07/03/2017 07:14 GMT+7 Email Print Like 0

ការប្រឡង”ភាពស្រស់ស្អាតនៃអាវផាយ” លើកសរសើរភាពស្រស់ស្អាតរបស់នារីវៀតណាម


ការប្រឡង”ភាពស្រស់ស្អាតនៃអាវផាយ” លើកសរសើរភាពស្រស់ស្អាតរបស់នារីវៀតណាម
 

​ស្ថិតនៅក្នុងក្របខ័ណ្ឌពិធីបុណ្យអាវផាយវៀតណាម ទីក្រុង​ហូជីមិញ ​ឆ្នាំ ២០១៧ នាយប់ថ្ងៃទី៥ ខែមិនា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម) បានប្រព្រឹត្តទៅការប្រឡង៖”ភាពស្រស់ស្អាតអាវផាយ”។ ថ្លែង​មតិ​នៅទីនេះ ឯកអគ្គរដ្ឋទូតតំណាងពិធីបុណ្យអាវផាយទីក្រុងហូជីមិញ​ ឆ្នាំ​២០១៧​ បវរកញ្ញ​វៀត​ណាម​ ឆ្នាំ​ ២០១៦​ Do My Linh បានអោយដឹងថា៖

“ អាវផាយវៀតណាមមានលក្ខណះស្អាត លើកដម្កើងរូបរាងរបស់នារី។​ ទន្ទឹមនឹងនោះ វាក៏មានចំណុចប្រវត្តិសាស្ត្រ វប្បធម៌វៀតណាមទៀតផង។ បានពាក់អាវផាយនេះ ខ្ញុំមោទនភាពណាស់ ពីព្រោះនេះជាភាពស្រស់​ស្អាត​ប្រពៃណីរបស់នារីវៀតណាម។”
​​
ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ បានរៀបចំឡើងជាប្រចាំឆ្នាំ សំដៅ​អភិរក្ស ពង្រីកនិងផ្សព្វផ្សាយចំណុចពិ​សេស​ដោយឡែកនិងស្រស់ស្អាតនៃ​វប្បធម៌វៀតណាម បង្កើតឡើងចំណុចលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរ​​មកដល់ទីក្រុងហូជីមិញកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ