21/04/2016 10:15 GMT+7 Email Print Like 0

កូរ៉េខាងត្បូង-អាមេរិកនិងជប៉ុនព្រមានព្យុងយ៉ាង


រូបថតៈ TTXVN

មន្ត្រីការទូតកូរ៉េខាងត្បូង អាមេរិកនិងជប៉ុន នាថ្ងៃទី១៩ ខែ​មេសា ឆ្នាំ២០១៦ បាន​ព្រមាន​ថា សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិតកូរ៉េ នឹងត្រូវប្រឈមមុខនឹង ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ជាង​ទៀត​នឹង​ធ្លាក់​ក្នុង​ភាព​ឯក​កោប្រសិន​បើប្រទេស​ នេះនៅតែបន្តបង្ករឿងហេតុ។ អនុរដ្ឋមន្ត្រីការបរ​ទេសកូរ៉េ​ខាង​ត្បូង លោក Lim Sung-nam បាន​នាំចេញ​សេចក្តី​ប្រកាស​ពោលខាង​លើ ក្នុងសន្និសីទកាសែតរួម ​នៅក្រុង​សេអ៊ូល បន្ទាប់​ពីជំនួប​ចរចារ​ត្រីភាគី​ជាមួយ​សមភាគី​អាមេរិ​ក​ លោក Tony Blinken និង សមភាគីជប៉ុន Akitaka Saiki ។ ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រី ការបរទេស​អាមេរិក​លោក Tony Blinken បានឲ្យដឹងថា ភាគីទាំងបីបានឯកភាព បើក​ទូលាយ​កិច្ចសហប្រតិ​បត្តិការ​ដើម្បីទ​ប់​ទល់​នឹង​សកម្មភាព​បង្ករឿង​ហេតុ របស់​ព្យុងយ៉ាង។ រីឯខ្លូនវិញ អនុរដ្ឋមន្ត្រីជប៉ុន លោក Akitaka Saiki បានឲ្យដឹងថា រាល់ ការ​បង្ករឿង​ហេតុ របស់ព្យុងយ៉ាងជាការរំលោភ ដែលមិនអាចលើកលែងបានឡើយ​បើ យោង​តាម​សេចក្តី​សម្រេច​ចិត្តទាក់​ទិននានា របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ