22/06/2015 10:19 GMT+7 Email Print Like 0

ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់វិធានការសេដ្ឋកិច្ចត្បិតត្បៀតនៅអង់គ្លេស


ការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំប្រឆាំងជំទាស់វិធានការសេដ្ឋកិច្ចត្បិតត្បៀតនៅអង់គ្លេស (Image: VNA)

នាថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​អង់គ្លេស​ចំនួន ២៥០ ពាន់​នាក់ បា​នចូល​រួម​ការ​ដង្ហែក្បួ​ន​ដោយ​ទ្រង់ទ្រាយ​ធំបំផុត​ក្នុង​រយៈពេល​កន្លង​ទៅ នៅ​មណ្ឌលទីក្រុង​ឡុងសំ​ដៅប្រឆាំង​ជំទាស់​រាល់វិធាន​ការសេដ្ឋកិច្ច​ត្បិត​ត្បៀត​របស់​រដ្ឋាភិបាល។ ការដង្ហែ​ក្បួនដោយ​ទ្រង់ទ្រាយធំមួយទៀត ក៏ត្រូវបាន​រៀបចំ​ឡើង​នៅទីក្រុង Liverpool (ភាគខាង​ជើង​អង់គ្លេស) និង​ទីក្រុង Glasgow នៅតំបន់ Scotland ចំណុះអង់​គ្លេស ផង​ដែរ។ បាតុករ​គ្រប់​រូប​ប្រឆាំង​ជំទាស់​បណ្ដាផែន​ការ របស់គណៈបក្សពលកម្ម​និងរដ្ឋាភិបាល ដែលកាត់បន្ថយ​ចំណាយសាធារ​ណៈ ផ្អាក​ការ​បង្កើន​ប្រាក់បៀវត្សរ៍​ដេញចោល​បុគ្គលិក​សុខាភិបាល និងឯកជនភាវូបនីយកម្មប្រព័ន្ធសុខាភិបាល។ គេក៏​បាន​ប្រឆាំងជំទាស់​ផែនការប្រដាប់​អាវុធឲ្យកំលាំង​នុយក្លេអ៊ែរ​របស់អង់គ្លេស​ឡើងវិញ ដោយមានតំលៃឡើង​ដល់ ៣៧ ពាន់ លាន​ដុល្លាអាមេរិក។ ក្រៅពីនោះ មនុស្សជា​ច្រើនាមិន​គាំទ្រការ​ចូលរួម​របស់​អង់គ្លេស​ក្នុង​សកម្មភាព​នៃអង្គ​ការ​សន្ធិ​សញ្ញាអា​ត្លង​ទិក​ខាង​ជើង (NATO) នៅ​អ៊ីរ៉ាក់និងអ៊ុយ​ក្រែន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ