02/11/2015 08:53 GMT+7 Email Print Like 0

ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅប្រទេសយេមែនភាគខាងត្បូង

នាថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ មជ្ឈដ្ឋាន​យោធាយេមែន​ បានឲ្យដឹងថា ការប៉ះទង្គិចគ្នា​រវាង ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ Houthi ជាមួយកងកម្លាំង​ប្រជាជន​ប្រយុទ្ធជិតស្និទ ជាមួយរដ្ឋាភិបាលនៅតំបន់​មួយចំនួន​នៅប្រទេស​នេះ បណ្តា​ល ឲ្យមនុស្សរាប់សិប​នាក់​ត្រូវ​ស្លាប់វ​។ បណ្តា​ការ​ប្រយុទ្ធគ្នា​នេះបាន​ប្រព្រឹត្ត​ទៅក្នុង កាលៈទេសៈដែល​សម្ព័ន្ធ​មិត្ត​ដឹកនាំដោយ​ អារ៉ាប៊ី​សាអូឌីត កំពុង​វាយប្រហា​រតាម​ជើង​អាកាស​តម្រង់ទៅ​លើទីតាំង​របស់​ក្រុម​ប៉ះបោរ​ដោយ​អ៊ីរ៉ង់​ឈរ​នៅខាង​ក្រោយ។ ក្នុងបណ្តាការប៉ះ​ទង្គិច​នេះ ជនសកម្មប្រយុទ្ធចំនួន១៩នាក់ ត្រូវ​ស្លាប់។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ នៅ​តំបន់​ជាច្រើនភាគ និរតីរបស់​យេមែន ក៏កើតមានឡើង​ការបាញ់ដាក់គ្នាបណ្តាលឲ្យមនុស្ស​ស្លាប់​និង​រង​របួស​ជាច្រើន​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ