08/12/2016 10:06 GMT+7 Email Print Like 0

ការពិគ្រោះយោបល់វៀតណាម-អាហ្សង់ទីន


ការពិគ្រោះយោបល់វៀតណាម-អាហ្សង់ទីន

ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងការបរទេសអាហ្សង់ទីន គណៈប្រតិភូ
ក្រសួងការបរទេសវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី លោកDang Dinh Quy បាន
អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាហ្សង់ទីន ចាប់ពីថ្ងៃទី៣ដល់​ថ្ងៃទី​៥ធ្នូឆ្នាំ២០១៦ 
និងដំណើការពិគ្រោះយោបល់នយោបាយលើកទី៧ថ្នាក់អនុរដ្ឋ​មន្ត្រីការបរទេស នៃប្រ
ទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រី លោកDang Dinh Quy បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រី​ការបរទេស​អាហ្សង់ទីន លោក Carlos Mario
 Foradoni និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំ​សមាគមមិត្តភាពអាហ្សង់ទីន-វៀតណាម។
 នៅក្នុងជំនួបទាំងនេះ ​ភាគីទាំងពីរ​បានអះអាងនូវយន្តការពិគ្រោះយោបល់នយោ
បាយជាសកម្មភាពសំខាន់ រួម​ចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរកាន់តែស៊ីជំរៅ​ ជាក់ស្ដែង និងប្រសិទ្ធិភាព ហើយត្រៀមរៀបចំអោយបានល្អសំ
រាប់ដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម របស់រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន ក្នុង
ឆ្នាំ​២០១៧។ ភាគីទាំងពីរក៏បានឯកភាព បន្តរួមសហការ ​ជំរុញការផ្លាស់​ប្តូរ​គណៈប្រតិ
ភូគ្រប់ជាន់ថ្នាក់ និងបង្កលក្ខណះងាយស្រួលសំរាប់សហគ្រាសនៃ​ប្រទេសទាំងពីរ  និង
គាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាអង្គការអន្តរជាតិនិង​វេទិកាពហុភាគី ដែលក្នុងនោះ
អាហ្សង់ទីនបានអះអាងថា៖គាំទ្រវៀតណាម​ដោះស្រាយជំលោះនៅលើសមុទ្រខាងកើត
ដោយសន្តិវិធី និងគោរពច្បាប់​អន្តរជាតិ៕តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ