30/06/2015 10:29 GMT+7 Email Print Like 0

ការប្រកាសរបាយការណ៍ជាតិស្តីពីយុវជនវៀតណាម


ការប្រកាសរបាយការណ៍ជាតិស្តីពីយុវជនវៀតណាម (Image: VNA)

នាព្រឹកថ្ងៃទី២៩​ខែមិថុនា​ឆ្នាំ​២០១៥ ក្រសួង​មហាផ្ទៃវៀត​ណាម និងមូលនិធិ​ចំនួន​ប្រជាជន អ.ស.ប. (UNFPA) បាន​រៀប​ចំ​ពិធីប្រកាស​របាយការណ៍​ជាតិ​ ស្តីពី​យុវជនវៀតណាមលើកទី​១។ ថ្លែងមតិនៅពិធី​នេះ លោក​ស្រី Ritsu Nacken តំណាង​ស្តីទី​របស់ UNFPA ប្រចាំនៅវៀតណាម បានចាត់ទុក​ថា៖ វៀតណាម​បាន ឈាន​ចូល​ដំណាក់​កាល​រច​នា​សម្ព័ន្ធ “ចំនួន​ប្រជាជន​មាស” ដោយមាន​ចំនួន យុវជន​ច្រើនបំផុត​ក្នុងប្រវត្តិសាស្ត្រដែល​ស្មើនឹ​ង ២៧,៧%​ចំនួន​ប្រជា​ជន​ក្នុង ទូទាំង​ប្រទេស។ នេះគឺជាឱកាស​ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់ វៀត​ណា​ម។ លោក​ស្រី Ritsu Nacken បាន​ឲ្យដឹង​ថែម​ទៀតថា៖

“ប្រសិនបើ យើងមិនវិនិយោគចូលក្នុងជំនាន់​យុវវ័យ នាបច្ចុប្បន្នទេ គឺវានឹង​ក្លាយ ទៅជា​សង្គម​គ្នាន​ការ​ចូលរួម​របស់​យុវជន​មួយ នឹងត្រូវបាន​បង្កើត។ យើងគប្បី​ពិនិត្យ​មើល​បណ្ដា​គោល​នយោបាយ​ដែល​ជះ​ឥទ្ធិពល​ដល់​យុវជន​នៅគ្រប់​ជាន់​ថ្នាក់ ហើយកសាង​វិធានការ​អន្តស្ថាប័ន។ បណ្ដាវិធាន​ការនេះត្រូវ​តែបាន​ទទួល​នូវ​ការ​វិនិយោគ​គ្រាប់​​គ្រាន់​ និង​មាន​យន្តការ​ធានាភារ​វទទួល​ខុសត្រូវ ដើម្បីកម្មវិធី​និង​គោលនយោបាយ​ សំរាប់​យុវជន​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។” របាយការណ៍ប្រមូលផ្តុំការវិភាគ​លើស្ថានភាព​ របស់យុវជនលើវិស័យ៖ អប់រំ​និង​បណ្តុះ បណ្ដាល​ពលករ និងការងារធ្វើ​ការថែទាំ​សុខភាព និងការចូលរួ​មរបស់​យុវជន​ក្នុងការ​កសាងនិង​អនុវត្ត​គោល​នយោបាយ​លើវិស័យ​នេះ។ របាយ​ការណ៍​ក៏បាន​ផ្តល់ទិន្នន័យ​សំរាប់ការ​កសាងផែន​ការ​អភិវឌ្ឍន៍​យុវជន​ក្រោយឆ្នាំ ២០១៥ ធ្វើវិសោធនកម្ម​ច្បាប់យុវជន​ឆ្នាំ ២០០៥ យុទ្ធសាស្ត្រនិង បណ្ដាគោលនយោបាយ​ទាក់ទិន​ជា​ដើម។ របាយ​ការណ៍​បាន​សឲ្យឃើញថា​៖ ក្រៅពីសមិទ្ធិទទួលបាន វៀត​ណាម​ត្រូវ​ខំប្រឹងប្រែង​ថែម​ទៀត​ក្នុងការ​ជួយ​​ឧបត្ថម្ភ​យុវជន​ជា​ពិសេស​ក្រុម​យុវជន​ងាយ​រងគ្រោះឲ្យទទួល​បានការ​អប់រំ និងបណ្ដុះបណ្ដាលមាន​គុណភាព​មាន​ការ​ងារ​ធ្វើស្ថិរភាព​ហើយ​បាន​ចូលរួមក្នុង​ដំណើការ​កសាងគោល​នយោបាយ​ទាក់ទិន ដល់​ជីវភាពរស់នៅរបស់យុវជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ