26/02/2016 09:53 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣នឹងបានប្រារព្ធនាថ្ងៃទី៣១មិនា


ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung ថ្លែងមតិបិទកិច្ចប្រជុំលើកទី៤៥គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភានីតិកាលទី១៣

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៣បាន បិទសម័យប្រជុំលើកទី​៤៥។ ថ្លែងមតិ​នៅក្នុងសម័យ​ប្រជុំ​នេះ ប្រធានរដ្ឋសភា វៀតណាម​លោក Nguyen Sinh Hung បាន​លើកច្បាស់ថា សម័យ​ប្រជុំ​លើកទី ៤៥នេះ បាន​ពិនិត្យនិងផ្តល់មតិទៅលើខ្លឹម​សាសំ​ខាន់ៗ​ជាច្រើន សំដៅត្រៀមរៀប ចំឲ្យ​កិច្ច​ប្រជុំ​លើកទី១១ នាពេលខាងមុខ។ ដើម្បីរៀបចំល្អសម្រាប់កិច្ច​ប្រជុំលើក​ទី ១១នាដើមខែ​មិនា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី ៤៦សំដៅសម្រេចការងារ នៅសេសសលនៃកិច្ចប្រជុំនេះ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា តាមរយៈការពិភាក្សា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋ សភាបាន​ឯកភាព​ថាកិច្ច​ប្រជុំ​លើក​ទី១១ រដ្ឋ​សភា​វៀត​ណាម​នីតិកាល​ទី១៣ នឹងបានប្រារព្ធនាថ្ងៃទី២១មិនា។ នៅកិច្ចប្រជុំ​នេះ រដ្ឋសភា​នឹង​ផ្តោត​ការពិភាក្សា​សំខាន់​ទៅ​លើ បញ្ហាជាក់​ស្តែងចំនួន៤ ដែលក្នុងនោះ​មាន​បញ្ហាតាក់​តែង​ច្បាប់ ទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ឬការ​ងារ​រៀប​ចំ​កម្មាភិបាល​ជាដើម។ លោក Nguyen Sinh Hung ក៏បានស្នើរឲ្យស្ថាប័នមាន​សមត្ថកិច្ចនានា រួម​សហការ​កសាងរ​បៀបវារៈ​ជាក់ស្តែង និងសមស្របផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ