22/06/2015 09:31 GMT+7 Email Print Like 0

ការរស់ឡើងវិញរបស់កេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេ

មានរយៈពេលយូរអង្វែងណាស់ បណ្តាសំណង់ស្ថាបត្យកម្មរាជវាំងនៃរជ្ជកាលង្វៀន (១៨០២  – ១៩៤៥) នៅអតតីរាជធានីហ្វេត្រូវបានបំភ្លេច ហើយក្លាយជាកន្លែងបាន​បំផ្លិច​បំផ្លាញ​  ខ្ទេចខ្ទី ដោយសារគ្រោះមហន្តរាយធម្មជាតិ និងគ្រាប់បែក។ រហូតដល់ឆ្នាំ ១៩៩៣ កេរ្តិ៍​ដំណែលអតីតព្រះបរមរាជវាំងហ្វេត្រូវបានអង្គការ UNESCO ទទួលស្គាល់​ជា​កេរ្តិ៍​ដំ​ណែល​​​វប្បធម៌​ពិភពលោក ការងារអភិរក្សនិងការងារជួសជួលពិតជាទទួលបាន​ការយក​ចិត្ត​ទុក​ដាក់​​និងការជំរុញខ្លាំងក្លា។ ចាប់ពីទីនោះរហូតដល់បច្ចុប្បន្ននេះដោយសារប្រភព​កម្លាំង​ក្នុង​ស្រុក​និងអន្តរជាតិ សំណង់ជាច្រើនបានរស់ឡើងវិញដែលមានរូបរាងដ៏រុងរឿង ឆើត​ឆាយ​ដូច​សម័យមុន។

ការរំកិលទៅមុខរបស់ពេលវេលា

ហ្វេគឺជាតំបន់មួយពោរពេញដោយថ្ងៃក្តៅនិងភ្លៀងច្រើន អាកាសធាតុតឹងតែង គ្រោះធម្មជាតិ​និង​ទឹក​ជំនន់​កើត​ឡើងជាបន្តបន្ទាប់ស្ទើរតែរាល់ឆ្នាំ រួមទាំងនឹងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងរបស់សង្គ្រាមប្រឆាំងបារាំង សង្គ្រាមប្រឆាំងអាមេរិកនិងគ្មានការយកចិត្តទុកដាក់របស់មនុស្សក្នុងជីវភាពរស់នៅ  ដែល​បានធ្វើ​កេរ្តិ៍​ដំ​ណែល​​​ប្រវត្តិសាស្ត្រអតីតព្រះបរមរាជវាំងហ្វេនេះខូចខាត មិនដឹងប៉ុន្មានអាចរៀបរាប់បាន។

ការខូចខាត​នេះ​ប្រព្រឹត្ត​​យ៉ាងស្ងៀមស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចជាអ្នកស្រាវជ្រាវអំពីហ្វេម្នាក់ប្រៀបធៀប៖ “ការរំកិល​ទៅ​មុខ​​របស់ពេលវេលាអាចធ្វើអតីតព្រះបរមរាជវាំងហ្វេដួលរលំ”។

ក្នុងការចងចាំគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៩៩ ​ព្រះបរមរាជវាំងហ្វេទាំងស្រុង​ស្រាប់តែ​លិច​ក្នុង​មហា​ទឹក​​ជំ​នន់​។ រាជវាំង វត្តអារាមជាច្រើនលិចក្នុងទឹកជំនន់យូថ្ងៃ  ដែលធ្វើឈើពុក ក្បឿងពុកខ្លាំង ត្រូវ​បំ​ផ្លិច​បំ​ផ្លាញ​​យ៉ាង​​ធ្ងន់ធ្ងរ។ សូម្បីតែក៏មានកំណាត់ជញ្ជាំងនៃបន្ទាយព្រះបរមរាជវាំង​ក៏បានទឹកជំនន់​ធ្វើដួល​រ​លំ​យ៉ាង​​ធ្ងន់​ធ្ងរ​។ មុនពេលនោះ នាឆ្នាំ១៩៨៥ ព្យុះជាប្រវត្តិសាស្ត្រធ្វើព្រះបរមរាជវាំង​ហ្វេទាំងស្រុងត្រូវ​ខ្ទេចខ្ទីដូច​​ជា​សមរភូមិ​​សង្គ្រាមមួយ សំណង់ស្ថាបត្យកម្ម​រាជវាំងជាច្រើនក៏មានវាសនារួមនេះដែរ។


កងទ័ពជើងអាកាសអាមេរិកទម្លាក់គ្រាប់បែកក្នុងតំបន់ផ្ទៃក្នុងហ្វេ ឆ្នាំ១៩៦៨។ រូបថត៖ ឯកសារ

ឆ្លងកាត់ពេលវេលា កេរ្តិ៍ដំណែលជាច្រើនត្រូវរំលោភនិងខូចខាតយ៉ាងធ្ងន់ធ្ងរ។ រូបថត៖ គ្វឹកវៀត

កេរ្តិ៍ដំណែលភូវ៉ាន់ឡឹមលិចក្នុងទឹកជំនន់ជាប្រវត្តិសាស្រ្តនាឆ្នាំ ១៩៩៩។ រូបថត៖ គ្វឹកវៀត

ទឹកជំនន់ជាប្រវត្តិសាស្រ្តនា ឆ្នាំ១៩៩៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរសំណង់ស្ថាបត្យកម្មព្រះ​បរម​រាជវាំង​ហ្វេជា​ច្រើន​។ ក្នុងរូបថត៖ ខ្លោងទ្វារង៉ម៉ូននៃព្រះបរមរាជវាំងហ្វេលិចក្នុងទឹកជំនន់។ រូបថត៖ គ្វឹកវៀត
 
តំបន់កេរ្តិ៍ដំណែលរាជវាំងមានទ្រង់ទ្រាយធំបំ​ផុតក្នុងបណ្តា​កេរ្តិ៍ដំណែលវប្បធម៌​ពិភព​លោក​​​​នៅប្រទេស​វៀត​ណាមរួមមាន​៖សំ​ណង់ស្ថាបត្យកម្មចំនួន ១៤០០ ស្ថិត​ក្នុងមណ្ឌល​​​​កេរ្តិ៍ដំ​ណែល​ចំនួន ៣២ ដែល​មាន​​ទំហំ​រាប់ម៉ឺនម៉ែត្រការេ គ្របដណ្តប់​ទំហំ​ទី​ក្រុង​ហ្វេទាំងស្រុងរួមជាមួយ​ទីរួមខេត្ត​​ចំ​នួន​ពីរ​ និងស្រុកចំ​នួន​ ២ នៅជុំវិញ ។
ខ្ញុំមានស្រុកកំណើតនៅហ្វេ បណ្តាឆ្នាំខែរស់នៅស្រុកកំណើត ស្ទើរ​តែ​​ឆ្នាំណាខ្ញុំក៏មើលឃើញទឹកជំនន់លិចពីរ ឬ បីដង។ មាន​គ្រោះ​ទឹក​ជំនន់មកពីទន្លេកើនឡើងហៀរចូលក្នុងទ្វារ​បន្ទាយ​អានហ្វា ចាញ់​តី គីវហ៊ឹវ កឿញ៉ាដូ …ទឹក​ខ្មួលខ្មាញ​ដូច​ជាទឹក​នៅ​ល្បក់​ភ្នំ​ធ្លាក់​ចុះ​ តាមស្មានថាអាច​បំផ្លាញ​បន្ទាយ​និង​ផ្ទះ​ទាំងស្រុង។

នៅក្នុងសម័យសេដ្ឋកិច្ចដែលរដ្ឋគ្រប់គ្រងទាំងឡាយ នា​ប្រហែល​ឆ្នាំ ៨០ នៃសតវត្សរ៍មុន តំបន់ហ្វាង​ថាញ់​ហ្វេពោរ​ពេញ​​ទៅ​ដោយ​ស្មៅ​។ ប្រជាជនរស់នៅ​ទីនេះចេញ​ចូលដើម្បី​រក​អុស ជីក​គាស់​អេត​ចាយ​និងឃ្វាលគោក្របីយ៉ាងផ្តេស ផ្តាស។ រីឯបណ្តាតំណាត់ជញ្ជាំញនៃបន្ទាយធំ ប្រជាជន​បានកសាងផ្ទះ  កាប់​ដីដាំបន្លែ ដំណាំ និងប្រកបមុខរបរគ្រប់មុខ ដើម្បីចិញ្ចឹមជីវិត។ ហេតុនេះ​តំបន់​កេរ្តិ៍​ដំណែល​ស្ថាបត្យកម្ម​អតីត​​ព្រះបរមរាជវាំងហ្វេសុទ្ធតែបានខូចខាតជាច្រើន កាន់តែបង្ហិនបង្ហោច ខ្ទេចខ្ទី​ថែម​ទៀត​​។

រាប់រយឆ្នាំសិលាចារិកក៏សឹកដែរ។ ឆ្លងកាត់ពេលវេលា ការបំផ្លិចបំផ្លាញនូវបណ្តាសំណង់ ដែលធ្វើខូចខាត​ទន្ទឹម​នេះមានហានិភ័យអាចដួលរលំទាំងស្រុង បើសិនជាមិនបានការពារជាបន្ទាន់។


ដំណើរការសង្គ្រោះកេរ្តិ៍ដំណែលរបស់ប្រជាជនហ្វេ

មុននឹងមានការធ្លាក់ចុះនឹកស្មានថាគ្មានអ្វីអាចទប់ស្កាត់បានរបស់សំណង់ស្ថាបត្យកម្ម​​អតីតព្រះ​បរម​រាជ​វាំង​ហ្វេ​ទេ ក្រោយ​មកបន្ទាប់ពីអង្គការ UNESCO បានទទួលស្គាល់ហ្វេជាកេរ្តិ៍ដំណែលវប្បធម៌ពិភពលោក អាជ្ញាធរ​​ខេត្ត​ធឿ​ធៀនហ្វេបានផ្តល់ឲ្យបជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល​អតីតព្រះបរមរាជវាំង​ហ្វេធ្វើវិធាន​ការ​អភិរក្ស​ និង​ជួស​ជួល​ដើម្បីការពារតំបន់កេរ្តិ៍ដំណែលដ៏ធំអស្ចារ្យនេះ។

តាមកំណត់របស់អង្គការ UNESCO បន្ទាប់ពីបានទទួលស្គាល់គឺជាកេរ្តិ៍ដំណែលពិភពលោក ពីរ​ឆ្នាំម្តង​អង្គការ​នេះ​បានរៀបចំក្រុមអធិការកិច្ចនូវការងារអភិរក្ស ជួសជួលកេរ្តិ៍ដំណែលអតីត​ព្រះបរមហ្វេ។ ជាពិសេស ចាប់​ពី​ឆ្នាំ​២០០៦ ដល់ ​ឆ្នាំ២០១២ ជារៀងរាល់ឆ្នាំហ្វេត្រូវរាយការណ៍ចំពោះមុខអង្គការ UNESCO អំពីការ​ងារ​ជួស​ជួល​​និង​អភិរក្ស​របស់​ខ្លូន ហើយបានអង្គការ UNESCO វាយតំលៃខ្ពស់។ ហេតុនេះ រហូតដល់ឆ្នាំ២០១៣ ហ្វេ​បាន​អង្គការ UNESCO​  លុបបំបាត់ចេញពីរាយបញ្ជីឈ្មោះបណ្តាកេរ្តិ៍ដំណែល​ដែលត្រូវតាមដ្ឋាននិង​ព្រមាន​។ ចំពោះការ​ជោគ​ជ័យដ៏ឆ្នើមនេះ អង្គការ UNESCO បានស្នើហ្វេចាត់អ្នកជំនាញចូលរួម ICOMOS ចំណុះ​​គណៈ​​កម្មាធិការ​កេរ្តិ៍​ដំណែលពិភពលោករបស់អង្គការ UNESCO ជាច្រើនដង ប៉ុន្តែដោយមូលហេតុ​ផ្សេង​ជា​ច្រើន រហូត​​ដល់​បច្ចុប្បន្នេះ​នេះ​ហ្វេមិនទាន់ចាត់អ្នកជំនាញចូលរួមក្នុងអង្គការដ៏មាន​កិត្យានុភាព​នេះ​។​

រំលឹកនឹកដល់២២ឆ្នាំមុន ចាប់ពីថ្ងៃដែលតំបន់កេរ្តិ៍ដំណែលអតីតរាជវាំងហ្វេបានអង្គការ UNESCO ទទួល​ស្គាល់​​​ជាកេរ្តិ៍ដំណែលវប្បធម៌ពិភពលោក មជ្ឈមណ្ឌល​អភិរក្សកេរ្តិ៍ដំណែល​អតីតព្រះ​បរមរាជវាំងហ្វេ​បាន​ធ្វើ​បាន​បរិមាណ​ការងារពិតជាច្រើនពេក។ នេះគឺការជួសជួលរាប់រាយសំណង់ស្ថាបត្យកម្មសំខាន់ៗ ក្នុងនោះក៏​មាន​សំណង់​គំរូ​ស្ថិតក្នុងតំបន់ហ្វាងថាញ់ដូចជា៖ ង៉ម៉ូន វាំងថាយហ្វា ហៀនឡឹមកាក ថេមៀវ វាំងយៀនថោ យៀតធីឌៀង វាំងទ្រឿងសាញ ឡៅទិសភឿងវ៉ូសឹ ប្រព័ន្ធទ្រឿងឡា (របៀងវែងក្នុងទឹកឹមថាញ់) …


 មគ្គុទេ្ទសក៍ទេសចរណ៍​​ឧទ្ទេសនាម​ឲ្យ​ភ្ញៀវ​ទេសចរណ៍ទម្រង់​រូបភាព​ទិដ្ឋភាព​រួម​តំបន់​កេរ្តិ៍​ដំណែល​អតីត​ព្រះ​បរម​រាជវាំងហ្វេ។ រូបថត៖ ​ក្វាង​ហា

បណ្តាផ្នែកនៃសំណង់ស្ថាបត្យកម្មអតីតព្រះបមររាជវាំងហ្វេនាបច្ចុប្បន្ននេះត្រូវបានជួសជួលដូចជាសម័យមុន។  រូបថត៖ ហ្វាងក្វាងហា

កេរ្តិ៍ដំណែលទ្រៀវតូមៀវក្នុងដំណើរការជួសជួល។ រូបថត៖ ហ្វាងក្វាងហា


សិល្បករហ្វេជួសជួលធាឡៅងូភូង។ រូបថត៖ ហ្វាងក្វាងហា

ឆ្នាំ២០១៥ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេបានប្រមូលប្រភពធនធានមនុស្ស ហិរញ្ញវត្ថុនិងជួរអ្នកជំនាញ សិល្បករពូកែនៅទូទាំងប្រទេស ដើម្បីអនុវត្តន៍ការជួសជួលកេរ្តិ៍ដំណែលង៉ម៉ូន ឡៅងូភូង កេរ្តិ៍ដំណែលមួយនៃតំបន់កេរ្តិ៍ដំណែលស្ថាបត្យកម្មរាជវាំងហ្វេ។ ។ រូបថត៖ ហ្វាងក្វាងហា

ក្រោយជាង ៩០ ឆ្នាំ ចាប់ពីការជួសជួលនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មស្តេចខាយឌិញនាឆ្នាំ ១៩២៣ រហូតដល់បច្ចុប្បន្ននេះសំណង់ង៉ម៉ូន  - ឡៅងូភូតត្រូវបានជួសជួលជាច្រើន។ រូបថត៖ ហ្វាងក្វាងហា

កេរ្តិ៍ដំណែលទ្រៀវតូមៀវបានជួសជួលដោយវិធានជួសជួលទំនើបតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។
រូបថត៖ ហ្វាងក្វាងហា


បណ្តាសិល្បករហ្វេធ្វើឡើងវិញទីសក្ការៈបូជានៅកេរ្តិ៍ដំណែលហៀនញ៉ឹន ។ រូបថត៖ ហ្វាងក្វាងហា

ផ្ទៃក្នុងតំបន់ធេមៀវ ទីសក្ការៈបូជាបណ្តាស្តេចនៃរាជកាលង្វៀន ក្រោយពេលបានជួសជួលសម្រច។
រូបថត៖ ហ្វាងក្វាងហា


ផ្ទៃក្នុង​ព្រះ​បរមរាជវាំងថាយហ្វា សាលទេវាវិនិច្ច័យរបស់ស្តេចនៃរាជកាលង្វៀន  ក្រោយពេលបានជួសជួល​សម្រច។ រូបថត៖ ហ្វាងក្វាងហា

អារាមបៀវដាកនៅទីតម្កល់ធៀនទឹ  ទីសក្ការៈបូជាស្តេចធៀវទ្រី និងព្រះមហាក្សត្រិយានីទឹយូ សំណង់នេះត្រូវបានជួសជួលសម្រេច នាឆ្នាំ២០១១។ រូបថត៖ ហ្វាងក្វាងហា


ខ្លោងទ្វារទីតម្កល់ស្តេចយ៉ាឡុងគឺជាស្តេចដំបូងនៃរាជកាលង្វៀនបានជួសជួលយ៉ាងជោគជ័យ។
រូបថត៖ ហ្វាងក្វាងហា


ទិដ្ឋភាពរួមអារាមថាយហ្វាមើលពីឡៅងូភូង។ រូបថត៖ ហ្វាងក្វាងហា
 
អតីតព្រះបរមរាជវាំងហ្វេគឺ​ជា​ទី​កន្លែងសំណាង នៅតែ​រក្សា​បាន​មរតក​វប្បធម៌ ថ្លៃ​​​ថ្នូរ​របស់​វៀត​ណាម​ ក្នុង​នោះ​​​​មានតំប​ន់​កេរ្តិ៍​ដំ​ណែល​ស្ថាបត្យកម្ម​​អតីត​​ព្រះបរម​រាជ​វាំង​រួម​មាន​៖​ ​រាជវាំង ឡៅ​​ អារាម ប្រព័ន្ធប​ន្ទាយ​​កំពែង ទី​កន្លែង​តាំង​​កាំ​ភ្លើង​ធំ​ការ​ពារ​​ ដែល​​មាន​លក្ខណៈ​ពិ​សេស​​នៃ​ស្ថាបត្យ​​កម្ម​​​ព្រះបរម​រាជ​វាំង​ង្វៀន​នា​ដើម​សតវត្សរ៍​ទី​១៩។ គិតការ​រៀប​ចំ​នគរ​និង​​​គូរប្លង់​កសាងទាំងស្រុង​បាន​​​លើក​អតីត​ព្រះបរម​រាជវាំង​ហ្វេ​ក្លាយ​ទៅ​ជា​គំរូ​ដ៏​កម្រ​មានមួយ​អំពី​ការ​រៀប​​ចំនគរ នា​ចុង​សម័យសក្តិភូមិ​នៅ​អា​ស៊ី​ខាងកើត។

 (បណ្ឌិត​ផាន​ថាញ់​ហាយ នាយក​មជ្ឈ​មណ្ឌល​​អភិរក្ស​កេរ្តិ៍ដំណែល​អតីត​ព្រះ​បរមរាជ​វាំង​ហ្វេ)

ជាពិសេស ង៉ម៉ូន ខ្លោងទ្វារនៃហ្វាងថាញ់ មួយក្នុងបណ្តាសំណង់ធំ និងស្តុកស្តម្ភ ដែលចាត់ទុកដូចជានិមិត្តរូបរបស់ហ្វេ ក្រោយរយៈពេល ៩០ ឆ្នាំ ចាប់ពីពេលជួសជួលធំនាឆ្នាំ ១៩២៣ នា​ឳកាស​ព្រះរាជ​ពិធី​បុណ្យ​​ព្រះជន្មស្តេចខាយឌិញ (១៩១៦ - ១៩២៥) ៤០វស្សា រហូត​ដល់​បច្ចុប្បន្ននេះត្រូវមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល​អតីត​ព្រះ​បរម​រាជ​វាំងហ្វេអនុវត្តការជួសជួលថ្មី។

បណ្ឌិតផានថាញ់ហាយ នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំ​ណែល​អតីត​​ព្រះបរមរាជវាំងហ្វេឲ្យដឹងថា ឆ្លងកាត់ជិតមួយសតវត្សរ៍​ទប់ទល់​អាកាសធាតុ​តានតឹងនិងការបំផ្លាញរបស់គ្រាប់បំបែក  សំណង់ដែល​មាន​រចនាសម្ព័ន្ធជាឈើបានខូចខាតជាច្រើន។ ហេតុនេះ ក្នុង​ពេលជួស​ជួលនេះមិនមានអត្ថន័យជួសជួល ការពារតែប៉ុណ្ណោះ ថែម​ទាំង​អូសបន្លាយអាយុរបស់សំណង់សំខាន់ៗនេះ។ ហេតុនេះ មជ្ឈ​​​​មណ្ឌល​បានកៀងករកម្លាំងជំនាញ សិល្បករ ជាង​សិប្បកម្ម​ពូកែ​បំ​ផុត​នៅ​ហ្វេនិងទូទាំងប្រទេស ក្នុងនោះក៏មានអ្នកជំនាញ​បរទេស​ដែរ​ រួម​ផ្សំ​នឹងបច្ចេកវិទ្យាទំនើបបំផុត ដើម្បីអនុវត្តការជួសជួលង៉ម៉ូន។

នាឆ្នាំ២០១៤ អនុវត្តន៍ "ផែនការអភិរក្សនិងពង្រឹងតំលៃកេរ្តិ៍ដំណែល​អតីត​​ព្រះ​បរមរាជវាំងដំណាក់កាល ២០១០​ - ២០២០" តាមសេចក្តីសម្រេចចិត្តលេខ 1880/QĐ-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល មជ្ឈមណ្ឌល​អភិរក្ស​កេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងបាន​ចាប់​ផ្តើម​ជួស​ជួល​​សំណង់ចំនួន ១៧ និងថវិកាអនុវត្តសរុបគឺ ៩០ ពាន់លានដុង។

តាមផែនការ ឆ្នាំ២០១៥នេះមជ្ឈមណ្ឌលនឹងអនុវត្តការជួសជួលបន្តសំណង់ចំនួន​ ២២ រួមមាន​ថវិកា​វិនិយោគ​សរុបប្រមាណ ១៥០ ពាន់លានដុង។ ក្នុងនោះគួរឲ្យយកចិត្តទុកដាក់​មានសំណង់​ទីតម្កល់ព្រះ​បរមសព​ស្តេច​នៃ​​រាជកាលង្វៀនដូចជា៖ ទីតម្កល់ស្តេចយ៉ាឡុង ទីតម្កល់ស្តេចមិញម៉ាង ទីតម្កល់ស្តេចធៀវទ្រី ទីតម្កល់​ស្តេច​ទឹឌឹក​…នេះគឺជាសំណង់ស្ថាបត្យកម្មធំ ដែលមានតំលៃពិសេសខាងប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម វិចិត្រ​សិល្បៈ​និង​មានចំណុចចរិតជាដោយឡែករបស់ស្តេចនិមួយៗ នៃរាជកាល​ង្វៀន​។


នៅពេលពិភពលោករួមដៃជាមួយហ្វេ

បន្ទប់ពីបានអង្គការ UNESCO ទទួលស្គាល់កេរ្តិ៍ដំណែលវប្បធម៌ពិភពលោករហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាល​​​ជាច្រើននិងអង្គការអន្តរជាតិចំនួន ១៦ ដែលបានជួយឧបត្ថម្ភមជ្ឈមណ្ឌល​អភិរក្ស​កេរ្តិ៍ដំណែល​អតីត​​ព្រះបរមរាជវាំងហ្វេជិត ១០ លានដុល្លារអាមេរិក ដើម្បីបំរើការងារជួសជួលនិងអភិរក្ស។

 ថ្មីៗ នេះមូលនិធិជួយឧបត្ថម្ភអន្តរជាតិរបស់អង្គការ UNESCO ជួយឧបត្ថម្ភកម្មវិធី"លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​តំបន់កេរ្តិ៍ដំណែលហ្វេ" ដំណាក់កាល ២០១៤ - ២០១៥មានទឹកប្រាក់សរុប ២៩.៩៣០ដុល្លារ មូល​និធិ​ឯកអគ្គរដ្ឋទូតអំពីការអភិរក្សវប្បធម៌អាមេរិក(AFCP) របស់ក្រសួងការបរ​ទេសអាមេរិក​ជួយឧបត្ថម្ភ​គម្រោង​ពីរ​នៅតំបន់ហ្វាងថាញ់ហ្វេរួមមានទឹកប្រាក់សរុបជិត៧៣០.០០០ដុល្លារអាមេរិក រដ្ឋាភិបាលឡាវ​ជួយ​ឧបត្ថម្ភ​ឈើ​ផ្ចឹកចំនួន ៤០០ m3ស្មើនឹងទឹកប្រាក់ ២០០.០០០ដុល្លារអាមេរិក ឬ ក្រុមហ៊ុនធាតុគីមី Rhone Polenc (បា​រាំង​)​ ជួយរក្សាទុកនិងផ្តល់យោបល់បច្ចេកទេសប្រឆាំងនឹងកណ្តៀរសំរាប់សំណង់អៀនឡឹមកាក ដាយ​ណូយ​​មាន​ទឹកប្រាក់សរុបចំនួន ១ លានដុល្លារអាមេរិក… ក្រៅការជួយឧបត្ថម្ភសម្ភារៈបណ្តាប្រទេសដូចជា៖ ប្រទេស​​ប៉ូឡូញ ប្រទេសអាល្លីម៉ង់ ប្រទេសជប៉ុន ក៏ចាត់អ្នកជំនាញមកដល់ទីក្រុងហ្វេផងដែរ។


ពិធីចុះហត្ថលេខាសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីត​ព្រះបរមរាជវាំងហ្វេ​និងមជ្ឈ
មណ្ឌ​ល​សិល្បជាតិកូរ៉េខាងត្បូង។ រូបថត៖ គ្វឹកវៀត


មជ្ឈមណ្ឌលសិល្បជាតិកូរ៉េខាងត្បូងជូនវង់តន្ត្រីជួងនៅរាជវាំងឲ្យមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីត​ព្រះបរម​រាជវាំងហ្វេ ដើម្បីដាក់តាំងនៅតំបន់ធេមៀវ។ រូបថត៖ គ្វឹកវៀត

បណ្ឌិតផានថាញ់ហាយ នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំងហ្វេ​និងអ្នកជំនាញ​ជនជាតិ​​បារាំងកំពុងចុះត្រួតពិនិត្យស្ថានភាពពិតប្រាកដ នៅតំបន់កេរ្តិ៍ដំណែលហ្វាងថាញ់ហ្វេ។
រូបថត៖ ហ្វាងក្វាងហា


ទិដ្ឋភាពរួមតំបន់ធេមៀវ។ រូបថត៖ ហ្វាងក្វាងហា
 
រហូតដល់បច្ចុប្បន្ននេះ មជ្ឈ​មណ្ឌល​​អភិរក្ស​​កេរ្តិ៍​ដំ​ណែល​​​អតីត​ព្រះ​​បរម​រាជ​វាំង​​ហ្វេ​បាន​ជួសជួល​និង​ស្តារ​​ឡើងវិញសំណង់ចំនួន ១៣២​ កេរ្តិ៍​ដំណែល​គំរូ​ក្នុង​តំបន់​កេរ្តិ៍​​ដំ​ណែល​អតីត​​ព្រះ​បរម​​រាជវាំង​ហ្វេ​បាន​អង្គការ​​ ​UNESCO ទទួល​ស្គាល់​​គឺ​កេរ្តិ៍​​​ដំណែល​​វប្បធម៌​ពិភព​លោក​​។ ស្ទើរ​តែ​បណ្តាកេរ្តិ៍​ដំណែល​​ត្រូវបាន​រក្សា​ទុក​ជា​​បន្ទាន់​ ដោយ​បណ្តា​វិធានការ​ប្រឆាំង​​ដំបូល​ផ្ទះ​លិច​​ ការប្រឆាំង​ការ​រលំ ការ​ប្រឆាំង​​​​កណ្តៀរ​ការ​ប្រឆាំង​​ការដុះស្មៅផ្តេស​ផ្តាស​ ​ជួស​ជួលនិង​ជំនួសផ្នែក​ខូច​ខាត​។ 

ការសហការ ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃបណ្តាប្រទេសនិងអង្គការអន្តរ​ជាតិមិនត្រឹមតែជួយហ្វេអំពីថវិកា បទពិសោធន៍ បច្ចេកទេស  បច្ចេក​វិទ្យា​ តែ​ប៉ុណ្ណោះ​​ ថែមទាំងសំខាន់ជាងគឺជាមនោសញ្ចេតនាពិសេស​របស់​មិត្ត​អន្តរ​ជាតិ​ចំពោះ​ហ្វេ ចាប់ពីទីនេះបង្កើតស្ពានតភ្ជាប់ជួយហ្វេផ្សព្វផ្សាយរូបភាពរបស់​ខ្លូន​មក​ដល់ពិភពលោកប្រកបដោយ​ប្រសិទ្ធិភាព។ ហេតុ។នេះបរិមាណភ្ញៀវ​អន្តរជាតិ​​​មក​ហ្វេកាន់តែច្រើនជាង។ ដូចជាឆ្នាំ២០១៤ ហ្វេបានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​មកទស្សនានិងសំរាកលំហែរកាយប្រមាណ ១ លាននាក់។

ដើម្បីការងារអភិរក្ស ជួសជួលបណ្តាកេរ្តិ៍ដំណែលប្រកបដោយរបៀប ជំនាញ​និង​យូរអង្វែង។ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលហ្វេកំពុង​ធ្វើផែនការជំរុញ​អញ្ជើញ​អ្នក​ជំនាញអន្តរជាតិមកជួយហ្វេកសាងកម្មវិធីគ្រប់គ្រង ដែលមាន​លក្ខណៈ​យុទ្ធសាស្ត្រ​រួមមានចក្ខុវិស័យដល់ឆ្នាំ២០៣០។

អាច​និយាយ​ថា ប្រជាជន​ហ្វេ​មានមនសិការ​និង​មនោសញ្ចេតនា​ពិសេស​ចំពោះ​​កេរ្តិ៍​ដំណែល​​របស់​ជីដូន​ជី​តា​ទុកឲ្យ​កូនចៅ។ ប្រហែល​ជាដូច្នេះហើយ​ទើប​គេ​តែង​តែ​​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​មាន​​ការ​រួម​ចំណែក​ជា​ច្រើន​ឲ្យ​ហ្វេ។ ដូច្នេះ​គេ​បាន​ទុក​​​កន្លែងដ៏​​ខ្ពង់​ខ្ពស់​មួយ​ក្នុង​​តំបន់​កេរ្តិ៍​ដំណែល​ ដើម្បី​​​ដាក់​ទីសក្ការៈ​បូជា​​ ដើម្បី​ដឹង​គុណូបការៈ​​របស់​ស្ថាបត្យករ​ Kazik គឺ​ជា​ស្ថាបត្យ​ករ​ល្បី​ឈ្មោះ​​លើ​ពិភពលោក​ ជន​ជាតិ​ប៉ូឡូញ ​​ដែលទទួល​មរណភាព​​នា​ឆ្នាំ១៩៩៧ នៅ​ពេល​កំ​ពុង​​​​ឧស្សារ​ព្យាយាម​ជួយ​ហ្វេ​ជួសជួល​​ឥដ្ឋ​និមួយៗ​ក្នុ​ង​ដាយ​ណូយ៕

អត្ថបទ៖ ថាញ់ហ្វា - ក្វឹកវៀត
រូបថត៖ ហ្វាងក្វាងហា - ក្វឹកវៀត

 

 
 
បណ្តាអត្ថបទបានផ្សាយ