19/12/2016 10:46 GMT+7 Email Print Like 0

កីឡាករ ឡេ​វ៉ាន់​កុង ( Le Van Cong ) និង​ការធ្វើ​​ដំណើរ​​ដណ្តើម​​យក​ជ័យ​ជំនះ​​ដោយ​ជោគ​ជ័យ​

នាព្រឹក​​ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ២០១៦ (តាមម៉ោង​វៀតណាម) កីឡាករ ឡេវ៉ាន់កុង​ ( Le Van Cong ) យ៉ាង​ឆ្នើម​ដណ្តើម​បាន​មេ​ដាយ​មាស Paralympic Rio ២០១៦ ក្នុង​វគ្គបុរស​ទម្ងន់​៤៩គី​ឡូ​ក្រាម ជា​មួយ​លើក​ទម្ងន់​សរុប១៨៣​គីឡូក្រាម​ ដាច់​ឆ្ងាយ​គូប្រជែង​ ដែល​ដំណើម​បាន​មេដាយ​ប្រាក់​ជន​ជាតិ​ Jordan Omar Qarada (លើកទម្ងន់​កម្រិត​១៧៧​គីឡូក្រាម​) និង​កីឡាករ​ដំណើម​បាន​មេដាយ​សំរឹទ្ធ​ជន​ជាតិ​ Hungary Nandor Tunkel (លើក​ទម្ងន់​កម្រិត​១៥៥​គីឡូក្រាម​)។ ជាមួយ​មេដាយ​មាស​ដ៏មាន​តម្លៃនេះ​ ឡេវ៉ាន់កុង ( Le Van Cong ) បាន​ក្លាយ​ជា​មនុស្ស​ដ៏អស្ចារ្យ​ថ្មី​របស់​កីឡា​វៀត​ណាម​។ មុន​ពេញទទួល​កិត្តិនាមល្បីខ្ទរ​ខ្ទាយ​នៅ Paralympic ជីវិត​ឡេវ៉ានកុង ( Le Van Cong ) គឺជា​ដំណើរ​ដ៏វែងឆ្ងា​យក្នុ​ង​ការ​ធ្វើដំណើរ​ដណ្តើម​យក​ជ័យ​ជំ​នះ​ ដោយ​ជោគ​ជ័យ​ ។​

ភូមិកំណើត​នៅខេត្តហាទិញ (Ha Tinh) កីឡាករ ឡេវ៉ាន់កុង ( Le Van Cong ) ត្រូវ​រង​ជម្ងឺស្វិត​សាច់​ដុំ និង​ ពិការ​ជើង​ទាំងគូ តាំងពីពេលទើ​បតែសម្រាល ដូច​នេះរាល់សកម្ម​ភាព​របស់​បង សុទ្ធ​តែ​ពឹង​ផ្អែក​ទៅលើ​ដៃទាំង​គូ ​និង​ រទេះរុញជំនួយ​ទាំង​អស់។ គ្រា​មួយ បង​ទស្សនាមើលក​ម្មវិធីកី​ឡាតាមកញ្ចក់​ទូរទស្សន៍ ឃើញ​ផ្ទាល់​ភ្នែក​នូវ​រូប​ភាព​កីឡាករ​មាន​កម្លាំងមាំ​មួន​ពូកែ សា​ច់ដុំរឹង​មាំ ពេល​លើកទម្ងន់ប្រឡ​ងប្រជែ​ង ធ្វើឲ្យ​បង​ស្រឡាញ់​វិញ្ញា​សា​កីឡានេះ​។ តា​មបងកុ​ង (Con​g) ចង​ចាំបាន ពេល​នោះ បងគ្រាន់តែ​គិតសាមញ្ញ​ថា ខ្លួន​ត្រូវពិការ​ជើង គួរ​ជួយ​ឲ្យដៃទាំង​គូបាន​មាំមួនពូ​កែ ដើម្បី​ប៉ះប៉ូវ​ក៏ជាប្រការសម​ស្រប់​ម្យ៉ាង​ដែរ​។

នៅឆ្នាំ​២០០៥ ឡេវ៉ា​ន់កុង (Le Van Cong) ធ្វើដំណើរទៅទីក្រុង​ហូជីមិញ រៀន​មុខរបរអេឡិក​ត្រូនិក​គ្រួសារ នៅ​សាលា​ឧត្តម​សិក្សា​បច្ចេក​ទេសទី​ពីរ និ​ងចូលរួមក្លឹបពិ​គ្រោះអាជី​ពសម្រាប់​មនុស្ស​ពិការ​។ ក្រោយ​មក បង​បន្ត​ចូល​រួមក្លឹប​លើកទម្ងន់​នៅខណ្ឌតឹន​បិញ (Tan Binh)។ នៅទី​នេះ បង​កុង (Cong) បាន​លោកគ្រូ ង្វៀន​ហុង​ភុក (Nguyen Hong Phuc) ហ្វឺក​ហាត់​ផ្ទាល់ និង បង្កើនសមត្ថភាព​លើកទម្ងន់​របស់​បង។



កីឡាករ ឡេវ៉ាន់កុង (Le Van Cong)  និង លោកគ្រូរបស់ខ្លួន - គ្រូបង្វឹកង្វៀនហុងភុក (Nguyen Hong Phuc)។
រូបថត៖ ង្វៀនឡឹន


មុនពេលធ្វើដំណើរទៅប្រឡងប្រជែងនៅ Paralympic Rio ២០១៦ កីឡាករឡេវ៉ាន់កុង (Le Van Cong) ខិត​ខំ​ហាត់​ពត់​
ក្រោមការណែនាំយ៉ាងអស់ពីចិត្តពីថ្លើម របស់គ្រូបង្វឹក ង្វៀនហុងភុក (Nguyen Hong Phuc)។ រូបថត៖ ង្វៀនឡឹន


កីឡាករ ឡេវ៉ាន់កុង (Le Van Cong) បានជ្រើសរើសជាកីឡាករពិការឆ្នើមបំផុត​ទូទាំងប្រទេសឆ្នាំ២០១៥។ រូបថត៖ ង្វៀនឡឹន

ឯតទគ្គកម្មពិភពលោក ដែលកីឡាករលើកទម្ងន់ពិការ ឡេវ៉ាន់កុង (Le Van Cong) កំពុងតែរក្សានៅកម្រិតទម្ងន់៤៩គីឡូ​ក្រាម ​រួម​មាន​៖
អាស៊ាន Para ហ្គេម (ទម្ងន់១៧៦គីឡូក្រាម) Asian Para ហ្គេម (ទម្ងន់១៨១,៥គីឡូក្រាម) និង រង្វាន់​ជើងឯក​លើក​ទម្ងន់​ពិការ​អាស៊ី២០១៥
(ទម្ងន់១៨២គីឡូក្រាម)។រូបថត៖ ឯកសា


កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ក្នុងពិធីបើកអាស៊ាន Para ហ្គេមលើកទី៨ នៅប្រទេសសឹង្ហបូរីឆ្នាំ២០១៥។
រូបថត៖ ឯកសា


កីឡាករ ឡេវ៉ាន់កុង  (Le Van Cong) ត្រៀមបម្រុងឈានចូលវគ្គប្រឡងរបស់ខ្លួន នៅអាស៊ាន Para ហ្គេមលើកទី៨
(ខែធ្នូ ឆ្នាំ២០១៥)។ រូបថត៖ ឯកសា


បុរសអត្តពលិកពិការ ឡេវ៉ាន់កុង (Le Van Cong) ជាមួយមេដាយមាស នៅមហាសន្និបាត​កីឡាមនុស្ស​ពិការ​
អាស៊ីអាគ្នេយ៍ឆ្នាំ២០១៥ ( ASEAN Para ហ្គេមលើកទី៨) នៅប្រទេសសឹង្ហបូរី (ខែធ្នូឆ្នាំ២០១៥)។ រូបថត៖ ឯកសា


កីឡាករ ឡេវ៉ាន់កុង (Le Van Cong) រួមនឹងមិត្តរួមក្រុម និងគ្រូបង្វឹក ង្វៀនហុងភុក (Nguyen Hong Phuc) ក្នុង​លើក​ហ្វឺក​​ហាត់
នៅប្រទេស​ជប៉ុន។ រូបថត៖ ឯកសារ


បុរសអត្តពលិកពិការអាយុ៣២ឆ្នាំ ក្បែរគ្រួសារសុភមង្គលរបស់ខ្លួន។ រូបថត៖ ឯកសា

បី​ឯតទគ្គកម្ម​ពិភពលោក​ផ្សេងៗ ដែល​កីឡាក​រពិការ ឡេវ៉ាន់​កុង (Le Van Cong) កំពុង​តែរក្សា​នៅកម្រិត​ទម្ងន់៤៩​​គីឡូក្រាម​ រួមមា​ន៖ អាស៊ាន ​Para ហ្គេម ​លើកទី៨​ ឆ្នាំ២០១៤​ ជាមួយ​លទ្ធផល​ លើក​ទម្ងន់​១៧៦​គីឡូក្រាម, Asian Para ហ្គេមលើក​ទី២ឆ្នាំ​២០១៤ ជាមួយ​លទ្ធផល​លើក​ទម្ងន់១៨១,៥​គីឡូ​ក្រាម និ​ងរង្វាន់​ជើងឯ​កមនុស្ស​ពិការ​អាស៊ី​២០១៥ ជា​មួយ​លទ្ធផល​លើកទម្ងន់១៨​២គីឡូ​ក្រាម​។ ជាមួយ​លទ្ធផល​ដ៏ចំណាប់​អារម្មណ៍​ខាង​លើ ឡេវ៉ា​ន់កុង ​(Le Van C​ong​) បានជ្រើស​រើស​ជា​កីឡាក​រ​​ពិការ​ដ៏ឆ្នើម​​ទូទាំង​ប្រទេស​ឆ្នាំ​​២០១៥ គ្រូ​បង្វឹក​ង្វៀនហុង​ភុក (Nguyen Hong Phuc)  ទទួល​កិត្តិនាម​ជា​គ្រូ​បង្វឹក​ជន​​ពិការ​ឆ្នើម​ទូទាំង​ប្រទេស​។

ចាប់ពី​ឆ្នាំ២០០៧ បងកុង ​​(Cong) ចាប់​ផ្តើម​ការ​ប្រឡង​ប្រជែងជំ​នាញ នៅរង្វាន់​ប្រកួត​កម្រិត​​តំបន់​និង​អន្តរ​ជាតិ។ ព្រឹត្តិការណ៍​ប្រឡង​ប្រជែង​កំពូល ដែល​បង​កុង (Cong) ចាំ​ជាក់​បំផុត គឺទទួល​បាន​មេដាយ​មាស​កម្រិត​​បុរសទម្ងន់​៤៩​គីឡូក្រាម លើក​ទម្ងន់​កម្រិត​១៥២,៥​គីឡូក្រាម នៅ​អាស៊ាន​ Para ហ្គេម​​២០០៧ ​- រង្វាន់​អន្តរជាតិ​លើក​ដំបូង​របស់​បង​។ ចា​ប់ពីពេល​នោះមក បង​កុង (Cong) ក្លាយ​​ជា “សសរ​ទ្រូង​” របស់​ក្រុម​ជម្រើស​លើក​ទម្ងន់​​ជន​ពិការ​វៀត​ណាម បន្ត​បន្ទាប់​ទទួល​បាន​​លទ្ធផល​ខ្ពស់។ ការ​បំបែក​បាន​​ឯតទគ្គ​កម្ម​ពិភពលោក​ទាំង​បី អំឡុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ ជាលទ្ធផ​លចំណាប់​អារម្មណ៍​បំផុត ដែល​​បង​​កុង (Cong) ទទួល​បា​ន​​លើ​វិថី​យក​ឈ្នះក្តី​ចំណូល​​ចិត្ត និង យក​ឈ្នះលើភាព​​ពិការ​នៃ​រាង​​កាយ​​។

ប៉ុន្តែម្តង​នេះ ព្រហ្មលិខិតបែ​រជាប្រលែង​លេងជា​មួយ​បង​។ គ្រោះ​ថ្នាក់​​ទោច​ក្រយាន​យន្តយ៉ាង​ធ្ងន់មួយ​នៅឆ្នាំ​២០១១ ធ្វើឲ្យ​បង​កុង (Cong) ត្រូវ​សម្រាក​ពីការប្រឡង​ប្រជែង ក្នុងរយៈ​ពេល​វែង។​ ពីរ​ឆ្នាំ​ក្រោ​​យ​មក​​ ប​ងកុង (Cong​) មិន​អាចកាន់​ដុំទម្ងន់​បាន។ Paralympic ទីក្រុង​​ឡុងដ៍ ក្លាយជា​អារម្មណ៍​ស្រមៃ​ឆ្ងាយ​ដាច់​អាល័យ​។

ពីរឆ្នាំ​ត្រដាប់​ត្រដួស​ជាមួយ​ស្ថានភាព​លំបាក រក​ស៊ីចិញ្ចឹម​ជីវិត​ផង ព្យាបាល​រងរបួស​ផង ទីបំផុត​ឡេវ៉ាន់​កុង (Le Van Cong) បានវិល​ត្រឡ​បមក​វិញ។ នៅកម្រិតបុរសទម្ងន់​៤៩គីឡូ​ក្រាម ក្នុង​រង្វាន់​ជើង​ឯក​ជន​ពិការ​អាស៊ី​​២០១៣ អត្តពលិក ឡេវ៉ាន់កុង (Le Van Cong) យ៉ាង​​ឆ្នើមដំណើម​បានមេដាយ​មាស។ ចាប់​តាំង​ពី​នោះ​មក បុព្វហេតុ​របស់​បង​ឡើងដូច​ខ្លែង​ប៉ះខ្យល់​។

ត្រឡប់​មកពីមហាសន្និបាតិ​កីឡាជន​ពិការ នៅអាស៊ីអា​គ្នេយ៍២០១៥ (អាស៊ាន ​Para ហ្គេន​លើកទី៨) នៅ​ប្រទេស​​​សឹង្ហបូរី (ខែធ្នូឆ្នាំ២០១៥) ​ជាមួយមេដាយ​មាស ឡេវ៉ាន់កុង​ (Le Van Cong) ប្រញាប់​ឃ្មាត​ខ្មី​ហ្វឺក​ហាត់ នៅ​​មជ្ឈមណ្ឌល​ហ្វឺកហាត់​កីឡា​ជាតិ​ទីពីរ (ខណ្ឌ​ធូឌឹក - Thu Duc, ទីក្រុងហូជីមិញ) ជាមួយ​បរិយាកាស​សកម្ម​ស្វាហាប់​។ បុរសអត្ត​ពលិកពិការ​ភូមិកំណើត​នៅខេត្ត​ហាទិញ​ (Ha Tinh) ជឿជាក់​ឲ្យដឹង​ថា៖ “បាន​លេង​លើក​ទម្ងន់ និ​ង បំបែក​ឯតទគ្គកម្ម​ពិភពលោក​ ជាក្តីសុបិន​របស់ខ្ញុំ ឥឡូវ​ប្រការនោះ​បានក្លាយ​ជាការ​ពិត។ ចូល​រួម Paralympic​ ២០១៦ ជារង្វាន់​មួយ​ផង ជាការសាកល្បងមួយ​ផងដែលខ្ញុំត្រូវ​ទៅដល់​គោលដៅ។​” Paralympic ហ្គេម​ ២០១៦​ ជាលើកដំ​បូង បង​រួមវត្តមានក្នុង​ទីលានប្រ​កួតពិភព​លោក ហេតុ​នោះបង​បង្ហាញ​ពីទឹក​ចិត្ត​ប្តេជ្ញា និង​ រំភើបយ៉ាង​ខ្លាំង។

អ្វីៗដែល​ប្រព្រឹត្តទៅ ក្រោយមកបានក្លា​យជាប្រវត្តិសាស្រ្ត។​ កម្រិតលើក​ទម្ងាន់១៨១គី​ឡូក្រាម​ លើក​ទីបី និង​ លើក​​ទម្ងាន់​១៨៣គីឡូ​ក្រាម លើ​កចុងក្រោយ​របស់បងវ៉ាន់កុ​ង (Le Van Cong)  បាន​ចោលឆ្ងាយ​ពីក​ម្រិត​លើក​​ទម្ងន់​១៧៧​គីឡូក្រាម​ របស់ Omar Qarada។ បង​ក៏បំបែកទាំង​ឯតទគ្គកម្ម​របស់​ខ្លួន​ឯង បញ្ចូល​ឯតទគ្គ​កម្ម​​ថ្មីនៅ​ Paralympic។​ ក្រោយកីឡា​ករ ហ្វាងស្វឹន​វិញ (Ho​ang ​Xuan Vinh) អ្នក​អស្ចារ្យ​បន្តរ​បស់កីឡាវៀត​ណាម​​បានបង្ហាញខ្លួន​។ ក្រោយរលក​បោកបាច់ ព្រហ្មលិខិត​បានសើចញញឹម​ជាមួ​យបង​។


កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ជឿជាក់ និង ប្តេជ្ញាចិត្តខ្ពស់ មុនពេលធ្វើដំណើរទៅកាន់ទីប្រឡងប្រជែង Paralympic ហ្គេម ២០១៦
នៅ ទីក្រុង Rio de Janeiro, ប្រទេសប្រេស៊ីល។ រូបថត៖ ង្វៀនឡឹន


បុរសអត្តពលិកពិការមានភូមិកំណើតនៅខេត្តហាទិញ (Ha Tinh) ជាមួយការហាត់កម្លាំងកាយ ត្រៀម​បម្រុង​ឲ្យអូឡាំពិក​
សម្រាប់ជន​ពិការ Paralympic ហ្គេម ២០១៦) នៅទីក្រុង Rio de Janeiro – ប្រទេសប្រេស៊ីល។ រូបថត៖ ង្វៀនឡឹន


កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ខែមករា ឆ្នាំ២០១៦។ រូបថត៖ ង្វៀនឡឹន

កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ប្រឡងប្រជែងនៅវគ្គលើកទម្ងន់កម្រិតបុរសទម្ងន់៤៩គីឡូក្រាម
នៅ​ Paralympic ២០១៦។ ទីភ្នាក់ងារសារព័ត៌មានផ្សាយ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


រីករាយជ័យជំនះរបស់កីឡាករ ឡេវ៉ាន់កុង (Le Van Cong) ក្រោយពីសម្រេចវគ្គលើកទម្ងន់កម្រិតបុរសទម្ងន់៤៩គីឡូក្រាម​
នៅ Paralympic ២០១៦ ទីភ្នាក់ងារសារព័ត៌មានផ្សាយ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កាលៈទេសៈបំបែកឯតទគ្គកម្មលើកទម្ងន់ កម្រិតបុរសទម្ងន់ ៤៩គីឡូក្រាម នៅអូឡាំពិក សម្រាប់ជន​ពិការ Paralympic ២០១៦ នៅទីក្រុង
Rio de Janeiro ប្រទេសប្រេស៊ីល របស់កីឡាករ ឡេវ៉ាន់កុង (Le Van Cong)។ ទីភ្នាក់ងារសារព័ត៌មានផ្សាយ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កីឡាករ ឡេវ៉ាន់​កុង (Le Van Cong) យ៉ាងឆ្នើម​ដណ្តើមបាន​មេដាយមាស​និង បំបែក​ឯតទគ្គកម្ម​លើក​ទម្ងន់ កម្រិត​បុរស​ទម្ងន់៤៩​គីឡូក្រាម​ នៅ​អូឡាំពិក​សម្រាប់​ជនពិការ Paralympic ២០១៦ ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ ឡេវ៉ាន់​កុង (Le Van Cong) (ក្នុង​រូបថត នៅកណ្តាល​) ជាប់ជើងឯក ពេល​ឆ្លងកម្រិត​សរុបលើក​ទម្ងន់១៨១​គីឡូក្រាម ទន្ទឹម​នោះ បំបែក​ឯតទគ្គ​កម្ម​ Paralympic ពីរលើកនៅ​កម្រិតលើក​ទម្ងន់​នេះ។ មេដាយ​ប្រាក់​បាន​ទៅលើកីឡាករ​ Omar Qarada (រូបថត នៅខាង​ឆ្វេង) ជន​ជាតិ Jordan ជាមួយ​កម្រិតលើកទម្ងន់១៧៧​គីឡូក្រាម និង មេដាយសំរឹទ្ធ​បានជូន​ដល់កីឡាករ​ Nandor Tunkel (រូប​ថត ខាង​ស្តាំ) របស់​ប្រទេស​ហុង​គ្រី ជាមួយ​ក​ម្រិត​លើក​ទម្ងន់​១៥៥​គីឡូក្រាម។ ទីភ្នាក់​ងារសារ​ព័ត៌មាន​ផ្សាយ​ / ទីភ្នាក់​ងារសារ​ព័ត៌​មាន​វៀត​ណាម​

និយាយអំពី​​សិស្សសំណព្វ​ចិត្ត​របស់​ខ្លួន គ្រួ​បង្វឹក​ង្វៀន​ហុងភុក​ (Nguyen Hong Phuc) យកជា​មោទនភាព​មួយ​៖ ​“កុង (​Cong​) ឧស្សហ៍​ និង ជំនាញ​ក្នុងការហ្វឺក​ហាត់ ក៏ដូច​ជាក្នុងការ​ប្រឡង​ប្រជែង បង​ជាក្តី​សង្ឃឹម​ធំបំផុត​របស់​ក្រុម​ជម្រើស​ជន​ពិការ​វៀតណា​មសព្វ​ថ្ងៃ”។ ប​ងឡេវ៉ាន់កុ​ង (Le Van Cong) រួម​ជាមួយ ង្វៀន​ប៊ិញ​អាន (Nguyen Binh An) ឌាំង​ធីឡីញ​ផឿង (Dang Thi Linh Phuong) និង ចូវហ្វាង​តៀត​ឡង (Chau Hoang Tuyet Loan) រួបក្លាយ​ជាក្រុម​ជម្រើស​លើកទម្ងន់​ពិការ​លេខមួយ​វៀត​ណាម គ្រប់​ស្តង់ដារ​ចូល​រួម Paralympic ហ្គេម​។

ក្រោយ​ម៉ោង​ហាត់ និង​ ប្រឡងប្រជែង​ហត់នឿយ ​បុរសអ​ត្តពលិក​អាយុ៣​២ឆ្នាំ​ ត្រឡប់​មក​ជួប​ជុំគ្រួសា​រ​នៅ​ខេត្ត​ឡុង​អាន (Long An) ជាមួ​យប្រពន្ធ​ស្លួតបួត​ពូកែការ​ផ្ទះ និង ​កូនប្រុស​សំណព្វចិ​ត្ត។​ ហាង​អេឡិក​ត្រូនិក​ ដែល​បង (Co​ng)​ កំពុងធ្វើ​ម្ចាស់ ជា​លទ្ធផល​នៃថ្ងៃខែខំ​រៀន​មុខ​របរ​ផង ហាត់​លើកទម្ងន់​ផង ការ​ខិត​ខំ និង ​ប្តេជ្ញា​ចិត្ត​ទាំង​ប៉ុន្មាន របស់​បុរស​អត្តពលិក​ពិការ​៕​


អត្តពលិក ឡេវ៉ាន់កុង (Le Van Cong) ដណ្តើម​បាន​មេដាយ​មាស​ដំបូង​​បង្អស់​ជូនគ​ណៈប្រតិភូកីឡាជន​ពិការវៀត​ណាម ពេល​ឆ្លង​កាត់​កម្រិត​សរុប​លើក​ទម្ងន់​១៨១គីឡូ​ក្រាម មិន​ត្រឹមតែ​ប៉ុណ្ណោះ ​នៅបំបែក​ឯតទគ្គ​កម្ម​ Paralympic ពីរ​លើក នៅ​កម្រិត​ទម្ង​ន់នោះ។​ នេះគឺ​ជាមេ​ដាយ​មាស​ដំបូង​បង្អស់ របស់​កីឡាវៀត​ណាម​នៅអាណត្តិ​ Paralympics​ តាំង​ពីពេល​ដែលចូល​រួមពី​២០០០​មក​។


អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹន ទីភ្នាក់ងារសារព័ត៌មានផ្សាយ និង ឯកសារ


បណ្តាអត្ថបទបានផ្សាយ