06/08/2017 10:24 GMT+7 Email Print Like 0

កាសែតអង់គ្លេសព្យាករណ៍ថា៖ សេដ្ឋកិច្ចវៀតណាមស្ថិរភាពក្នុងដំណាក់ កាល ២០១៧-២០២១


កាសែតអង់គ្លេសព្យាករណ៍ថា៖ សេដ្ឋកិច្ចវៀតណាមស្ថិរភាពក្នុងដំណាក់កាល ២០១៧-២០២១

ខុទ្ទកាល័យវិភាគព័ត៌មាន (EIU) នៃទស្សនាវដ្ដី Economist របស់ អង់គ្លេស នាថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ បានជូនដំណឹងថា៖ វៀតណាមនឹងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងដំណាក់កាល ២០១៧-២០២១ ដោយមិនអើពើដល់បំរ៉ែបំរួលនៅក្នុងតំបន់និងលើពិភពលោក។ តាម EIU សេដ្ឋកិច្ចវៀតណាមកំពុងដើរតាមទិសត្រឹមត្រូវសំដៅធានាឲ្យបានកំណើននៅកំតរិត ៦,៣% ក្នុងឆ្នាំ ២០១៧ ទាំងមូល អាស្រ័យដោយគោលនយោបាយប្តូរផ្តាប់របស់រដ្ឋាភិបាល។ តាមការព្យារកណ៍សេដ្ឋកិច្ចវៀតណាមនឹងទទួលកំណើនស្រាលនៅកំរិត ៦,៥% ក្នុងឆ្នាំ ២០១៨។ ក្នុងដំណាក់កាលនេះទាំងមូល កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍នឹងទទួលបានពី ៦,២% ដល់ ៦,៣% រក្សាបានឋានៈជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានកំណើនលឿនបំផុតក្នុងតំបន់។ កាសែតអង់គ្លេសនេះ សម្តែងសុទិដ្ឋិនិយមអំពីការអភិវឌ្ឍន៍លើវិស័យប្រើប្រាស់ឯកជន អាស្រ័យដោយប្រាក់បៀវត្សកើនយ៉ាងខ្លាំងនិងសមត្ថភាពទាក់ទងជាមួយឥណទានងាយស្រួលថែមទៀត។ ក្រៅពីការអភិវឌ្ឍន៍របស់ទេសចរណ៍ ផ្នែកសេដ្ឋកិច្ចឯកជនក៏ត្រូវបាន បង្កលក្ខណៈអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ