30/10/2015 09:55 GMT+7 Email Print Like 0

កូរ៉េខាងត្បូង​ជួយ​ឧបត្ថម្ភ​វៀតណាម​ធ្វើទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​ព្យាករណ៍​និង​ព្រមាន​គ្រោះ​ធម្ម​ជាតិ​


ខ្យល់ព្យុះបណ្ដាលឡើងគ្រោះទឹកជំនន់នៅខេត្ត Quang Ninh (រូបថត៖TTXVN)

នាថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥ នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម មជ្ឈមណ្ឌល​ឧតុនិយម​ជល​សាស្ត្រជាតិ​វៀត​ណាម បានសហការជាមួយអគ្គនាយកដ្ឋាន​ឧតុនិយម​កូរ៉េខាង​ត្បូង ​រៀប​ចំសិក្ខា​សាលា​ក្រោម​ប្រធាន​បទ “ចាប់ផ្ដើម​គំរោង​ការណ៍​ធ្វើទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​ព្យាករណ៍​ និង​ព្រមាន​គ្រោះធម្ម​ជាតិ​នៅ​ស្ថានីយ៍​ឧតុនិយម​ជលសាស្ត្រ​តំបន់ឦសាន​វៀត​ណាម”។ វៀតណាមស្ថិតនៅក្នុងមជ្ឈមណ្ឌល​ខ្យល់ព្យុះ​នៃតំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច និង​ជាតំបន់​មួយ ក្នុងចំណោម​តំបន់​ទាំង​៥ដែលកើត​មាន​ឡើង​ខ្យល់​ព្យុះជា​ច្រើន​បំផុត​លើពិភព​លោក ហេតុនេះ​ហើយសំដៅបង្កើន​សមត្ថភាព ​អនុវត្តន៍ភារ​កិច្ច​បង្ការ​ប្រឆាំង​គ្រោះធម្មជា​តិ​ វៀត​ណាម​និង​កូរ៉េ​ខាង​ត្បូង​បាន​ចុះហត្ថ​លេខាលើ​អនុស្សរណៈ យោគយល់​សហប្រតិបតិ្តការ​ស្ដីពី​ឧតុនិមយ។ សិក្ខាសា​លា​ក៏ជា​ឱកាស​ដើម្បី​អ្នកជំនាញ​ការ​កូរ៉េខាងត្បូង ចែករំលែកបទពិសោធន៍ បណ្ដុះបណ្ដាល​និង​ផ្ទេរ​ប្រគល់​បច្ចេកវិទ្យា​សំរាប់​កម្មាភិបាល​ ឧតុនិយមជលសាស្ត្រវៀតណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ