17/03/2017 10:22 GMT+7 Email Print Like 0

កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ


កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (VNA)

នាព្រឹកថ្ងៃទី​១៦ ខែមិនា ឆ្នាំ​២០១៧ នៅទីក្រុង​ហូជីមិញ បានប្រារព្ធឡើងសិក្ខា​សាលា អន្តរជាតិ​ស្តីអំ​ពី​បច្ចេកវិទ្យាថ្មី​ខាងប្រភព និង​បណ្តាញថាមពល​កកើត​​ឡើងវិញ និងប្រ័ពន្ធ​ផ្ទុកបម្រុង​ថាមពល។ បណ្ដា​អ្នក​ជំនាញ​ការ​កូរ៉េ​ខាងត្បូង ​បានឧទ្ទេសនាមបច្ចេកវិទ្យា ផលិតថាមពលក​កើតឡើង​វិញ​ទំនើប​​បំផុត ដែល​អាចផ្គត់​ផ្គង់អគ្គីសនី​ដល់តំបន់​ព្រៃភ្នំ និងកោះដា​ច់ស្រយាល។  ភាគីកូរ៉េ​ខាងត្បូង បានសន្យានឹងផ្តល់ប្រាក់​ជំនួយ​ចំនួន​៥​លាន ដុល្លាអាមេរិក​ដើមដំបូង​ដើម្បី​វៀតណាម អភិវឌ្ឍន៍ផ្នែកថាមពលកកើត​ឡើង​វិញ នៅ​ទីក្រុង​​ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ប្រធានសមាគមថា​មពល​វៀត​ណាម លោក Tran Viet Ngai បាន​ចាត់​ទុក​ថា៖

​ «តំបន់ប៉ែកខាងត្បូងភាគកណ្ដាលដល់ភាគខាងត្បូងវៀតណាមគឺជា តំបន់ពោរ ពេញទៅ​ដោយ​លក្ខណៈ​អភិវឌ្ឍន៍​អគ្គីសនី​ថាម​ពល ព្រះអទិត្យនិង​ខ្យល់​។​ ដោយ​ហេតុ នេះ ប្រសិន​បើកសាង​ឡើង​រោង​ចក្រ​អគ្គីសនី​កកើត​ឡើង​​វិញនៅទីនេះ នោះគឺ​វៀត​ណាមនឹ​ងសន្សំសម្ចៃ និងកាត់បន្ថយការដាក់សម្ពាធ​ទៅលើ​ប្រព័ន្ធ​អគ្គីសនី​ជាតិ​ និង​រោង​ចក្រ​អគ្គីសនីធ្យូងថ្មផងដែរ៕»

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ