07/04/2015 11:00 GMT+7 Email Print Like 0

កាសែត Le Monde ចេញផ្សាយសៀវភៅស្ដីអំពីលោកប្រធានហូជីមិញ


កាសែត Le Monde ចេញផ្សាយសៀវភៅអំពីលោកប្រធានហូជីមិញ (រូបថតៈBích Hà/Vietnam+ )

 
កាសែត Le Monde របស់បារាំងទើបនឹងបោះពុម្ភផ្សាយសៀវភៅ១ក្បាលស្តីអំពី “លោកប្រធានហូជីមិញ-ឥយ្សរជន​ដណ្តើមបានឯរាជ្យឲ្យប្រទេសវៀតណាម”។ នេះជាភាគទី១១ក្នុងក្រមសៀវភៅប្រវត្តិសាស្រ្តមាន​ឈ្មោះ​ថា “បណ្តាឥយ្សរជនធ្វើឲ្យពិភពលោកផ្លាស់ប្តូរ” រួមមាន២០ភាគ។ វណ្ណកម្មមានចំនួន ១០៤ទំព័រនេះ ជា​ការចងក្រងបណ្តាអត្ថបទដែលបានបោះពុម្ភលើ កាសែត Le Monde របស់អ្នកនិពន្ធជាច្រើន ស្តីពី​តួនាទី​របស់​លោកប្រធានហូជីមិញតាមរយៈ បណ្តាដំណាក់កាលប្រវត្តិសាស្រ្តរបស់វៀតណាម។

អត្ថបទបានសរសេរក្នុងសៀវភៅបានបែងចែកជាបីដំណាក់កាលប្រវត្តិ សាស្រ្ត។ អត្ថបទទាំង​អស់​នេះ​សរ​ឲ្យ​ឃើញ​ថា ទោះបីជាលោកប្រធានហូជីមិញ មិនរស់រានមានជីវិតដល់ថ្ងៃជ័យជំនះក៏ដោយ ប៉ុន្តែ​ឧត្តមគតិ​របស់​លោក​អំពី ឯករាជ្យជាតិ និងឯកភាពប្រទេសជាតិនៅតែឌិតឌាមក្នុងដួងចិត្តប្រជាជនវៀតណាម។ ក្នុង​ភ្នែក​របស់​ប្រជាជនវៀតណាមនិងប្រជាជនលើទូទាំងពិភពលោក លោកជាតំណាង​នៃ​ស្មារតី​រំដោះ​ជាតិ​និង​ឯករាជ្យ​សេរីភាព។

ការដែល កាសែត Le Monde បោះពុម្ភផ្សាយសៀវភៅពោលខាងលើ បាន សម្តែងនូវការស្ងើចសរសើររ​បស់​ពិភព​លោកចំពោះថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់វៀតណាម គឺលោកប្រធានហូជីមិញ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ