02/08/2016 10:08 GMT+7 Email Print Like 0

ការធ្វើដង្ហែរក្បួននៅជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ រៀនសូត្រនិងធ្វើការនៅទីក្រុង Fukuoka និងទីក្រុង Hiroshima រួមជាមួយប្រជាពលរដ្ឋជប៉ុនស្នេហាសន្តិភាពបានធ្វើដង្ហែរក្បួនសំដៅសំណូមពរឲ្យចិនគោរពច្បាប់អន្តរជាតិជាក់ស្ដែងគឺសាលក្រមនាពេលថ្មីៗនេះរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡា​អ៊ែរ​​ ទាក់ទិនដល់ការបកស្រាយនិងអនុវត្តន៍អនុសញ្ញា អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ 


ទិដ្ឋភាពនៃការធ្វើដង្ហែរក្បួននេះ (រូបថត៖thethaovanhoa.vn)

ក្រុមអ្នកធ្វើដង្ហែរក្បួនស្រែកឡើងពាក្យស្លោកជាភាសាជប៉ុននិងភាសាអង់គ្លេសដោយសំណូមពរឲ្យចិនគោរព​ច្បាប់​​​អន្តរជាតិ បញ្ចប់ទង្វើរបង្ករឿងហេតុនិងដាក់ពង្រាយយោធានៅសមុទ្រខាងកើត ច្រានចោលការសំណូមពរ​មិនសមហេតុសមផលរបស់ចិនស្ដីអំពីអ្វីដែលហៅថា ផែនទី៩កំណាត់ ព្រមទាំងស្វាគមន៍សាលក្រមនាថ្ងៃទី១២ ខែកក្កដារបស់តុលាការមជ្ឈត្តកម្ម។ ក្រុមអ្នកធ្វើដង្ហែរក្បួនក៏បានបញ្ជូនតំណាងទៅកាន់ខាងមុខអគ្គស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង Fukuoka ដើម្បីអាននិងប្រគល់សារជំទាស់ជា ៣ ភាសារគឺភាសាវៀតណាម ជប៉ុននិងអង់គ្លេស។ លិខិតទាំងនេះ ប្រឆាំងជំទាស់ការដាក់ពង្រាយយោធារបស់ចិននៅសមុទ្រខាងកើត ព្រមទាំងសំណូមពរឲ្យចិនគោរពច្បាប់របស់តុលាការមជ្ឈត្តកម្មនិងអះអាងនូវអធិបតេយ្យភាពមិនអាច ច្រាន
ចោល​បានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ