25/10/2016 10:28 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការ CLMV ឆ្លើយ​តប​តម្រូវ​ការ​ធ្វើ​សមាហរណកម្ម​ អនុតំបន់​មេគង្គ​និង​អាស៊ាន​

ក្នុងក្រប​ខ័ណ្ឌនៃ​សន្និសីទជាន់​ខ្ពស់ សហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់​ម៉ា-វៀតណាម​លើកទី៨ (CLMV8); សន្និសីទ​ជាន់ខ្ពស់​យុទ្ធសាស្ត្រ​សហប្រតិបត្តិការសេដ្ឋកិច្ច​ អាយ៉េយ៉ាវ៉ាឌី​- ចៅប្រាយ៉ា-​មេគង្គលើក​ទី៧​ (ACMECS ​7) និង​សន្និសីទ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តីពីមេគង្គ (WEF-មេគង្គ) នោះ នាព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ​ បានប្រព្រឹត្តទៅ​កិច្ចប្រជុំមន្ត្រី​ជាន់​ខ្ពស់​ (SOM) នៃកិច្ចសហប្រតិបត្តិការកម្ពុជា​-ឡាវ​-មីយ៉ាម៉ានិ​ង​វៀត​ណាម​។​


ទិដ្ឋភាពនៃសន្និសីទ

នេះជា​ឱកាសសម្រាប់មន្ត្រីជាន់ខ្ពស់នានាធ្វើការពិភាក្សា​ និង​ឯកភាពទៅ​លើផែន​​ការសកម្មភាព​មួយ​ចំនួន សំដៅ​លើកកំពស់​ប្រសិទ្ធិភាព​ប្រកួតប្រជែង​ នៃបណ្តាខឿន​សេដ្ឋកិច្ច​និង​ជម្រុញ​ការ​ធ្វើ​សមាហរណកម្ម​នៅ​អនុ​តំ​បន់​​មេគង្គសម្រាប់​ត្រៀម​រៀប​ចំ​ឲ្យ​សន្និសីទ​ជាន់ខ្ពស់​ CLMV លើកទី៨ដែលនឹង​បានប្រព្រឹត្តទៅនា​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៦​។

​ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក Vu Quang Minh ប្រធាន SOM ទទួលបន្ទុកយន្តការ​សហប្រតិបត្តិការ CLMV របស់​វៀតណាម និងជា​ឧបការីរដ្ឋមន្ត្រីការបរទេស​វៀតណាម​ បានឲ្យដឹងថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (​SOM) នេះ បាន​បញ្ចប់​នូវ​ឯកសារ​ កម្មវត្ថុ ​និង​បញ្ហាសំ​ខាន់​ៗ ស​ម្រាប់ដាក់​ជូនសន្និសីទ​ជាន់​ខ្ពស់ ដែល​ក្នុង​នោះបាន​ឯកភាព​នូវ​ឯកសារ​សំខាន់​បំផុត​គឺ សេចក្តីថ្លែងការណ៍​រួម។ លោក Vu Quang Minh បន្តថា៖

​“ការងារសំខាន់បំផុតគឺយើងខ្ញុំបានសម្រេចថា នៅក្នុងសន្និសីទនេះគឺអញ្ជើញ​បានតំណាង នៃអង្គការ​អភិវឌ្ឍន៍​ អង្គការ​ទាក់​ទងពិសេស​ទៅលើការ​អភិវឌ្ឍន៍​អនុតំបន់​​ដូច​ជា ធ​នាគា​អភិវឌ្ឍន៍​អាស៊ី (ADB) ឬគ​ណៈ​កម្មាធិ​ការ​សេដ្ឋកិច្ច​-​សង្គម​អាស៊ី​-​ប៉ាស៊ី​ហ្វិក​ (ESCAP)​។ នេះជាការ​ផ្តួចផ្តើម​គំនិតសំខាន់ របស់វៀត​ណាម​។ តាម​​នោះ ​ដើម្បី​សហគមន៍​អ្នកធ្វើហិរញ្ញប្ប​ទាន ក៏ដូចជាសហគមន៍អន្តរជាតិ​យល់ច្បាស់​រសារៈសំ​ខាន់ នៃការ អភិវឌ្ឍន៍​អនុតំបន់​មេគង្គ ក៏ដូចជាយន្តការសហប្រតិបត្តិការ ​CLMV ផ​ងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ