09/06/2017 10:22 GMT+7 Email Print Like 0

ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់


 ការបាញ់ប្រហារក្នុងអគាររដ្ឋសភាអ៊ីរ៉ង់បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ជនខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់រះទំាងកម្រោលនៅក្នុងអគាររដ្ឋសភាអ៊ីរ៉ង់ខណៈអត្តឃាតជនម្នាក់ទៀតបានចុចគ្រាប់បែកបំផ្ទុះនៅឯទីតាំងផ្នូររបស់អតីតអ្នកបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah Ruhollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ដូចគ្នា។រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្សចំនួន១៣នាក់ត្រូវស្លាប់និងមនុស្ស៤៣នាក់ទៀតរងរបួស ក្នុងការវាយប្រហារទាំងពីរនេះ​។​ អង្គការ” រដ្ឋឥស្លាមស្វ័យប្រកាស (IS)” បានទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនេះ។ នេះជាលើកដំបូងដែល IS ទទួលខុសត្រូវចំពោះការវាយប្រហារនៅអ៊ីរ៉ង់។

សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារទាំងពីរនេះនៅអ៊ីរ៉ង់ដោយ IS អនុវត្តនោះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារ​នៅអ៊ីរ៉ង់និងអំពាវនាវអោយសហគមន៍អន្តរជាតិប្រកៀកស្មារប្រឆាំងភេរវកម្ម។ នៅកាណាដា រដ្ឋមន្ត្រីការ​បរទេស លោកស្រី Chrystina Freeland បានចាត់ទុកថា៖ ការវាយប្រហារនេះបានប្រព្រឹត្តទៅក្នុងខែ Ramanda របស់ជនឥស្លាមជាសកម្មភាព”មើលងាយស្មារតីសាសនា”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ