03/11/2016 09:46 GMT+7 Email Print Like 0

ការបង្កើនសមត្ថភាពប្រកួតប្រជែងនាំចេញទៅកាន់បណ្ដាប្រទេសអាស៊ាន


ការបង្កើនសមត្ថភាពប្រកួតប្រជែងនាំចេញទៅកាន់បណ្ដាប្រទេសអាស៊ាន (VNA)
សិក្ខាសាលាដោយប្រធានបទ «ការបង្កើនសមត្ថភាពប្រគួតប្រជែងនាំចេញទៅកាន់បណ្ដាប្រទេសអាស៊ាន» បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានគោលដៅជួយឲ្យមជ្ឈដ្ឋានអាជីវករវៀតណាមនិងព័ត៌មានថ្មីៗអំពីការអភិវឌ្ឍន៍ពាណិជ្ជកម្មជាមួយប្រទេសអាស៊ានទាំអស់។ ក្នុងសិក្ខាសាលា​លើកនេះ អង្គសន្និសីទនានាបានឯកភាពថា៖ ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង ឆ្លៀតយកឱកាសនាំចេញទៅកាន់ទីផ្សារអាស៊ាន សហគ្រាសវៀតណាមគប្បីផ្លាស់ប្តូរបច្ចេកវិទ្យា លើកកំពស់គុណភាពផលិតផល។ រួមជាមួយគ្នានោះ មជ្ឈដ្ឋានអាជីវករគប្បីប្រមូលផ្តុំទៅលើការ កសាងពាណិជ្ជសញ្ញាដោយឈរលើគុណភាពនិងតំលៃបន្ថែម ព្រមទាំងបង្កើតកាណាល់ផ្គត់ផ្គង់នៅទីផ្សារនាំចេញនិងបង្កើនការស្រាវជ្រាវទីផ្សារពន្លឿន ពាណិជ្ជកម្មសំ​ដៅ​ធ្វើអាជីវកម្មប្រកបដោយសក្តានុភាពក្នុងតំបន់អាស៊ាន ផងដែរ៕ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ