27/04/2015 11:51 GMT+7 Email Print Like 0

កិច្ចប្រជុំនៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន


កិច្ចប្រជុំនៃបណ្តាមន្ត្រីជាន់ខ្ពស់អាស៊ាន(SOM).
រូបថតៈក្រសួងការបរទេសវៀតណាម

នាថ្ងៃទី២៥ខែមេសាឆ្នាំ​២០១៥ នៅក្រុង Kuala Lumpur បានប្រព្រឹត្តទៅកិច្ច​ប្រជុំ នៃ​បណ្តាមន្ត្រី​ជាន់​ខ្ពស់​អាស៊ាន (SOM) ដែល​ជាកិច្ច​ប្រជុំ​ចាប់ផ្តើមសម្រាប់​ បណ្តា​សន្និសីទ​ត្រៀម​រៀបចំ​ឲ្យស​ន្និ​សីទ​ជាន់​ខ្ពស់​អាស៊ាន​លើក​ទី​២៦ ដែល​បាន​រៀបចំ​ឡើង ចាប់ពីថ្ងៃទី២៦និងទី២៧ខែមេសា។ នៅ​កិច្ចប្រជុំនេះ មន្ត្រីនានាបានពិនិត្យ ឡើង​​វិញ​កិច្ច​ការ​ត្រៀម​រៀប​ចំ ឲ្យបណ្តាសន្និសីទ​ថ្នាក់រដ្ឋមន្ត្រីការ​ទូត នឹងប្រព្រឹត្ត​ទៅក្នុង​ថ្ងៃទី​២៦ខែមេសា​។ កិច្ច​ប្រជុំ​នេះ​ក៏បាន​ផ្លាស់​ប្តូរ អំពីបណ្តាខ្លឹមសាទាក់​ទិន ដល់ការកសាងសហគមន៍​អាស៊ាន២០១៥ និង​កសាង​ទស្សន​វិស័យ​សហគមន៍ អាស៊ាន​ក្រោយឆ្នាំ២០១៥ និងបញ្ហាមួយចំនួនទៀត។ ប្រទេស​ទាំងអស់​បាន​ព្រម​ព្រៀងថា គប្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ និងតួនាទីរបស់​អាស៊ាន ក្នុងការដោះ​ស្រាយរាល់ការសាកល្បង ចំពោះតំបន់ ក្នុង​នោះ​មានវិធានការជម្រុញការ​អនុវត្ត​ដោយ​ប្រសិទ្ធិភាព​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការ​ប្រតិ​បត្តិ​របស់​ភាគីនា​នានៅ​សមុទ្រ​ខាងកើត (DOC) និងកសាងក្រមប្រតិបត្តិ​តំបន់នៅសមុទ្រ​ខាងកើត (COC)។

ថ្ងៃទី២៦ខែមេសាឆ្នាំ​២០១៥ បានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបទេស ដើម្បី​សម្រេច​កិច្ចការ​ត្រៀមជា​លើក​ចុង​ក្រោយសម្រាប់​សន្និសីទជាន់​ខ្ពស់អា​ស៊ាន​លើកទី២៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ