12/08/2016 10:17 GMT+7 Email Print Like 0

កាសែតប្រទេសឆែកស្ងើចសរសើរនូវសមិទ្ធិរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនៅវៀតណាម

គេហទំព័រអេឡិចត្រូនិក Parlamentnilisty.cz របស់សាធារណរដ្ឋឆែកបានចុះផ្សាយអត្ថបទមានចំណងជើងថា “សមិទ្ធិក្នុងរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មីនៅវៀតណាម” របស់អ្នកនិពន្ធ Pavel Herman ដោយស្ងើចសរសើរនូវសមិទ្ធិ ដែលវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីតាំងពីឆ្នាំ១៩៨៦មកដល់បច្ចុប្បន្ននេះ។ ​យោងតាមអត្ថបទនេះគឺ មហាសន្និបាតបក្សលើកទី៦ដែលប្រារព្ធនាឆ្នាំ ១៩៨៦ ​បានដើរតួនាទីសំខាន់ក្នុងដំណើការអភិវឌ្ឍន៍នៅវៀតណាម ដោយបានកំណត់ទិសដៅត្រិះរិះថ្មីដែលដើរទន្ទឹមជាមួយនឹងការអនុវត្តប្រព័ន្ធច្បាប់ថ្មី ឆ្លើយតបនឹងបទដ្ឋានអន្តរជាតិ​។ អត្ថបទនេះក៏បានដកស្រងការវាយតម្លៃរបស់អ.ស.ប ដែលថា  វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខពិភពលោកសម្រេចជោគជ័យក្នុងការប្រឆាំងភាពក្រីក្រ ឆ្លើយតបសំណូមពរនៃគោលដៅអភិវឌ្ឍន៍​​
សហសវត្សរបស់អ.ស.ប។ អត្ថបទបានសន្និដ្ឋានថា សមិទ្ធិនៃគោលនយោបាយផ្លាស់ប្តូរថ្មីក្នុងរយៈពេល៣០ឆ្នាំកន្លងទៅបញ្ជាក់ថាជម្រើសនិងសេចក្តីសម្រេចរបស់វៀតណាមគឺត្រឹមត្រូវនិងសមហេតុសមផល៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ