07/10/2015 09:51 GMT+7 Email Print Like 0

កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ


លោក Nguyen Thien Nhan សំណេះសំណាលជាមួយតំណាងនារីចូលរួមវេទិការនេះ

 កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់និងកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅវេទិការ “នារី-សន្តិភាពនិងវឌ្ឍនភាព” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ តុលានៅរដ្ឋធានីហាណូយ។
ក្នុ​ង​​រយៈពេលកន្លងទៅ វៀតណាមបានមានគោលនយោបាយជាច្រើនដែលធានាសិទ្ធិនិងឱកាសសមភាព​ភេទ​ក៏ដូចជាអះអាងនូវតួនាទីរបស់នារីវៀតណាម។ វៀតណាមក៏ជាសមាជិកសកម្មក្នុងការអនុវត្ត “អនុសញ្ញាអន្តរជាតិ របស់អ.ស.បស្ដីពីការលុបចោលគ្រប់របៀបរើសអើងប្រឆាំងនឹងនារី” “កម្មវិធីធ្វើ សកម្មភាពប៉េកាំងឆ្នាំ១៩៩៥ស្ដីពីនារី” ព្រមទាំងសន្យាអនុវត្តគោលដៅសហស្សវត្សរ៍របស់អ.ស.បទាក់ទិនដល់នារីទៀតផង។លោក Nguyen Thien Nhan បាន សង្កត់ធ្ងន់ថា៖

“នារីវៀតណាមស្រូបយកកំពូលជាច្រើនលើវិស័យចំណេះដឹងនិងវិទ្យាសាស្ត្រ។ តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ​២០១៤​ មានសាស្ត្រាចារ្យ សាស្ត្រាចារ្យរងជានារីជាង៨០០នាក់ត្រូវបានទទួលស្គាល់ ស្រូប​យក​២២%​បរិមាណ​សាស្ត្រាចារ្យ សាស្ត្រាចារ្យរងសរុបនៅទូទាំងប្រទេស។នៅរដ្ឋសភាវៀតណាមនាបច្ចុច្បន្នមានជាង
២៤%បរិមាណសមាជិកសភាជានារី។ នារីនៅតែសកម្មចូលរួមការងារសមាគមន៍កសាងនិងអភិវឌ្ឍន៍សមាគមន៍នារីគ្រប់ជាន់ថ្នាក់ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ