26/02/2016 09:53 GMT+7 Email Print Like 0

កាហ្សាក់ស្តង់អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU


ប្រធានាប្រធានាធិបតីកាហ្សាក់ស្តង់ Nursultan Nazabayev

នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានាធិបតីកាហ្សាក់ស្តង់ Nursultan Nazabayev បាន ចុះហត្ថ​លេខាផ្សព្វ​ផ្សាយ​ច្បាប់​អនុម័ត​លើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី (FTA) រវាង​វៀតណាម​និងសម្ព័ន្ធ​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ (EAEU)។ កិច្ចព្រម​ព្រៀង នេះ​ត្រូវបានចុះ​ហត្ថលេខានៅ​ក្រុង Burabay ប្រទេសកាហ្សាក់​ស្តង់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ សំដៅ​បង្ករលក្ខណៈងាយស្រួលសម្រាប់​ទំនាក់ទំនងពាណិជ្ជ កម្មនិងវិនិយោគទ្វេ​ភាគី។ តាម​កិច្ច​ព្រម​ព្រៀង​នេះ ទំនាក់​ទំនងពាណិជ្ជកម្ម​ រវាង​ប្រទេសជាសមាជិក​ EAEU រួមមានរុស្ស៊ី ប៉ែឡារុស កាហ្សាក់ស្តង់ អាមេនី កៀហ្ស៊ីស៊ីស្ថាន និង​វៀត​ណាម​ដែល​ទទួល​បានការ លើកលែងពន្ធសម្រាប់ទំនិញ ស្ទើរតែគ្រប់​ប្រភេទ។ កិច្ចព្រម​ព្រៀង​នេះ​ ក៏បានអនុវត្តរាល់​វិធានការគាំ​ពាប្រឆាំង​ការលក់បង្ខូ​ចតម្លៃ និងបង់សំណង​តាម​សេចក្តី​កំណត់​របស់​អង្គការ ពាណិជ្ជកម្ម​ពិភពលោក (WTO)។ នេះជាកិច្ចព្រម​ព្រៀង FTA ដំបូងរវាង EAEU ជាមួយ​ប្រទេស​មួយ​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ