23/04/2015 13:41 GMT+7 Email Print Like 0

កាហ្វេទឿង

កាហ្វេទឿងជាហាងកាហ្វេល្បីឈ្មោះនឹង “អ្នក”ស្ថាបត្យកម្មនៅទីក្រុងសាយហ្គន ដោយ​បាន​រចនា​ពី​វត្ថុធាតុ​សាមញ្ញ ប៉ុន្តែ​នៅ​​តែ​ផ្សាយ​សារ​ជា​ច្រើន​ផ្តល់​សម្រាប់​មជ្ឈដ្ឋាន​យុវវ័យ​...។

ដោយគំនិតច្នៃរបស់ខ្លួន ម្ចាស់ហាង​កាហ្វេ​បង្កើត​បាន​បរិយា​កាស​ពិសេស​មួយ ទុក​ដូច​ជាទីក​ន្លែង​កំសាន្ត​លំ​ហែ​​អារ​ម្មណ៍​ដ៏​​អស្ចារ្យ​​មួយ ជូន​ដល់​ភ្ញៀវ​​ក្រោយ​ពីបំពេញ​ការ​ងារ​នឿយ​ហត់ ពេញ​មួយ​សប្តាហ៍។ គំនិត​​ច្នៃ​ប្រ​ឌិត​​និ​ងប្រើប្រាស់​វត្ថុធាតុធ្វើ អំពីជ័រផ្លាស់ស្ទិក ដែល​ប្រើ​ប្រាស់​ហើយ​ដើម្បី​សន្សំ​សំ​ចៃ និង​ការពារ​បរិស្ថាន​ជុំវិញ ហាង​កាហ្វេទឿង​មានបំណងទាក់​ទាញភ្ញៀវ ដោយ​វិធីសាមញ្ញ​បំផុត។ តាមរយៈ​នោះ ហាង​កាហ្វេ​ទឿង​នៅ​បង្ហាញ​បាន​ចលនាបង្កើតថ្មី,ស្វែងរក​អ្វីដែលថ្មី​ៗ, ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពីវត្ថុប្រើប្រាស់​ ដែល​គេគិត​ថាឥត​ប្រយោជន៍។ វិធីតុបតែង​របស់ហាងកាហ្វេទឿង​ក៏មានការផ្លាស់ប្តូរ ទៅតាមប្រធានបទជាប្រចាំ ដោយ​ផ្អែក​ទៅលើរូប​សណ្ឋានមូលដ្ឋាន ដែលមានរាងការេ រង្វង់មូល ចតុកោណកែង...។

លាក់ខ្លួននៅក្នុងផ្លូវច្រកស្ងាត់លើដងផ្លូវ ថាញ់ថាយ ខណ្ឌ១០ ការ​សំឡឹងមើល​ហាងកាហ្វេទឿងដំបូង គឺ​ផ្នែក​ខាង​មុខហាងធ្វើ​ដោយ​របងឈើ ផ្លាកសញ្ញា​ធ្វើពីខ្សែពួរដ៏សាមញ្ញ ប៉ុន្តែពោរពេញទៅដោយចំណាប់អារម្មណ៍។ គឺ​ដោយ​សារចំណាប់អារម្មណ៍នោះហើ​យ បានបង្ហាញពី​បរិយាកាសមួយ​ដោយឡែក តាម​របៀប​ដោយ​ឡែក​របស់​ហាង​កាហ្វេ​ទឿង, តាមម្ចាស់ហាងបាន​ឲ្យដឹងថា៖ ភាពសាមញ្ញ ធម្មតា ងាយឲ្យពួក​យើងនឹករលឹក​គ្នា រាក់​ទាក់​គ្នា ដោយសុទ្ធចិត្តនៅក្នុងជីវភាពរស់នៅ។ នេះក៏ជា​ប្រការ​ដែល​ហាង​កាហ្វេទឿង​ចង់​ផ្តល់​ជូន​ភ្ញៀវ​របស់​ខ្លួន​ដែរ។

 


កាហ្វេទឿងស្ថិតនៅផ្លូវថាញ់ថាយ (ខណ្ឌ១០, ទីក្រុងហូជីមិញ) ជាហាង​កាហ្វេ​បង្កើត​បរិយាកាស​កែច្នៃ​ដោយឡែកសម្រាប់ “អ្នក”ស្ថាបត្យកម្ម។


បរិយាកាសសុខដុមរមនានៃហាងកាហ្វេទឿងរួមមានជាន់ក្រោមនិងជាន់ឡៅតឿ។


ហាងកាហ្វេទឿងជាទីកន្លែងជួបជុំ រួមប្រាស្រ័យនៃ “អ្នកស្ថាបត្យកម្ម” នៅទីក្រុងសាយហ្គន។


 និស្សិតស្ថាបត្យកម្មម្នាក់ជក់អារម្មណ៍និងការច្នៃប្រឌិតរបស់ខ្លួននៅក្នុងហាងកាហ្វេទឿង។


ដោយគំនិតច្នៃប្រឌិតរបស់ខ្លួន ម្ចាស់ហាងកាហ្វេទឿងបង្កើតបានបរិយាកាសដ៏ពិសេសមួយ ទុកដូចជាទីកន្លែងលំហែអារម្មណ៍ដ៏អស្ចារ្យមួយ ជូនដល់ភ្ញៀវធ្វើការនឿយហត់ពេញមួយសប្តាហ៍។


ផ្លាកណែនាំនៅក្នុងហាងក៏បង្កើតបានចំណាប់អារម្មណ៍ដោយឡែកដែរ...។


...និងផ្ទាំងរចនាផ្សេងសុទ្ធតែនាំមកនូវព័ត៌មានល្អ-ប្រើប្រាស់វត្ថុកែច្នៃដើម្បីសន្សំសំចៃឲ្យហាងនិងការពារបរិស្ថានជុំវិញ។


ចង្កៀងព្យួរបានតុបតែងយ៉ាងប្រណិតសមស្របទៅនឹងបរិយាកាសនៅក្នុងហាង។


កាច់ជ្រុងតាំងបង្ហាញចាប៉ីហ្គីតាគ្រប់ប្រភេទ។


បណ្តែតអារម្មណ៍នឹងបរិយាកាសតំបន់ខ្ពង់រាបនៅក្នុងហាងកាហ្វេទឿង


ម៉ាស៊ីនស្តាប់ចម្រៀងនៅក្នុងហាងកាហ្វេទឿង។


ជ្រុងមួយនៃបរិយាកាសតាំងបង្ហាញទូរសព្ទតាមសម័យគ្រប់ប្រភេទ។


ម៉ាស៊ីនថតរូបបូរាណបានតាំងបង្ហាញនៅក្នុងហាងកាហ្វេទឿង។


ឆ្នាំងអ៊ុតប្រើធ្យុងពីបូរាណ។
 

ឃ្លោកវ៉ូលូ​ស្ងួតបានព្យួរតែងតោង​នៅលើក្បាល ដោយមិន​តាមក្បួនខ្នាតណាមួយទេ ធ្វើឲ្យ​មានចំណាប់​អារម្ម​ណ៍​ពី​ភ្ញៀវ ពេល​​​ដែល​បោះ​ជំហាន​ចូល​ក្នុង​ហាង។ នៅ​ក្នុងហាង​​ចំពោះ​មុខ​ភ្ញៀវនៅ​​ពេល​​នេះ គឺរ​បៀប​រៀប​ចំដ៏​សម​​ស្របនិង​ជក់ចិត្តជា​មួយ តុកៅអីឈើពីបូរាណ, ស្លឹក​ឈើស្ងួតពណ៌លឿ​ងធ្លាក់ចុះ... ក្នុង​បរិយា​កាស​ដ៏កក់​ក្តៅ​​នេះ រួមមានជាន់​ក្រោមនិងជាន់​ឡៅតឿ។ ម្ចាស់​ហាង​យក​ប្រភេទ​ក្រដាស​កាសែត​ដែល​គេ​ចោល ដើម្បី​តុប​តែង​​នៅលើជញ្ជាំង ឬប្រើរនាបឫស្សីដើ​ម្បីធ្វើ ខណ្ឌ​ជញ្ជាំង កង់បូរាណ ថូផ្កា ជញ្ជាំង​លាប​ពណ៌​តាមសម័យ​កាល  និ​ង​តុបតែង​ក្នុងបរិយា​កាសនៃ​ហាង ។

ដោយឡែកនៅលើពិតានហាងបានបំភ្លឺ ដោយចង្កៀងម៉ាំងសុងពីសម័យបូរាណ... ទាំងអស់នេះ​ធ្វើឲ្យ​បរិយា​កាស​កាន់​តែស្ងប់​ស្ងាត់ និង​​មាន​ភាព​សាម​ញ្ញ ងាយ​បង្កើត​ភាពឯ​ក​ជន​ជូន​​ភ្ញៀវ។ ក្រៅពី​នេះហាង​កាហ្វេទឿង​នៅ​​មាន​ទូមួយ សម្រាប់​តាំងម៉ាស៊ីនថតរូប​គ្រប់ប្រភេទ ដែលម្ចាស់ហាង​កម្រងទុក ម៉ាស៊ីន​វាយអក្សរ​ពីបូរាណ ផ្ទាំង​​គំនូររបស់និស្សិតវិចិត្រ​សិល្បៈ គូរក្នុងពេលអង្គុយផឹ​កកាហ្វេក្នុងហាង ព្រមទាំង​សៀវភៅគ្រប់ប្រភេទ និង​ប្លង់​​ស្ថាប​ត្យកម្ម ភ្ញៀវអាចមើលផ្ទាល់នៅ​និង​កន្លែង...។

ស្ទើតែទាំងអស់មិត្តយុវវ័យមក​ដល់ហាងកាហ្វេទឿង សុទ្ធតែ​​បានឃើញនូវជណ្តើរឈើនាំទៅកាន់ជាន់​ឡៅតឿ ដែល​​មាន​ចន្លោះ​បង្អួច​មើល​ចុះ​ទៅ​ខាង​ក្រោម គឺជា​គោល​​ដៅសំខា​ន់នៅក្នុ​ងបរិយា​​កាសរបស់ហាង។ ប្រការ​នេះ​ជូយ​ដល់បរិយា​កាសឯកជន​របស់ភ្ញៀវ មិនស្ថិតនៅក្នុង​ភាពឯកោ។ ទន្ទឹមនឹង​នេះ ហាង​កាហ្វេ​ទឿង​នៅ​បាន​​ស្គាល់ដោយលក្ខណៈពិសេស​ពី paint wall-ជញ្ជាំងនេះផ្តល់ជូនអ្នក បង្ហាញពីអារម្មណ៍​ដោយ​សេរី និង​អាច​គូរអ្វីៗដែលអ្នក​ចូលចិត្ត​ដូចជា៖ ពាក្យជូនពរថ្ងៃ​ខួបកំណើត រូបគំនូរ​អនុស្សាវរីយ៍ ស្លាកសញ្ញា ឬអត្ត​សញ្ញា​ណ​របស់​ក្រុមមិត្ត​ភ័ក្រ ចែករំលែក​ទស្សនទាននៃជីវិត គំនូរព្រាងពី​អារម្មណ៍ចៃដន្យ... បែប​នេះហើយ ហាង​​​កាហ្វេទឿងជានិច្ចជាកាលបានបំរុងនូវជក់ សំរាប់គូរគ្រប់ប្រភេទទៅតាម​ចំណង់ជំនោរ​ចិត្ត ភ្ញៀវ​របស់​ខ្លួន​។​

ភ្ញៀវភាគច្រើន ក្រៅពីការស្វែងរកជ្រុងស្ងាត់​មួយ ដើម្បីលំហែអារម្មណ៍ ហាង​កាហ្វេទឿង​នៅ​ជួយ​ពួក​គេ​ស្វែង​យល់​, បទពិសោធន៍​បរិយាកាសច្នៃប្រឌិត​មួយ ដែលបានបែងចែកយ៉ាងពិសេស, ទាក់ទាញ​អារម្មណ៍។ នៅ​ថ្ងៃ​សុក្រ​រៀង​រាល់សប្តាហ៍ ហាងកាហ្វេទឿង​គឺជាទីកន្លែងណាត់ជួបគ្នា ដើម្បីពិភាក្សាប្រធានបទពីស្ថាបត្យកម្ម ដើម្បី ​​បង្កើតបានបរិយាកាសរួមប្រាស្រ័យសិ្នទ្ធិស្នាល រវាង​និស្សិត​និង​ស្ថាបត្យ​ករ ក្រុម​ហ៊ុនស្ថាបត្យ​កម្ម ឬ​រាត្រី​តន្រ្តី​​​សម័យជាមួយប្រធានបទសម​ស្របសម្រាប់មជ្ឈដ្ឋានយុវវ័យ៕

 

អត្ថបទ៖ ង្វៀនវូថាញ់ដាក់ រូបថត៖ ឡេមិញ
 

បណ្តាអត្ថបទបានផ្សាយ