24/11/2016 12:53 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ


កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ

ពិធីបិទកិច្ចប្រជុំលើកទី២​ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រព្រឹត្តទៅយ៉ាង​ឱឡារិក​ បន្ទាប់​ពីរយៈ​ពេល១ខែ​ធ្វើការ​ដ៏មមាញឹក​ និងមត់ចត់។ថ្លែងមតិក្នុងពិធី​បិទ​កិច្ចប្រ​ជុំ ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានធ្វើ​ការ បូក​សរុបលទ្ធផលសំខាន់ៗ ដែលទទួល​បាន​ក្នុងកិច្ចប្រជុំ។ លោកស្រីអញ្ជើញមាន​ប្រសាសន៍​ថា៖

​“អង្គប្រជុំបានពិភាគ្សាយ៉ាងសកម្ម និងចង្អុលបង្ហាញចេញរាល់កំហិតរបស់ប្រ​ទេសជាតិ ​ក៏ដូច​ជាដាក់​ចេញ​ដំណោះ​​ស្រាយ​ជាក់​ស្តែង ដែលទាមទារឲ្យរដ្ឋាភិបាល​ស្ថាប័នគ្រប់​ជាន់ថ្នាក់​ត្រូវខិត​ខំប្រឹងប្រែងថែម​ទៀត ដើម្បី​ជំនះ​ពុះពារ​លើបញ្ហានៅ​សេស​សល់ សំដៅឆ្ពោះទៅការអភិវឌ្ឍន៍​និរន្តរភាព ធានាសន្តិសុខសង្គម កែលំអជីវ​ភាព​រស់​នៅជូន​ប្រជាជន និង​រក្សាស្ថិរភាពនយោបាយក្នុងឆ្នាំ២០១៧និងបណ្តាឆ្នាំ​បន្តបន្ទាប់”។

​នៅក្នុងកិច្ចប្រជុំលើកនេះ រដ្ឋសភាក៏បានអនុម័តនូវសកម្មភាពមានអត្ថន័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​បង្ហាញ​មុខក្រុម​សមាជិកាស​ភា​វៀត​ណាម ក្រុមសមាជិក​សមាជិកា​វ័យ​ក្មេង ក្រុម​សមាជិក​សភាមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ និងសកម្មភាពកិច្ច​ការបរទេសសំ​ខាន់ៗ​មួយចំ​នួន​ទៀត។​ ស្តីពី​ភារកិច្ចបន្ទាប់​ពីកិច្ច​ប្រជុំ​នេះ ប្រធាន​រដ្ឋ​សភា លោក​ស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖

​“សមាជិកសមជិកាសភាគប្បីបន្តស្មារតីផ្លាស់ប្តូរថ្មី សាមគ្គីភាព មានការច្នៃប្រឌិត​រាយការណ៍​បន្ទាន់​ជាមួយ​អ្នកបោះ​ឆ្នោត​នូវលទ្ធផល នៃកិច្ចប្រជុំ ម្ចាស់ការនិងសកម្មថែម​ទៀតក្នុងកា​រងារ​កសាង​ច្បាប់ ផ្ទៀង​ស្តាប់​បំណង​ប្រាថ្នា​ របស់អ្នកបោះឆ្នោតនិង​ប្រជាជន​ ជាពិសេស​ស្រាវ​ជ្រាវ ស្វែង​យល់​និង​ក្តាប់​ជាប់​នូវ​ជីវ​ភាព​រស់​នៅជាក់​ស្តែង​ ដើម្បីដាក់សំណើរជូនរដ្ឋសភា រដ្ឋាភិបាល​និងស្ថាប័នពាក់​ព័ន្ធនានា ដើម្បីនាំចេញ​ដំណោះ​ស្រាយ​ទាន់​ពេល​វេលា”​។

​រដ្ឋសភាក៏បានសំណូមពរគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ​និង​គណៈកម្មាធិការ​មួយ​ចំនួន​របស់​រដ្ឋសភា និងរដ្ឋាភិបាលឲ្យអនុវត្តរាល់វិធានការ និង​មាន​ការ​បញ្ជា​ណែនាំ​សមស្រប​ដើម្បី​បង្កើត​ឡើង​ការ​ផ្លាស់​ប្តូរសកម្ម​នាពេលខាង​មុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ