20/04/2017 09:51 GMT+7 Email Print Like 0

ការលើកសំណើររបស់ BNP Paribas ស្ដីអំពី​ភាគ​ហ៊ុនភា​វូបនីយកម្ម​ដើរតួនាទី​ដ៏សែន​សំខាន់​ចំពោះ​រដ្ឋាភិបាល​វៀត​ណាម​


ការលើកសំណើររបស់ BNP Paribas ស្ដីអំពីភាគហ៊ុនភាវូបនីយកម្មដើរតួនាទីដ៏សែនសំខាន់ចំពោះរដ្ឋាភិបាលវៀតណាម

នារសៀល​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue និងថ្នាក់​ដឹកនាំ​របស់ក្រសួង និងស្ថាប័នមួយចំនួន ​បាន​ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំធនាការ BNP Paribas (សាធារណះ​រដ្ឋបារាំង​)​ ដោយ​លោក Christian De Charnace អគ្គនាយកធនាការ BNP Paribas ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វីក សំដៅ​ពិភាក្សា​​អំពីបទពិសោធន៍ ក្នុងការងារភាគហ៊ុនភា​វូ​ប​នី​យកម្ម ដកទុន​របស់រដ្ឋនៅសហគ្រាសរដ្ឋ ដែល​បានធ្វើ​ភាគហ៊ុនភាវូបនីយកម្ម​។ ថ្លែង​​មតិនៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា៖ ​បណ្ដា​ការលើក​សំណើររបស់ BNP Paribas មានអត្ថន័យដ៏សែន​សំខាន់ ​សំ​រាប់​រដ្ឋាភិបាល​វៀតណាម​ ក្នុង​ការ​រៀបចំ ​និង​សុក្រិត​គោល​នយោបាយ ច្បាប់ដែល​ទាក់ទិន​ដល់ភាហ៊ុន​ភាវូបនីយកម្ម​ ការលក់​ភាគហ៊ុន​របស់រដ្ឋនៅ​សហគ្រាស​។ ឧបនាយក​រដ្ឋមន្ត្រីបានសម្ដែងគោលបំណងថា៖ BNP Paribas បន្តធ្វើ​សកម្មភាព​ប្រកប​​​ដោយ​​ប្រសិទ្ធិភាព​ថែម​ទៀត​​នៅ​វៀតណាម ត្រៀមខ្លួនជា​ស្រេច​ពិគ្រោះ​យោបល់​​អោយ​រដ្ឋាភិបាល​ គ្រប់ក្រសួង ​ស្ថាប័ន ​របស់​វៀតណាម ក្នុងវិស័យទាក់​ទិននានា៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ