23/06/2015 10:05 GMT+7 Email Print Like 0

កូរ៉េខាងត្បូង-ជប៉ុនឯកភាពពន្លឿនសន្និសីទកំពូលទ្វេភាគី


កូរ៉េខាងត្បូង-ជប៉ុនឯកភាពពន្លឿនសន្និសីទកំពូលទ្វេភាគី (Image: VNA)

នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥  រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Fumio Kishida និង​សមភាគី​កូរ៉េ​ខាង​ត្បូង លោក  Yun Byung-se ដែល​កំពុង​បំពេញ ទស្សន​កិច្ច​នៅ​តូក្យូ បាន​ឯកភាព​រៀប​ចំ​សន្និ​សីទ​កំពូល​រវាង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស ទាំង ២ ក្នុងពេលវេលា​សម​ស្រប។ ថ្លែងមតិ​ជាមួយមជ្ឈដ្ឋាន​អ្នកសារព័ត៌​មាន បន្ទាប់​ពី​ការ​ចរចា​ជាមួ​យ​គ្នា លោក Kishida បានឲ្យ​ដឹង​ថា៖ ភាគីទាំង ២ នឹង បន្តពិភាក្សា​អំពី​បញ្ហានារី​កូរ៉េខាង​ត្បូង​ត្រូវ​បាន​ចាប់​បង្ខំ​ធ្វើជា​ល្បែង​កំសាន្ត សំរាប់​ទាហាន​ជប៉ុន​ក្នុងសង្គ្រាម​លោកទី ២។ នេះក៏ជាលក្ខ័ណ្ឌ​ដែលប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​ស្រី Park Geun-hye បាននាំចេញសំរាប់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo​ Abe។ ភាគីទាំង ២ ក៏បាន​ឯកភាព​រៀបចំ​ជំនួបថ្នាក់​រដ្ឋមន្ត្រីការ បរ​ទេស​នៅ​ប្រទេសនិមួយៗ​ផងដែរ។ ក្រៅពីនោះ សន្និសីទ​កំពូល​ត្រីភាគី​ជាមួយ ចិន​នឹងគ្រោងប្រ​ព្រឹត្តទៅនា​ឆ្នាំ ២០១៥ ព្រមទាំង​ថ្នាក់ដឹកនាំទាំង​២ រូបបាន​សន្យា សហ​ប្រតិបត្តិកា​រ​ជាមួយ​អាមេរិក​ក្នុងបញ្ហានុយក្លេអ៊ែរ​របស់សាធារណៈរដ្ឋប្រជា​ធិបតេយ្យប្រជាមានិតកូរ៉េ​ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ