13/06/2017 10:03 GMT+7 Email Print Like 0

កូរ៉េខាងត្បូងក្លាយទៅជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម


កូរ៉េខាងត្បូងក្លាយទៅជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម (Internet) 

យោងតាមការស្ថិតិរបស់ស្ថាប័នពន្លឿនពាណិជ្ជកម្ម វិនិយោគកូរ៉េខាងត្បួង (KOTRA) ប្រកាសនាថ្ងៃទី ១២ មិថុនាបានឲ្យដឹងថាមកដល់ដំណាច់ឆ្នាំ២០១៦នេះ ការវិនិយោគរបស់បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងនៅ​វៀត​ណាម​បានកើនឡើងលើស ៥០ ពាន់លានដុល្លារអាមេរិក ហើយក្លាយទៅជាវិនិយោគិនបរទេសធំជាងគេនៅ​វៀត​ណាម​។ គិតតាំងពីឆ្នាំ ១៩៨៨ មក បណ្ដាសហគ្រាសកូរ៉េខាងត្បូងបានវិនិយោគទឹកប្រាក់ចំនួន ៥០,៥ ពាន់លានដុល្លារអាមេរិកនៅវៀតណាម ហើយស្រូបយក ៣០,៨ នៃការវិនិយោគសរុបផ្ទាល់ពីបរទេសចូលក្នុងខឿនសេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ ។

ទីភ្នាក់ងារនៃស្ថាប័នពន្លឿនពាណិជ្ជកម្ម វិនិយោគកូរ៉េខាងត្បួង លោក Kim Doo-hee បានឱ្យដឹងថាខឿនសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានកំណើនប្រកបដោយនិរន្តរភាព ដូច្នេះវិនិយោគិនបរទេសកាន់តែជំរុញការវិនិយោគនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ