03/04/2015 14:18 GMT+7 Email Print Like 0

កិច្ចសហប្រតិប​ត្តិការ​រវាងរដ្ឋស​ភាទាំង​២ជំរុញ​ទំនាក់​ទំនង​ដៃគូយុ​ទ្ធសាស្រ្ត​វៀតណាម​សិង្ហុ​បុរី


លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម(រូបថត អិនធឺណែត)

 

រសៀលថ្ងៃទី២ខែមេសាឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​ទទួល​ជួប​សន្ទនា​ជាមួយ​លោក​ស្រី Haliamh Yacob ប្រធានរដ្ឋសភា​សិង្ហបុរី ដែលកំពុង​បំពេញទ​ស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោក Truong Tan Sang បានគូសបញ្ជាក់​ថា៖​វៀតណាម​ផ្តោតសំខាន់ ​ទៅលើទំនាក់​ទំនងជាមួយ​សិង្ហបុរី។ លោក​​​​វាយ​​តំលៃ​ខ្ពស់ចំពោះតួនា​ទីរបស់សិង្ហបុរី ក្នុងអាស៊ាននិងចាត់ទុកថា៖ កិច្ចសហប្រតិបត្តិ​ការរវាង​រដ្ឋស​ភា​ទាំង​​២​ នឹងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាមសិង្ហបុរី។ រីឯខ្លួនវិញ​ លោ​​កស្រី Haliamh Yacob អោយ​ដឹងថា៖ នាបច្ចុប្បន្ននេះសិង្ហបុរីជាវិនិយោគិនធំទី៣នៅ​វៀ​ត​ណាម។ លោកស្រី​ស្នើថា៖ ភាគីទាំង២អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​ឲ្យខ្លាំងក្លាថែម​ទៀត រួម​ចំណែក​ក្នុងការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ប្រកប​ដោយ​ជោគ​​ជ័យ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ