24/06/2015 09:46 GMT+7 Email Print Like 0

ការសន្ទនាអាមេរិក-ចិនលើកទី ៧៖ សន្តិសុខនឹងជាប្រធានបទសាកល្បងបំផុត


ការសន្ទនាអាមេរិក-ចិនលើកទី ៧៖ សន្តិសុខនឹងជាប្រធានបទសាកល្បងបំផុត (Image: VNA)

ការសន្ទនាយុទ្ធសាស្ត្រ​និងសេដ្ឋកិច្ចអាមេរិក-ចិន (S&ED) លើកទី ៧ បាន​ប្រព្រឹត្ត​ទៅនៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ចាប់​ពីថ្ងៃទី​២៣​និងទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ (ម៉ោងតំបន់) ដែល​ប្រមូលផ្តុំ​ទៅលើ​បញ្ហាសន្តិសុខ​សេដ្ឋកិច្ច​និងការ​ជួប​ប្រាស្រ័យ​ប្រជាជន​រួម​ជាមួយបញ្ហាសំខាន់​ផ្សេងៗ​ទៀត។ ភាគី​ទាំង ២ បានដំណើរ​ការពិគ្រោះយោបល់​សំដៅជំរុញ​ទំនាក់​ទំនង​ លើវិស័យវប្បធម៌​អប់រំកីឡា និងបច្ចេកវិទ្យានិង​សុខភាព។ ការសន្ទនា​លើក​នេះក៏ជា​គ្រឹះស្ថាន​ដើម្បី​ត្រៀម​រៀប​ចំសំរាប់​ដំណើរ​ទស្សនកិច្ច​នៅអាមេរិក របស់ប្រធានរដ្ឋចិន លោក Xi Jinping នាខែកញ្ញា​ខាងមុខ។ វង់​ចរចា​ប្រចាំឆ្នាំ​អាមេរិក-ចិនបាន​ចាប់ផ្តើម​នាថ្ងៃទី​២២ ខែមិថុនា ដោយ​ការសន្ទនាសន្តិ​សុខ​យុទ្ធសាស្ត្រ (SDD) លើក​ទី ​៥។ អនុរដ្ឋ​មន្ត្រីការបរទេស អាមេរិក លោក Anthony​ Blinken និងសមភាគី​ចិន លោក Zhang Yesui បាន​សហ​ការ​ធ្វើជា​អធិបតីការ​សន្ទនា​នេះ។ បញ្ហាសមុទ្រ​ខាងកើតក៏ត្រូវ​បានផ្តល់ អាទិភាព​ក្នុងរបៀបវារៈ​លើកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ