20/04/2015 11:54 GMT+7 Email Print Like 0

ការសន្ទនារួមគ្នារកឃើញ Truong Sa តាមរយៈរូបថត៥០០ផ្ទាំងថ្មីបំផុត


ការសន្ទនា រួមគ្នារកឃើញ Truong Sa តាមរយៈរូបថត៥០០ផ្ទាំងថ្មីបំផុត (VOV)

 

នាយប់ថ្ងៃទី១៨ខែមេសាឆ្នាំ​២០១៥​ ក្នុងក្របខ័ណ្ឌមហោស្រពសៀវភៅនៅ​ទីក្រុង​ហាណូយ​ រោង​បោះ​ពុម្ភ​ផ្សាយ​ព័ត៌មាន​និងផ្សព្វ​ផ្សាយបាន​រៀបចំការ​សន្ទនា​រួមគ្នារក​ឃើញ Truong Sa ក្នុង​ឱកាស​និពន្ធ​សៀវ​ភៅ​មក​នឹង​ Truong Sa របស់​អ្នក​និពន្ធ Doan Bac។ ការសន្ទនាសំដៅជួយ​ឲ្យមិត្តអ្នកអាន​យល់បន្ថែម អំពីប្រជុំកោះ​Truong Sa តាមរយៈគំរោង​ការរូប​ថត Truong Sa-វៀត​ណាម មានកន្លែង​ពិសិដ្ឋ​និង​ស្រស់ស្អាត​ដូច្នេះ ដោយ​កង​​ទ័ព​ជើងទឹក និងទីភ្នាក់ងារសារព័ត៌មានវៀតណាម ធ្វើ​អធិបតីដែលបានអនុវត្តតាំង​ពីខែមិនាឆ្នាំ២០១២។

អ្នក​ប្រ​វត្តិសាស្ត្រ Duong Trung Quoc បាន​ចាត់​ទុក​ថា៖​ “យើង​ខ្ញុំវាយ​តំលៃ​ខ្ពស់​សៀវ​ភៅនេះ​ ពីព្រោះ​មិត្ត​វ័យ​ក្មេង​​សកម្មបាន​ប្រើប្រាស់​រូបភាព ប្រើប្រាស់វិធាន​ការបង្ហាញ​មានប្រព័ន្ធ ​ដោយ​ភាសាត្រឹមត្រូវងាយ​យល់ ដើម្បី​នាំ​​មក​ឲ្យមិត្តអ្នកអាន​ក្នុង​និងក្រៅប្រ​ទេស។ សៀវ​ភៅនេះមាន​ភាសាពីរ​ដើម្បី​អាច​បញ្ជូន​ខ្លឹមសារ ទស្សនៈ គោល​​មាគ៌ា​របស់​ប្រជាជន​រដ្ឋវៀត​ណាម​ ចំពោះអធិបតេយ្យ​ភាពកោះសមុទ្រ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ