28/11/2014 21:13 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម លើកទី៨ (CLV-8) ជំរុញការតភ្ជាប់វៀតណាម - ឡាវ - កម្ពុជា

កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី៨ (CLV-8) ដែល​​ទើបប្រព្រឹត្តឡើងនៅរដ្ឋធានីវៀងច័ន្ទ (ឡាវ) ត្រូវបានចាត់ទុកគឺជាឱកាសសំខាន់ ដើម្បី​ប្រទេស​ទាំងបីបង្កើនកិច្ចសហប្រតិបត្តការសំដៅ​ផ្តោតលើ​ទិស​ដៅ​កាត់​បន្ថយ​គម្លាត​​នៃ​ការ​អភិវឌ្ឍន៍​ និងបំបាត់ការអត់ឃ្លាន បន្ថយភាពក្រីក្រ បើកទូលាយទំនាក់​ទំ​នង​ពាណិជ្ជកម្ម វិនិយោគ និងចាប់យកបណ្តាឱកាសសហប្រតិបត្តិការអភិវឌ្ឍន៍ពី​ការ​បង្កើត​ឡើង​សហគម​អា​ស៊ាន(ASEAN) នាឆ្នាំ២០១៥ខាងមុខ។

កិច្ចប្រជុំបានពិនិត្យវាយតំលៃស្ថានភាពអនុវត្ត " កំណែគម្រោងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់​ត្រីកោណ​​​អភិវឌ្ឍន៍​កម្ពុជា - ឡាវ - វៀតណាមរហូតដល់ឆ្នាំ ២០២០” និង “អនុស្សារណៈស្តីពី​បណ្តា​គោល​នយោ​បាយ​អាទិភាព​ និងបង្កលក្ខណៈងាយស្រួលឲ្យតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា - ឡាវ - វៀត​ណាម”​។

បណ្តាភាគីវាយតំលៃខ្ពស់នូវបណ្តាលទ្ធផលទទួលបាន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធុ ជំ​រុញ​ពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងបី ជំរុញការចូលរួមរបស់យុវវ័យ ចំពោះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម និងកិច្ចសហប្រតិបត្តិការធានាសន្តិសុខ សុវត្ថិភាព និងបរិស្ថាន​ស្ថេរភាពក្នុងតំបន់។ ដើម្បីបង្កើនយ៉ាងប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការក៏ដូចជា​ការ​ត​ភ្ជាប់​សេដ្ឋកិច្ច​ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពបណ្តាវិធានការសំខាន់ៗ ដូចជា​បង្កើត​បញ្ជី​រាយ​ឈ្មោះ​បណ្តា​គម្រោង​អាទិភាព ដើម្បីទាក់ទាញវិនិយោគ កសាងបណ្តា​គោល​នយោបាយ​អាទិភាព​ពិសេស​ និង​លើក​គម្រោង​អភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រេចផែនការអភិវឌ្ឍផ្នែកឧស្សាហកម្មកៅស៊ូ បង្កើន​កិច្ចសហ​ប្រតិបត្តិការ​សន្តិសុខ ប្រឆាំងនឹងមនុស្សឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញបណ្តា​កម្មវិធី​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​ការ​ពារ​បរិស្ថាន និងគ្រប់គ្រងបណ្តាប្រភពធនធានធម្មជាតិ។

បដិសណ្ឋារកិច្ចស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង នៅព្រលានយន្តហោះអន្តរជាតិ Wattay នៅ​រដ្ឋធានី​វៀង​ច័ន្ទ។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong និងសម្តេចហ៊ុន​សែន​​ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា នៅពិធីប្រារព្ធកិច្ចប្រជុំកំពូល តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀត​ណាមលើកទី៨។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ថ្លែងមតិនៅពិធីប្រារព្ធកិច្ចប្រជុំ។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម ។

ទិដ្ឋភាពនៃពិធីប្រារព្ធកិច្ចប្រជុំ CLV-8។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានចុះហេត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានលើកឡើងសំណើសំខាន់ៗជាច្រើន ចំពោះកិច្ច​សហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ដែលបានឡាវនិងកម្ពុជា​វាយ​តំ​លៃ​​ខ្ពស់ ហើយ​បណ្តាខ្លឹមសារនេះ បានបង្ហាញក្នុងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំ។

ជាពិសេស កិច្ចប្រជុំបានឯកភាពចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អំពីការធ្វើ​ល្អ​ប្រសើរ​​​ថែមទៀត និងបើកទូលាយក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ - វៀតណាម និងផ្តល់ឲ្យគណៈកម្មាធិការសម្របសម្រួលរួម​កសាងគម្រោងការណ៍អំពី​ការតភ្ជាប់​សេដ្ឋកិច្ច​នៃប្រទេសទាំងបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀត​ណាម​លើក​ទី ៩។
 
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង បានសម្តែងការគួរសម​ជាមួយលោកអគ្គ​លេ​ខា​បក្ស​ និងជាប្រធានរដ្ឋឡាវ Choummaly Sayasoneជួបពិភាក្សា ជាមួយលោកនាយករដ្ឋមន្ត្រី​ឡាវ​ Thongsing Thammavong និងជួបសវនាការជាមួយសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណា​ចក្រ​​​​កម្ពុជា ដើម្បីផ្លាស់ប្តូរ ជំរុញបណ្តាបញ្ហាស្តីពីកិច្ចសហប្រតិបត្តិការ​រវាង​​វៀតណាម​និងឡាវ​ និង​កម្ពុជា​​។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Choummaly Sayasone។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា​។ រូបថត៖ ឌឹកតាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹននាំជាន់ខ្ពស់របស់ប្រទេសឡាវ ភាគីទាំងពីរអះអាង​បន្តបង្កើន​ការ​ផ្លាស់​​ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍​យ៉ាងប្រសិទ្ធភាពបណ្តា​យន្តការនូវកិច្ចសហ​ប្រតិបត្តិការទ្វេ​ភាគី​ ឯកភាពឆាប់សម្រេចការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីវៀតណាម - ឡាវ ដើម្បីបង្ក​ក្រប​ខ័ណ្ឌនិតិច្បាប់​ចំពោះការខិតខំប្រឹងប្រែងលើក​តំលៃពាណិជ្ជកម្មទ្វេភាគី​របស់​ប្រទេស​ទាំងពីរទទួលបាន ពីរពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីទាំងពីរ​រូបអះអាង​ការបេ្តជ្ញាចិត្ត​ជំរុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍ បន្តការជំនួបជាន់ខ្ពស់ និងបន្ត​កិច្ចសហប្រតិបត្តិការយ៉ាង​ស្អិតរមួត​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ...ខិតខំប្រឹងប្រែង​លើក​តំលៃ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ទទួលបានទិសដៅ ៥ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥ អះអាងបេ្តជ្ញាចិត្ត​ឆាប់​សម្រេច​បាន​កិច្ចការ​បោះ​បង្គោលខណ្ឌសីមាព្រំដែនលើដីគោក ដើម្បីរួមចំណែក​កសាង​ខ្សែ​ព្រំដែន​សន្តិភាព​ មិត្តភាព ស្ថេរភាព​និង​អភិវឌ្ឍរវាងប្រទេសទាំងពីរ។

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម។

បណ្តាអត្ថបទបានផ្សាយ