18/08/2016 10:34 GMT+7 Email Print Like 0

ការពារសេរីភាពខាងសាសនាសម្រាប់មនុស្សគ្រប់រូបនិងគ្រប់សមាសភាពក្នុងសង្គម


ទិដ្ឋភាពនៃសន្និសិទ

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម​រណសិរ្ស មាតុភូមិ​វៀតណាម បាន​រៀបចំសន្និសិទ​យកមតិ របស់អ្នកជំនាញការចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ជំនឿសាសនា។ នៅក្នុង​សន្និសិទ​នេះ ព្រះ​តេជគុណ Thich Duc Thien អគ្គលេខា​ធិការក្រុមប្រឹក្សាអភិបាល​មជ្ឈឹម នៃសមាគម ព្រះពុទ្ធ​សាសនា​វៀតណាម បានអះអាងថា សេច​ក្តីព្រាងច្បាប់នេះបានបង្ហាញនូវកិច្ចការពារសេរី​ភាពខាង​សាសនា សម្រាប់​មនុស្សគ្រប់​រូប និង គ្រប់សមាសភាពក្នុងសង្គម។ ព្រះ​តេជ​គុណ Thich Duc Thien បានលើ​ក​ច្បាស់​ថា៖

​“កន្សោម​ពាក្យ “ស្នើ​” និង “សូមអនុញ្ញត្ត” ត្រូវបានជំនួស​ដោយកន្សោម​ពាក្យ​ជូន ដំណឹង ស្តីពី​ខ្លឹម​សារ​នៃ​សកម្មភាព​សាសនា​ តាមរដ្ឋធម្មនុញ្ញនិងព្រះធម៌។ សេចក្តី​ព្រាង​ច្បាប់ស្តីពីជំនឿ​សាសនា បានលើកច្បាស់​ថា សាសនា​ជានីតិបុគ្គល ក្នុងសង្គម​ដែល​ក្នុង នោះមាន​លក្ខ័ណ្ឌដើម្បី​សាសនានានា​អាចចូល​រួមក្នុង​គ្រប់​សកម្មភាព​​សង្គម​បាន”។

​នៅក្នុងសន្និសីទនេះមតិជាច្រើនបានស្នើ ឲ្យគណៈកម្មការរៀបរៀងត្រូវកែប្រែ​បំពេញ បន្ថែមទស្សនៈ​របស់​បក្ស រដ្ឋ អំពី​គោលនយោបាយ​ជំនឿសាសនា។ សកម្ម​ភាពសាសនា​និង ការងារ​សាសនា​គឺសំដៅបង្កើន​ផែន​មហា​សាមគ្គី ពង្រី​ក​កម្លាំងពលំ​របស់​ប្រជាជាតិទាំងមូល និង អនុវត្តប្រកបដោយជោគជ័យបុព្វហេតុ​ឧស្សាហូបនី​យកម្ម​ និង ទំនើបភាវូបនីយកម្ម​ប្រទេស​ជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ