03/10/2015 10:27 GMT+7 Email Print Like 0

ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨


ការសន្ទនាយុទ្ធសាស្ត្រវៀតណាម-រុស្ស៊ីលើកទី៨

ចាប់ពីថ្ងៃទី២៨ ខែកញ្ញាដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ អនុរដ្ឋមន្ត្រីការបរទេស​វៀតណាមលោក Ho Xuan Son ​បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិង​រួម​ជាមួយអនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី Morgulov ធ្វើសហអធិបតីការ​សន្ទនាយុទ្ធសាស្ត្រប្រចាំឆ្នាំវៀតណាម-រុស្ស៊ីលើកទី៨នៅក្រុង Saint Petesburg។ អនុរដ្ឋមន្ត្រី Ho Xuan Son ក៏បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយ​ក្រសួងការបរទេសរុស្ស៊ី Titov នៅក្រុងម៉ូស្គូផងដែរ។ ឈរលើស្មារតីបើកចំហរនិង​ទំនុក​ទុក​ចិត្តភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការជំរុញទំនាក់ទំ​នង​ទ្វេភាគីនិង​បញ្ហាអន្តរជាតិដំបន់ ដែលយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពចាត់​ទុកថា ក្នុងកាលៈទេសៈស្ថានភាពពិភពលោកនិងដំបន់មានបំរ៉ែបំរួលដ៏ស្មុគស្មាញ​នោះ ប្រទេសទាំងពីរត្រូវបង្កើនកិច្ច​សហប្រតិបត្តិការ​នៅវេទិការពហុភាគីនិង​អង្គការ​អន្តរជាតិនៅអង្គការសហប្រជាជាតិក្នុងទំនាក់ទំនងអាស៊ាន-រុស្ស៊ីក៏​ដូចជា​ក្នុងការរក្សាសន្តិភាពស្ថិរភាពនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ