07/11/2016 10:16 GMT+7 Email Print Like 0

ការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA រវាងវៀតណាមនិង EAEU


ឪការនាំចេញជលផលទទួលផលប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀង FTA
រវាងវៀតណាមនិង EAEU (VNA)

គិតតាំងពីខែតុលា ឆ្នាំ ២០១៦​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ចូលជាធរមានជាផ្លូវការក្រោយរយៈពេល ២ ឆ្នាំដំណើរការចរចារ។ តាមនោះ ៩០% នៃពន្ធនាំចូល ត្រូវបានកាត់បន្ថយ ក្នុងនោះ ៥៩% ប្រភេទពន្ធត្រូវបានលុបចោលទាំងស្រង។ នេះគឺជាប្រៀបខ្លាំងធំសំ​រាប់​វៀត​ណាម​ក្នុងការប្រកួតប្រជែងនឹងប្រទេសផ្សេងៗលើពិភពលោកក្នុងពេលដែលការនាំចេញនាំចូលទំនិញទៅកាន់​ទី​ផ្សារនៃបណ្ដា ប្រទេសជាសមាជិក EAEU ត្រូវបានបង្កលក្ខណៈងាយស្រួលបំផុត។ ជលផលនឹងជាផ្នែកដែលទទួលបានផលប្រយោជន៍ច្រើនបំផុត។ កំរិតពន្ធនាំចេញនាំចូលជលផលពីវៀតណាមនឹងត្រូវបានកាត់បន្ថយពី ១០% ​ដល់ ០% ក្នុងនោះ មានមុខទំនិញជលផលកែច្នៃ។ វៀតណាមក៏ទទួលបានបទដ្ឋានប្រភពដើមទំ​និញ​បតបែន ចំពោះមុខទំនិញជលផលកែច្នៃ ៖ កំប៉ុងដូចជាត្រីធុនណានិងអង្កង៕  

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ