02/10/2016 11:22 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងស្វីសនិងវៀតណាមឆ្ពោះទៅកំណើនសេដ្ឋកិច្ចនិរន្តរភាព

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ស្ថាប័នសហប្រតិបតិ្តការនិងអភិវឌ្ឍន៍ស្វីស (SDC) បានរៀបចំសិក្ខាសាលាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបតិ្តការជាមួយ​វៀត​ណាម​។ ថ្លែងមតិនៅទីនេះ លោកស្រី Beatrice Maser Mallor ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ១៩៩២មក SDC បានផ្ដល់ឲ្យវៀត ណាមទឹកប្រាក់ចំនួន ២១៦ លានហ្វ្រង់ស្វីស ក្រោមរូបភាពជំនួយឧបត្ថម្ភឥត សំណង តាមរយៈកម្មវិធីនិងគំរោងការណ៍ចំនួន ៣២។ តាមលោកស្រី Mallor ថា ស្វីសនឹងបន្តផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍ជូនវៀតណាម ប៉ុន្តែផ្លាស់ប្ដូរវិធីសាស្ត្រ សហប្រតិបតិ្តការឲ្យសមស្របនឹងស្ថានភាពជាក់ស្ដែងនិងតម្រូវការថ្មីរបស់វៀតណាម។កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ទ្វេភាគីរវាងស្វីសនិង​វៀត​ណាម​នឹងផ្ដោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ចសំដៅជួយឧបត្ថម្ភវៀតណាមមានកំណើនសេដ្ឋកិច្ចដោយនិរន្តរភាព៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ