14/06/2015 12:47 GMT+7 Email Print Like 0

កូរ៉េខាងត្បូង៖ករណីស្លាប់ដោយជំងឺ MERS ឡើងដល់១៤នាក់

ដល់ព្រឹកថ្ងៃទី១៣ ខែមិថុនា  ឆ្នាំ២០១៥ កូរ៉េខាងត្បូងបានទទួលស្គាល់ថា មាន ករណីចំនួន៣ទៀតត្រូវស្លាប់​ដោយ​ រោគសញ្ញានៃជំងឺផ្លូវដង្ហើមតំបន់មជ្ឈឹមបូព៌ា (MERS) និងមានករណីឆ្លងថ្មីចំនួន១២។ ដោយហេតុនេះ គិតតាំងពីផ្ទុកជំងឺនេះ ពីថ្ងៃទី២០ឧសភាមក អាសន្នរោគនេះបណ្តាលឲ្យមនុស្សចំនួន១៤នាក់ត្រូវស្លាប់​និង​ចំនួន​​ ១៣៨ នាក់ត្រូវឆ្លងមេរោគ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងឲ្យដឹងថា ករណីអ្នកជំងឺស្លាប់នាថ្ងៃទី១៣ខែមិថុនា ​ឆ្នាំ២០១៥ ជាស្រ្តីម្នាក់អាយុ៦៧ឆ្នាំ ដែលត្រូវឆ្លងជំងឺនៅមន្ទីពេទ្យ Pyeongtaek នាចុងខែមុន។​តាម​មជ្ឈ​ដ្ឋាន​សុខាភិបាលកូរ៉េខាងត្បូងថា អ្នកជំងឺនេះ ត្រូវជួបប្រទះនឹងបញ្ហាសុខភាពមួយចំនួនដូចជាសម្ពាធឈាម ​ខ្ពស់​ជាដើម៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ