26/02/2016 09:52 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​EU-​វៀត​ណាម​៖ ជម្រុញ​សកម្មភាព​រៀបចំ​គោល​នយោបាយ​


 

សំដៅជម្រុញការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហ​ភាពអឺរ៉ុប(EU) ជាមួយវៀតណាម ដែលនឹង​មាន​សុពល​ភាព​នាឆ្នាំ២០១៨ នោះ​ក្នុងឆ្នាំ២០១៦នេះ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCharm) ប្រចាំនៅវៀត​ណាម នឹង​រៀបចំ​សកម្ម​ភាពជា​ច្រើន ដែលក្នុងនោះមានសិក្ខាសាលាស្តីពី “ទស្សនវិស័យ​ EU-វៀតណាម FTA” ដែល​នឹង​ប្រព្រឹត្ត​ទៅនៅទីក្រុងហា​ណូយ នាថ្ងៃទី២ ខែមិនាខាងមុខ​។ ក្រោមប្រធាន​បទ “កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី EU-វៀត​ណាម និងជម្រុញ​” សកម្មភាពចលនាគោលនយោបាយ​ក្នុងឆ្នាំ២០១៦​នេះ សភាពាណិជ្ជកម្ម​អឺរ៉ុប នឹង​រៀបចំ​សកម្មភាព​ជាច្រើន នៅទី​ក្រុងហាណូយនិងទីក្រុងហូជីមិញ ដែល​ក្នុង​នោះបានប្រកាស​លទ្ធផល​ពិនិត្យ សន្ទស្សន៍​បរិយាកាស​ធ្វើអាជីវកម្ម តាមនោះ​ឆ្លុះ បញ្ជាំង​នូវការផ្លាស់ប្តូរ​ទំនុកទុក​ចិត្ត របស់សហគមន៍អង្គភាពអាជីវកម្មអឺរ៉ុប​ក៏ដូច​ជា​ឆ្លុះបញ្ជាំងអំ​ពី​ផែនការ​ធ្វើអាជីវកម្ម ររបស់សហគ្រាសជាសមាជិក។ លោក Vo Quang Hue សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ EuroChamនៅវៀតណាម​បាន ឲ្យដឹង​ថា៖

​“វិស័យសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥ មានបំរ៉ែបំរួលគួរឲ្យកត់​សម្គាល់។ យើងខ្ញុំរំពឹងទុក​ថា ប្រការ​នេះនឹង​បាន​រក្សាជា​បន្ត​ក្នុងឆ្នាំ​២០១៦។ ជា​ពិសេសគឺការចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី EU - វៀត​ណាម នឹង​បង្កបុព្វបទសម្រាប់ការវិនិយោគ​ជាច្រើន។ នាពេលថ្មីៗនេះ យើងខ្ញុំក៏​បាន​ប្រ កាសនូវ​ខ្លឹមសា​នៃកិច្ច​ព្រម​ព្រៀង​នេះ។ ប្រការនេះនឹងជួយឲ្យការប្រកួតប្រជែង និងនាំ​ចេញរបស់​វៀតណាម ​ចូលក្នុ​ង​សហគមន៍​អឺរ៉ុបកាន់​តែមាន​ភាព​ខ្លាំង​ក្លា​នាពេល​ខាងមុខ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ