21/04/2015 14:44 GMT+7 Email Print Like 0

ការអភិវឌ្ឍន៍ភូមិរបរប្រពៃណីរបស់វៀតណាមក្នុងដំណាក់កាលសមាហរណកម្ម

“ភូមិរបរវៀតណាម៖ប្រពៃណី ស្ថានភាពជាក់ស្ដែងនិងការអភិវឌ្ឍន៍ក្នុង ដំណាក់​កាលសមាហរណកម្ម”​ ជាប្រ​ធាន​បទនៃ​សិក្ខាសាលា ដែ​លបាន​ប្រព្រឹត្តទៅ​ នាព្រឹកថ្ងៃទី២០​ខែ​​មេសា​​ឆ្នាំ​២០១៥​នៅរដ្ឋ​ធានី​ហា​ណូ​យ​។​ ថ្លែង​​​មតិ​នៅទី​នេះ លោក Nguyen Thien​ Nhan ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​បាន​​ចាត់​ទុក​ថា ថែ​រក្សាភូមិ​របរ​គឺ​ជា​​ភារកិ​ច្ចថែរ​ក្សាវប្ប​ធម៌ជាតិ​ របស់ប្រទេសជាតិទាំងមូល។ លោកបាន​ឲ្យ​ដឹង​​ថា មជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាម នឹង​ដាក់ជូន​រដ្ឋាភិបាលគំ​រោង​ការណ៍​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍន៍​ភូមិ​របរ​ដល់​ឆ្នាំ២០២៥-២០៣០ និង​ការកំណត់ផែន​ការ​អភិ​វឌ្ឍន៍ ភូមិរ​បរវៀត​ណាម។

លោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលានេះ
 
នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា ត្រូវជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ ជាពិ​សេស​គឺ​ក្នុង​ការ​លើក​កំពស់កម្លាំងប្រកួតប្រជែង របស់ផលិតផល​នៃភូមិរបរ។ លោក Luu Huy Dan​ប្រធាន​សមាគម​ភូមិរបរ​វៀត​ណា​ម បាន​ផ្ដល់មតិ​ថា៖ “ដើម្បីថែរក្សានិងពង្រីកតំលៃវប្បធម៌របស់ភូមិរបរ គប្បីត្រួតពិនិត្យបើកទូលាយ​តួ​នា​ទី វប្បធម៌​ទេសចរណ៍​របស់​​បណ្ដាជនជា​តិវៀតណាម។ មណ្ឌលតាំងពិព័រណ៍​សារមន្ទីរ អគារវប្បធម៌​គប្បី​ជួយ​​​ឧបត្ថម្ភ​អំពីចំ​ណាយ​ដើម្បី​ដាក់​តាំងបង្ហាញផ​លិត​ផល កសាង សារមន្ទីភូមិរបរនានា”។

នាបច្ចុប្បន្ន វៀតណាមមានភូមិរបរជាង​៥ពាន់ភូមិ​ ក្នុង​នោះមានភូមិរបរ​ជាច្រើន​ដែល​ពិភព​លោកស្គា​ល់​ដល់​ដូច​ជា ភូមិ​ព្រែ​សូត្រ Van Phuc ភូមិគំនូ Dong Ho ភូមិ​គ្រឿង​ហាជន៍ Bat Trang ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ