18/04/2016 09:21 GMT+7 Email Print Like 0

ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់


ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់ (Image: VNA)

ការរញ្ជួយដីចំនួន ២ លើកបានកើត​មានឡើងជាបន្តបន្ទាប់ ក្នុង​រយៈពេល៣ ថ្ងៃនៅ​កោះ Kyushu ប៉ែក​នីរតី​ជប៉ុន​ដែល​បាន​បណ្តាការ​បាត់បង់​ដ៏ធ្ងន់ធ្ងរខាងអាយុជីវិតមនុស្ស និងសម្ភារៈចំពោះខេត្ត Kyushu និងខេត្ត​ Kumamoto។ មជ្ឈដ្ឋាន​មន្ត្រី​ជប៉ុនបាន​ឲ្យដឹងថា៖ ការរញ្ជួយដីទាំងនេះបានធ្វើឲ្យ​មនុស្ស​ចំនួន ៤១ នាក់ ត្រូវស្លាប់ ១០០០ នាក់​រងរបួង​និង ៩ សែននាក់ត្រូវភៀស​ខ្លួនផ្ទះ​ចំនួន ១៧០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ​។ ប្រធានខុទ្ទកាល័យគណៈរដ្ឋ​មន្ត្រី​ជប៉ុន​ លោក  Yoshihide Suga បានឲ្យដឹ​ង​ថា​៖ គ្មានហានិភ័យណាមួយ​ឡើយ​នៅរងចក្រ​អាគ្គិសនីនុយ ក្លាអ៊ែរ Sendai នៅខេត្ត Kagoshima និងរងចក្រ​អាគ្គិសនី Genkai នៅខេត្ត Saga ។ ក្នុងសន្និសីទកាសែតនាយប់​ថ្ងៃទី​ ១៦ ខែ​មេសាឆ្នាំ២០១៦ ​​នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe បានឲ្យដឹងថា៖ បណ្ដាកំលាំងជួយ​សង្គ្រោះកំពុង​ខំប្រឹង​ប្រែង​អស់ពី​កំលាំង​កាយ​ចិត្ត របស់ខ្លួនដើម្បីជួយសង្គ្រោះ​ប្រជាជន​ទោះបីជា​អាកាស​ធាតុមាន​បំរ៉ែបំ​រួល​ស្មុគ​ស្មាញ​ក៏ដោយ​។ នាថ្ងៃដ​ដែលស្ថានទូតវៀតណាមប្រចាំ នៅជប៉ុនក៏បានឲ្យដឹងថា៖ គ្មានប្រជាពលរដ្ឋ​វៀតណាម​ណាមួ​យ​នាក់​ ដែល​រងរបួសក្នុងការរញ្ជួយដីនៅជប៉ុននៅឡើយ។ នាថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានផ្ញើរ​សាររំលែកទុក និង​សាក​សួរ​សុខទុ​កដល់​នាយក​រដ្ឋមន្ត្រី​​ជប៉ុន លោក Shinzo Abe ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ