23/12/2014 21:58 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម – កូរ៉េខាងត្បូង និងទិសដៅ៧០ពាន់លានដុល្លារអាមេរិក

៧០ពាន់លានដុល្លារអាមេរិកគឺទិសដៅតំលៃពាណិជ្ជកម្មទ្វេភាគី ដែលវៀតណាមនិងកូរ៉េ ខាងត្បូងឈានឆ្ពោះទៅដល់បន្ទាប់ពីប្រទេសទាំងពីរសម្រេចការចុះហត្ថលេខាលើកិច្ច ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី (FTA)។

ទស្សនកិច្ចកូរ៉េខាងត្បូងរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ( ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤)​​កន្លង​មក មានអត្ថន័យសំខាន់ក្នុងការពង្រឹងក្តីជឿជាក់អំពីគោលនយោបាយ ក៏ដូចការជំរុញ​កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។

ក្នុងទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង មានជំនួប​សវនាការ​ជាមួយ​លោក​ស្រី​ប្រធានាធិបតី​នៃប្រទេសកូរ៉េខាងត្បូង Park Geun-hye ទទួលជួបអភិបាលទីក្រុង Busan ទស្សនា​តំបន់​ឧស្សហកម្ម​សេរី Busan-Chinhae ធ្វើជាអធិបតីភាពក្នុងការសន្ទនាជាមួយបណ្តា​សហគ្រាស​នៃ​ប្រទេស​កូរ៉េ​ខាង​​ត្បូង ជួបក្រុមហ៊ុនសេដ្ឋកិច្ចគ្រុបធំៗនៃប្រទេសកូរ៉េខាងត្បូង និងអង្គការមិត្តភាពកូរ៉េខាងត្បូង - វៀត​ណាម​​មួយចំនួន...

ក្នុងជំនួបសវនាការជាមួយលោកស្រីប្រធានាធិបតី Park Geun-hye ភាគីទាំងពីរបានពិភាក្សា​និង​ទទួល​បាន​ការ​ឯកភាពខ្ពស់អំពីបណ្តាទិសដៅធំៗនិងវិធានការជាក់ស្តែង ដើម្បីជំរុញ​និងធ្វើអោយ​ស៊ីជំរៅ​ថែម​ទៀត​នូវ​ទំ​នាក់​ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងនៅពេល​ខាង​មុខ​ឯកភាព​បន្តការ​រក្សា​ទស្សនកិច្ចទៀងទាត់ ជួបសវនាការជាន់ខ្ពស់ បើកទូលាយកិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ផ្នែក តំបន់​ ពង្រីកប្រសិទ្ធភាពបណ្តាយន្តការសន្ទនា និងកិច្ចសហប្រតបត្តិការ។ រដ្ឋាភិបាល​កូរ៉េខាងត្បូងអះ​អាង​បន្ត​​ចាត់​ទុក​វៀតណាមគឺជាដៃគូសំខាន់ចំបងក្នុងគោលនយោបាយ ODA និងទុកអាទិភាព​អោយ​គម្រោង​នា​នា​ ចំណុះបណ្តាវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ កំណើនពណ៌បៃតង អភិវឌ្ឍប្រភពធនធាន មនុស្ស។ បណ្តាសហគ្រាស​នៃប្រទេសកូរ៉េខាងត្បូងក៏សម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងប្រាថ្នា​បើក​ទូលាយ​សកម្មភាព វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំង​ប៉ងប្រាថ្នា​រដ្ឋាភិបាល​វៀត​ណាម​បន្ត​ខិត​ខំ​ប្រឹង​ប្រែងក្នុងការកែលំអបរិស្ថានវិនិយោគ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ...

ភាគីទាំងពីរក៏អះអាងនឹងសហការយ៉ាងជិតស្នីទ្ធ ក្នុងការការពារផលយោជន៍ត្រឹមត្រូវរបស់ប្រជាជននៃ ប្រទេស​និមួយៗ នៅប្រទេសផ្សេង ក្នុងបរិបទសហគមប្រជាជនវៀតណាមនៅប្រទេសកូរ៉េ​ខាង​ត្បូង​និង​ប្រជាជន​​កូ​រ៉េខាងត្បូងនៅប្រទេសវៀតណាមកំពុងឆ្ពោះទៅដល់ចំនួន១៣០.០០០នាក់។

លោកស្រីប្រធានាធិបតី Park Geun-hye ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង។ រូបថត៖ ឌឹកតាម -ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររៀបចំជំនួបសវនាការ។ រូបថត៖ ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង និងលោកស្រីប្រធានាធិបតី Park Geun-hye ធ្វើជាសាក្សីក្នុងពិធី​ចុះហេត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​បញ្ចាប់ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - កូរ៉េខាងត្បូង។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារ​សារ​ព័ត៌មានវៀតណាម

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជួបមជ្ឈដ្ឋានអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចាប់ការ ពិភាក្សា។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម

ឆ្លៀតឳកាសនេះ ប្រទេសទាំងពីរបានប្រកាសជាផ្លូវការបញ្ចាប់ការចរចានៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម - កូរ៉េខាងត្បូង (VKFTA)។ នេះគឺជាលទ្ធផលលេចធ្លោនៃទស្សនកិច្ច និងគឺជាប្រព្រឹត្តការណ៍​មាន​អត្ថន័យ​សែនសំខាន់ចំពោះទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង។

គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដោយកំរិកសន្យាស៊ីជំរៅទូលាយ កិច្ចព្រមព្រៀងមានអត្ថន័យ​សំ​ខាន់​​ចំពោះការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅដល់ទិសដៅតំលៃពាណិជ្ជកម្មបាន៧០ ពាន់​លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ បង្កលក្ខណៈងាយស្រួល ដើម្បីឲ្យទំនិញ​វៀត​ណាម​អាច​ប្រកួត​ប្រជែង​ល្អប្រសើរថែមទៀតនៅទីផ្សារកូរ៉េខាងត្បូង ជាពិសេសក្នុងបណ្តាវិស័យដូចជា កសិកម្ម ជលផល វាយនភ័ណ្ឌ​…

កិច្ចព្រមព្រៀងក៏នឹងជំរុញវិនិយោគនៃបណ្តាសហគ្រាសកូរ៉េខាងត្បូងចូលមកវៀតណាម លើកទឹកចិត្តការ​ផ្ទេរ​បច្ចេកវិទ្យា​សំដៅលើកកំពស់កំរិតនិងសមត្ថភាពផលិតកម្ម តាមនេះ បង្កកម្លាំងសន្ទុះ និងឱកាសថ្មីឲ្យកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រួមចំណែកលើកទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរឡើងដល់កម្ពស់ថ្មី។

ហេតុនេះ ក្នុងរយៈពេលពីរខែមកនេះ វៀតណាម​សម្រេចបានកិច្ចចរចានៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មីបីជាមួយ​បណ្តាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក ហើយក៏គឺជាទីផ្សារដែលមានប្រជាជនជាង ៧០០​ លាននាក់ នោះគឺសហភាពអឺរ៉ុបមាន២៨ប្រទេសនាខែតុលានេះ ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​សម្ព័ន្ធគយ​នាពាក់កណ្តាលខែវិច្ឆិកាកន្លងមក។ ហើយនៅពេលកិច្ចព្រម​ព្រៀង​ទាំង​បី​នេះ​បាន​ចុះហត្ថ​លេខា​ជាផ្លូវ​ការនៅដើមឆ្នាំខាងមុខនេះ គ្រោងតំលៃពាណិជ្ជកម្ម​នាំចេញរបស់វៀត​ណាម​និយាយ​ដោយ​ឡែក​និង​ស​រុប​ផ្ទាំងគំនូរនៃ សេដ្ឋកិច្ចវៀតណាមនិយាយជារួមនឹងមានកំណើនទម្លុះខ្លាំងក្លា។
 

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង និងបណ្តាប្រធានគណៈប្រតិភូចូលរួមសន្និសីទកំពូល រំលឹកខួបអនុស្សាវរីយ៍ ២៥ ឆ្នាំនៃ​ទំ​នាក់​​ទំនងដៃគូសន្ទនាអាស៊ាន – កូរ៉េខាងត្បូង។ រូបថតៈ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ទិដ្ឋភាពរួមនៃសន្និសីទកំពូលរំលឹកខួបអនុស្សាវរិយ៍ ២៥ ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -កូរ៉េខាងត្បូង។ រូបថត៖ ឌឹក​តាម​ –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញចូលរួមការសន្ទនាជាមួយសហគមសហគ្រាសកូរ៉េខាងត្បូង។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រីទទួលជួបលោកអភិបាលទីក្រុង Busan Suh Byung-soo។ រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ទទួលជួបសមាគមជនជាតិកូរ៉េខាងត្បូងស្រឡាញ់វៀត ណាម (VESAMO)។ រូប​ថត៖​ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

លោក Park Soo Kawan អគ្គកុងស៊ុលកិត្តិយសវៀតណាមនៅ Busan ធ្វើបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី ង្វៀន​តឹន​យុង​។ ​រូបថត៖ ឌឹកតាម – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


បណ្តាអត្ថបទបានផ្សាយ