31/01/2017 09:00 GMT+7 Email Print Like 0

ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព


ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព (VNA)

​​ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព។ នេះ​គឺ​ជាមតិ​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​ធន​ធាន​និង​បរិស្ថាន​​វៀតណាម លោក Tran ​Hong Ha ក្នុងបទសម្ភាស នៃអ្នក​យក​ព័ត៌មាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ក្នុង​ឱកាស​បុណ្យ​តេតឆ្នាំរកានព្វស័ក ២០១៧។ លោក Tran Hong Ha បានឲ្យដឹងថា៖ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងដំណើការ​រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ កិច្ចការ​ពារ​បរិស្ថាន​​ត្រូវ ពិនិត្យមើល​យ៉ាងម៉ត់ចត់ ហើយត្រូវមានទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែង និងអនុវត្តកម្ម​វិធី​អភិវឌ្ឍន៍​ថ្នាក់ជាតិស្តីអំពីកិច្ចការពរបរិស្ថានក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ​ក្រសួងផ្នែក​គ​ប្បីប​ង្កើន​កិច្ច​​សហការ​ក្នុង​ការសន្ទនាផ្ទាល់ជាមួយ ប្រជាពលរដ្ឋនិង​មជ្ឈដ្ឋានសហគ្រិន សំដៅ​រួម​ចំណែក​ដោះ​ស្រាយ​ការ​លំបាក​ ក្នុង​​ការគ្រប់គ្រងនិង​ការពារបរិស្ថាន​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាអត្ថបទបានផ្សាយ