ៥ ខ័ណ្ឌ ទី ៣ ទីក្រុង​ហូជីមិញ) ធ្លាប់​​បំរើ​គោល​ដៅ​​វាយ​សម្រុក​វិមាន​ដុក​ឡឹបនា​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិវក ឆ្នាំ ១៩៦៨។ រូបថត៖ ឡេមិញ









បណ្តា​ប្រភេទ​អាវុធ​ក្នុងរូង​សម្ងាត់​​ដែល​ទុក​អាវុធជិត ៣ តោន ​របស់​កង​ទ័ព​ពិសេស​សាយ​ហ្គន​ ​ប្រើ​ប្រាស់​ឲ្យ​គោល​ដៅ​វាយ​សម្រុក​វិមាន​ដុក​ឡឹប ​បុណ្យ​ចូលឆ្នាំ វក ឆ្នាំ ១៩៦៨។ រូបថត៖ ឡេមិញ

 កាតាំង (បន្ទះឫស្សី​ធ្វើ​ជាជញ្ជាំង) បាន​ក្លែង​បន្លំ​ដើម្បី​លាក់​បណ្តា​ប្រភេទ​អាវុធដូចជា AK និង B40
រូបថត៖ ឡេមិញ


 ភ្ញៀវ​ទេសចរណ៍​បរទេស​ស្វែង​យល់​អំពី​រូង​សម្ងាត់​ទុក​អាវុធ​ជិត ៣ តោន របស់​កងទ័ព​ពិសេស​សាយហ្គន។ រូបថត៖ ឡេមិញ

ថ្ងៃភាគ​​​ខាង​ត្បូង​បាន​រំដោះ​ទាំងស្រុង ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥ ផ្ទះ​មាន​រូង​សម្ងាត់​ទុក​អាវុធ​បាន​ក្លាយ​ជា​អាស័យដ្ឋាន​​ក្រហម ដើម្បី​ក្មេងជំនាន់ក្រោយ​មកទស្សនា​និង​រៀន​សូត្រ។ រហូត​ដល់​ឆ្នាំ ១៩៨៦ ផ្ទះ​នេះ​បាន​ទទួល​ស្គាល់ជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​- វប្បាធម៌​ថ្នាក់​ជាតិ។ នាយឧត្តមសេនីយ៍​វ៉​ង្វៀន​យ៉ាប ( ១៩១១ -២០១៣ )​បាន​អញ្ជើញ​មក​ទស្សនា​រូង​សម្ងាត់​នេះ ហើយ​កោត​សរសើរ ស្មារតី​អង់​អាច​ក្លាហាន​អស្ចារ្យ​របស់​​បណ្តា​យុទ្ធជន​ពិសេសនេះ។

កេរ្តិ៍​ដំណែល​​រូងសម្ងាត់​​ទុក​អាវុធ​របស់​កង​ទ័ព​ពិសេស​សាយ​ហ្គន​ទទួ​ល​ភ្ញៀវ​​មក​ទស្សនា​ក្នុង​មួយ​ឆ្នាំ ប្រហែល ២.០០០ ​លើក ភាគ​ច្រើន​​គឺ​ក្រុម​សិស្ស និស្សិត ភ្ញៀវ​អន្តរជាតិ ..... លោក​ Makoto Hasebe ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​ជប៉ុន​ម្នាក់​ចែករំលែក​ថា៖ ខ្ញុំ​គោរព​​​កេរ្តិ៍​ដំណែល​​​សង្គ្រាម ដែលប្រជាជន​វៀតណាម​បាន​ធ្វើ​សំរាប់​បណ្តា​ការ​ប្រយុទ្ធ។ យុវវ័យជំនាន់​​របស់​ប្រទេស​មិត្ត​​មាន​មូលហេតុ​ជាច្រើន​ចំពោះមោទនភាព ប្រវត្តិសាស្ត្រនៃ​ប្រេទេសជាតិ៕


 អត្ថបទ៖​ង្វៀន​វូ​ថាញ់​ដាត រូបថត៖ ឡេមិញ


 
បណ្តាអត្ថបទបានផ្សាយ