26/11/2014 15:10 GMT+7 Email Print Like 0

កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម

ក្នុងច្បាប់ចេញផ្សាយនាពេលថ្មីៗនេះ កាសែត រលកអាល្លឺម៉ង់ (DW)ចុះផ្សាយ​អត្ថបទ​សរសេរ​ឲ្យ​ដឹងថា អង្គភាពអាជីវកម្មអាល្លឺម៉ង់កំពុងចាត់ទុកវៀត​ណាមជាទីមកដល់​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ធ្វើអាជីវកម្មវិនិយោគរបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អត្ថបទ​នេះយក​ឧទាហរណ៍​អំពីការទទួលជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas នៅ​វៀត​ណាម​។ ពីច្រើនឆ្នាំមក បណ្ដាផលិតផលរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតនៅវៀតណាម និងវៀតណាមក្លាយទៅជាទីកន្លែងផ្គត់ផ្គង់ផលិតផលសំខាន់ទី៣របស់ Adidas លើ​ទូទាំង​ពិភព​លោក​។ អត្ថបទនេះ ក៏បានចាត់ទុកដែរថា មិនត្រឹមតែ Adidas ប៉ុណ្ណោះទេ ថែម​ទាំង​ពាណិជ្ជ​សញ្ញា​របស់អាល្លឺម៉ង់និយាយរួមសុទ្ធតែមានទំនុកទុកចិត្តខ្ពស់របស់អតិថិជនវៀតណាម ជា​ពិ​សេស​គឺក្នុងវិស័យរថយន្តដោយពាណិជ្ជសញ្ញាដូចជា Mercedes BMW Audi។


(រូបថត៖TTXVN)

តាមបទសរសេរនេះ ដោយមានបរិមាណប្រជាជនចំនួន៩០លាននាក់និងអត្រា​កំណើន​នៃ​ប្រាក់​ចំណូលក្នុងមនុស្សម្នាក់ស្ថិរភាព វៀតណាមបានក្លាយទៅជាទីផ្សារប្រើប្រាស់ក្នុងប្រទេស១គួរឲ្យទាក់ទាញចំពោះវិនិយោគិនអន្តរជាតិនានា ក្នុងនោះមានអាល្លឺម៉ង់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ