04/07/2017 10:22 GMT+7 Email Print Like 0

ការប្រកួតកីឡាវាយកូនគោលនៅសាធារណៈរដ្ឋឆែកតភ្ជាប់ជនវៀតណាមនៅអឺរ៉ុប


 បណ្ដាកីឡាករចូលរួមការប្រកួតនេះ (រូបថត៖VOV5)

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ កីឡាករវាយកូនគោលចំនួន៣១៥នាក់មកពីប្រទេសអឺរ៉ុបចំនួន ១១​និង​វៀត​ណាម​បានចូលរួមការប្រកួតកីឡាវាយកូនគោលសាធារណៈរដ្ឋឆែកបើកទូលាយឆ្នាំ២០១៧។ការប្រកួតនេះ ដោយក្លិបកីឡាវាយកូនគោលវៀតណាម-ឆែកសហការជាមួយសមាគមន៍ជនវៀតណាមនៅឆែក រៀបចំឡើងជារៀងរាល់​ឆ្នាំសំដៅជំរុញចលនាលេងកីឡាវាយកូនគោលនៅសាធារណរដ្ឋឆែកនិយាយដោយឡែកនិងទ្វីបអឺរ៉ុបនិយាយរួម។លោក Nguyen Gia Bao មកពីប្រទេសរុស្ស៊ី បានឲ្យដឹងថា៖

“តាមរយៈការប្រកួតកីឡាតេនីសមុននេះ ៨-៩ឆ្នាំ ខ្ញុំឃើញថា សហគមន៍ជនវៀតណាមនៅអឺរ៉ុបស្និទ្ធស្នាលជាមួយគ្នាណាស់។ រីឯការប្រកួតកីឡាវាយកូនគោលនេះវិញគឺជាការប្រកួតធំមួយហើយអាច​ជួយ​សហគមន៍​ជន​វៀត​ណាម​នៅឯបរទេសតភ្ជាប់ជាមួយគ្នា។នេះជាប្រការអស្ចារ្យណាស់”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ